ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីឆ្នាំឆ្លូវ មមែ ជូត និងខាល កាន់តែចាស់ ប្តីកាន់​​តែ​មាន

2 អាទិត្យ មុន

នារីដែលមានឆ្នាំទាំង៤ខាងលើ លឺថាកាន់តែចាស់កាន់តែនាំលាភសំណាងដល់ប្តី។ តើអាចនាំលាភអ្វីខ្លះដល់ស្វាមីទៅ? ឆ្នាំឆ្លូវ នារីម្នាក់ៗមិនអាចមើលឃើញតែសំបកក្រៅទេ គឺត្រូវមើលចិត្ត។ នារីដែលកើតនៅឆ្នាំឆ្លូវជានារីដែលកាន់តែមានអាយុច្រើន កាន់តែចេះរៀបចំផែនការដើម្បីធ្វើឲ្យស្វាមីកាន់តែមានលាភសំណាង និងទ្រព្យជាងមុន។ ឆ្នាំមមែ…

នារីដែលមានឆ្នាំទាំង៤ខាងលើ លឺថាកាន់តែចាស់កាន់តែនាំលាភសំណាងដល់ប្តី។ តើអាចនាំលាភអ្វីខ្លះដល់ស្វាមីទៅ?

ឆ្នាំឆ្លូវ

នារីម្នាក់ៗមិនអាចមើលឃើញតែសំបកក្រៅទេ គឺត្រូវមើលចិត្ត។ នារីដែលកើតនៅឆ្នាំឆ្លូវជានារីដែលកាន់តែមានអាយុច្រើន កាន់តែចេះរៀបចំផែនការដើម្បីធ្វើឲ្យស្វាមីកាន់តែមានលាភសំណាង និងទ្រព្យជាងមុន។

ឆ្នាំមមែ

នារីដែលកើតនៅឆ្នាំនេះ ជាប្រពន្ធដែលចេះយកចិត្តទុកដាក់ចំពោះប្តីជាខ្លាំង។ នៅពេលដែលស្វាមីគេរវល់ គេមិនដែលទៅរំខានឡើយ។ ដោយសារតែទង្វើដែលចេះគិតគូដល់ស្វាមីបែបនេះហើយ ទើបធ្វើឲ្យប្តីគេអាចមានចន្លោះក្នុងការបំពេញការងារ។ ជាហេតុដែលអាចធ្វើឲ្យទ្រព្យកាន់តែច្រើនឡើងៗ។

ឆ្នាំជូត

នារីដែលកើតនៅឆ្នាំនេះ ជាប្រពន្ធដែលចេះប្រើលុយបង្កើតលុយ។ ម្យ៉ាងទៀតគេជាមនុស្សដែលមិនចេះចាយលុយផ្តេសផ្តាសទេ។ ដោយសារតែចរិតទាំងនេះហើយ ទើបធ្វើឲ្យគេអាចជួយនាំលាភដល់ស្វាមីបាន។

ឆ្នាំខាល

គេជាប្រពន្ធដែលមានសមត្ថភាពខ្លាំងខ្លាក្នុងការបង្កើតមុខរបរ ថែមទាំងមានការប្ញេជ្ញាចិត្តខ្ពស់ក្នុងការកសារមុខរបរខ្លួន។ ជាហេតុដែលអាចជួយបង្កើនលាភស្វាមីបាននៅពេលដែលមានអាយុកាន់តែច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ