ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជនធ្លាប់តែផ្ទុះសំណើចជាមួយ តួត្លុក រិទ្ធ ដារ៉ូ តែប្រវត្តិជីវិតពិតជូរចត់ឥតពណ៌នាមិនត្រូវ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត​ពិត និង​ការ​សម្តែង​ហាក់​ខុស​គ្នា​ឆ្ងាយ ពន្លក​សិល្បៈ​ទើបនឹង​រះ​តួ​ត្លុក រិ​ទ្ធ ដា​រ៉ូ ប្រិ​យ​មិត្ត​ទូរទស្សនិកជន​អាច​នឹង​បាន​ស្គាល់​ហើយ ក្រោយ​លោក​តែងតែ​បង្ហើរ​សំឡេង និង​ការ​សម្តែង​ជាមួយ​តួ​ត្លុក​ម្នាក់​ទៀត…

រាជធានី​ភ្នំពេញ ៖ ជីវិត​ពិត និង​ការ​សម្តែង​ហាក់​ខុស​គ្នា​ឆ្ងាយ ពន្លក​សិល្បៈ​ទើបនឹង​រះ​តួ​ត្លុក រិ​ទ្ធ ដា​រ៉ូ ប្រិ​យ​មិត្ត​ទូរទស្សនិកជន​អាច​នឹង​បាន​ស្គាល់​ហើយ ក្រោយ​លោក​តែងតែ​បង្ហើរ​សំឡេង និង​ការ​សម្តែង​ជាមួយ​តួ​ត្លុក​ម្នាក់​ទៀត មុំ​វណ្ណ ដា​វី​ន ដែល​នា​ពេល​ថ្មី​ៗ​នេះ មានការ​ចាប់អារម្មណ៍​ទៅ​លើ​យុវជន​ទាំង​ពីរ​រូប​នេះ​ជា​ខ្លាំង ។

ជា​ការ​ពិត តាម​រយៈ​ការ​សម្តែង​តួ ត្លុក ដា​រ៉ូ និង​ដា​វី​ន ដែល​ជា​មិត្ត​ជិត​ស្និត​ជា​គ្នា​នេះ តែងតែ​ផ្សារ​ភ្ជាប់​ជាមួយ​សិល្ប​វប្បធម៌​ខ្មែរ ដែល​មហាជន​តែ​កោតសរសើរ​ចំពោះ​ពួក​គេ​អាច​សម្តែង​ទៅ​សម មហាជន​តែង​ផ្ទុះសំណើច​ពេញ​ផ្ទៃរឿង និង​ឈុត​ឆាក​កំប្លុកកំប្លែង​នា​ពេល​កន្លង​ទៅ ។

លោក​អ្នក​ពិតជា​ចង់​ជ្រាប​ហើយ ពី​ជីវិត​តួ​ត្លុក​រូប​នេះ តើ​បាន​ហែរ​ឆ្លង​អ្វីខ្លះ ទម្រាំ​បាន​នឹង​ជួប​គ្នា ចាប់​ដៃគូ​សម្តែង​ជាមួយ ក្រោយ​ពេល​ដា​រ៉ូ​បាន​ផ្អាក​ពី​ការ​សិក្សា​ដល់​ទៅ​៥​ឆ្នាំ​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក រិ​ទ្ធ ដា​រ៉ូ ដែល​មាន​មាឌធំ​ជាង ដា​វី​ន​នោះ លោក​ថា មូលហេតុ​ដែល​លោក​សម្តែង​ជា​តួរ​អង្គ​ត្លុក​នោះ ដោយ​លោក​យល់​ថា រូបរាង​មុខមាត់​របស់​លោក​ស័​ក្ត​សមជា​មួយ​តួ​ត្លុក ដោយ​បូក​រួម​ជាមួយ​សម្តីសំដៅ និង​សមត្ថភាព​ពី​ធម្មជាតិ​ដែល​បាន​ឆ្លងកាត់​សាលា​វិចិត្រសិល្បៈ​នោះ ។

ស្ថិត​ក្នុង​វ័យ ២៣​ឆ្នាំ ដា​រ៉ូ ដែល​មាន​កន្លែង​កំណើត​នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ លោក​ថា តាំងពី​តូច​លោក​អាច​ចំណង់​ខាង​សិល្បៈ​ច្រើន​ដែល​ចូល​ការ​ទស្សនា​សិល្បៈ និង​អ្វី​ដែល​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ទ​ម្រា​ង់​សិល្បៈ​វប្បធម៌​ខ្មែរ ដូច​ជា តួ​ត្លុក និង​ការ​សម្តែង​រឿង​ជាដើម ។

ស្ថិត​ក្នុង​ចំណោម​បងប្អូន​៣​នាក់ លោក​មាន​ជំនាញ​សមត្ថភាព​ជាមួយ​សិល្បៈ ដោយ​ងាក​វិល​ទៅ​អតីត​នោះ​លោក​ក៏​មាន​ឪពុក និង​យាយ​ជា​អ្នកសិល្បៈ​ផង​ដែរ ។

លោក រិ​ទ្ធ ដា​រ៉ូ បន្ត​ទៀត​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៨ រៀន​ថ្នាក់​ទី​១២ ដែល​ជា​ឆ្នាំ​ទី​៦ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ពេល​នោះ​លោក​រៀន​មិន​ចប់​ទេ ដោយសារ​កង្វះខាត​ច្រើន​ទើប​រៀន​បាន​ពាក់កណ្តាល​ឆ្នាំ​រួច​ក៏​ឈប់​រៀន ។

លុះ​ក្រោយមក​ទៀត​រយៈពេល​៤​ឆ្នាំ លោក​បាន​ធ្វើការ​សន្សំ​លុយ ដោយ​គិត​ថា ថ្ងៃ​ណាមួយ​នឹង​អាច​ចូល​រៀន​ម្តងទៀត​រៀន​ផង​ធ្វើការ​ផង មិន​បាន​ប៉ុន្មាន​លោក​សន្សំ​លុយ​បាន​ចំនួន​៤០០​ដុល្លារ ក៏​បាន​បន្ត​ការ​សិក្សារ និង​ជួប​ដៃគូ​របស់​លោក គឺ​ដា​វី​ន ក្រោយ​ពេល​លោក​ផ្អាក​ការ​សិក្សា​ជា​ច្រើន​ឆ្នាំ ។

តួ​ត្លុក កំប្លែង​មុខមាត់​ស្ងួត ដា​រ៉ូ ថា ការ​ប្រ​ឡូង​ក្នុង​សិល្បៈ​ដំបូង​របស់​លោក​បាន​កម្រៃ​ត្រឹម ៣០​ដុល្លារ​ប៉ុណ្ណោះ តែ​នា​ពេល​បច្ចុប្បន្ន​លោក​ថា បាន​រៀង​ក្រែល ខណៈ​ពេល​មានការ​គាំទ្រ​ពី​មហាជន​នោះ ។

បើ​ងាក​រឿង​ម៉ាក​ងាយ​វិញ​លោក​ថា តែង​ជួប​ខ្លះ​ដែរ ដែល​គេ​ថា រាំរែក សិល្បៈ​បាន​ប្រយោជន៍​អី ដោយ​ពាក្យ​ទាំងនេះ ។ ពោល​ត្រង់​ចំណុច​នេះ លោក​ចង់​បង្ហាញ​ទៅ​ថា ការងារ​អ្វី​ក៏​ដោយ​ក៏​ល្អ​សំខាន់​នេះ​ជា​ការ​ស្រឡាញ់ និង​ជា​សមត្ថភាព​ចំណេះ​ជំនាញ​ពី​ធម្មជាតិ​របស់​លោក ។

គួរ​បញ្ជាក់​ដែរ​ថា ដា​រ៉ូ​បាន​បញ្ចប់​ជំនាញ​ដឹកនាំ​រឿង ឯកទេស​របាំ​ប្រពៃណី នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នៃ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ ដែល​មាន​ឪ​កាស​សម្តែង និង​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​តាម​រយៈ​រូបរាង សំឡេង និង​សមត្ថភាព​សម្តែង ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ