ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ ! នាយ តាក់ស៊ី ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ដោយសារស្ថានភាពជំងឺទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំ​ប្លែក​នាយ តាក់ស៊ី ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​មក​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​ទឹកនោម​របស់​លោក​បាន​ធ្វើទុក្ខ​កាន់តែ​ខ្លាំង បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​ជួប​ប្រទះ​នូវ​ជំងឺ​មួយ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​តារា​សម្តែង​លោក សា​វី​ន…

រាជធានី​ភ្នំពេញ ៖ តារា​កំ​ប្លែក​នាយ តាក់ស៊ី ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​មក​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​អាកា​រៈ​ជំងឺ​ទឹកនោម​របស់​លោក​បាន​ធ្វើទុក្ខ​កាន់តែ​ខ្លាំង បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​ជួប​ប្រទះ​នូវ​ជំងឺ​មួយ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ។ លោក សា​វី​ន ហ្វី​លី​ព បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម ដោយ​អម​ជាមួយនឹង​រូបភាព​របស់​តារា​កំ​ប្ហែ​ង នាយ តាក់ស៊ី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ថា នាយ តាក់ស៊ី អាយុ​៤៥​ឆ្នាំ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លាង​ឈាម​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ធ្វើ​អោយ​ខូច​ក្រលៀន ។

បើ​តាម​លោក សា​វី​ន ហ្វី​លី​ព លោក​វេជ្ជបណ្ឌិត​ប្រាប់​ខ្ញុំ​ថា ពេល​នេះ​នាយ តាក់ស៊ី មាន​ជំរើស​ចុង​ក្រោយ​ពីរ គឺ​ទី​មួយ​ត្រូវ​លាង​ឈាម​ពេញ​មួយ​ជីវិត​មួយ​អាទិត្យ​ចំនួន​បី​ដង និង​ជំរើស​ទី​២ គឺ​ត្រូវ​តែ​ធ្វើការ​វះកាត់​ប្ដូរ​ក្រលៀន​ថ្មី ។

យ៉ាងណា ក្រោយ​ពី​ការ​ឃើញ​លោក សា​វី​ន ហ្វី​លី​ព បាន​ប្រកាស​ដំណឹង​ខាងលើ​នេះ​គេ​ឃើញ​មាន​មហាជន ជា​ពិសេស​អ្នកគាំទ្រ​ការ​សម្តែង​របស់​នាយ តាក់ ស៊ី នាំ​គ្នា​សម្តែង​ការ​អាណិតអាសូរ និង​បាន​ជូនពរ​ដល់​តារា​រូប​នេះ​ឆាប់​បាន​ធូរស្បើយ​ពី​ជំងឺ និង​អាច​វិល​មក​ការ​សម្តែង​ដូច​ធម្មតា​ឡើង​វិញ ។

ជា​ការ​កត់សម្គាល់​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ តារា​កំប្លែង​រូប​នេះ ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ បន្ទាប់​ពី​លោក​បាន​ជួប​ប្រទះ​ជំងឺ​ខ្វះ​ឈា​.​ម​ក្រហម​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក​មាន​អាកា​រៈ​ងងឹតមុខ និង​សន្ល​.​ប់​ជា​ច្រើន​ដង ។ អ្វី​ដែល​រឹត​ធ្វើ​ឲ្យ​រូប​លោក និង​ក្រុម​គ្រួសារ​កាន់តែ​បារម្ភ​ទៀត​នោះ គឺ​លោក​ក៏​មាន​ពើបប្រទះ​ជំងឺ​ខូច​តម្រង់​នោម​ធ្ងន់ធ្ងរ​ផង​ដែរ ដែល​ជំងឺ​ទាំង​២​មុខ​នេះ​តម្រូវ​ឲ្យ​លោក​ធ្វើការ​បញ្ចូល​ឈា​.​ម​ជា​ច្រើន​លើក ។

យ៉ាងណា​ក្រោយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយរ​យៈមក នាយ តាក់ស៊ី ក៏​មាន​អាកា​រៈ​ធូ​ស្បើយ​ច្រើន​ឡើង​វិញ​ទើប​រូប​លោក​ក៏​បាន​បង្ហាញ​វត្តមាន​សម្តែង​កំប្លែង​ខ្លី​ៗ​ឡើង​វិញ ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​ថត​ផ្សព្វផ្សាយ​ផលិតផល​បំប៉ន​សុខភាព​ឲ្យ​ក្រុមហ៊ុន​មួយ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ តារា​កំប្លែង​នាយ តាក់ស៊ី បាន​ផ្ទុក​នូវ​ជំងឺ​ទឹកនោមផ្អែម​ជាង​១០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​កន្លង​មក​ដោយសារ​តែ​ជំងឺ​មួយ​នេះ​បាន​រួមរឹត និង​ធ្វើទុក្ខ​ដល់​រូប​លោក​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ត្រូវ​បង្ខំចិត្ត​ផ្អាក​ការ​សម្តែង​មួយ​រយៈ​សម្រាប់​យក​ពេល​ព្យាបាល​ជំងឺ​នៅផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ