ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតស្វាមីអ្នកនាង អ៊ុំ គន្ធា បន្តស្ងប់ស្ងាត់មិនសួរនាំរឿងកូនទាំងពីរក្រោយមរណភាពរបស់នាង

2 អាទិត្យ មុន
  • ភ្នំពេញ

រហូត​មក​ទល់​នា​ពេល​អតីត​ស្វាមី​របស់​អ្នក​នាង អ៊ុំ គ​ន្ធា ដែល​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ម្នាក់​នោះ​នៅ​បន្ត​ស្ងាត់ស្ងៀម​មិន​សួរនាំ​រឿង​កូន​ទាំង​ពីរ​ដែល​ជា​តំណក់ឈាម​រួម​គ្នា បើ​ទោះបីជា​នាង​បាន​ទទួល​ម​ណរ​ភាព​អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ហើយ​ក៏​ដោយ ។ ប្អូនស្រី​របស់​នាង គឺ​អ្នក​នាង អ៊ុំ…

រហូត​មក​ទល់​នា​ពេល​អតីត​ស្វាមី​របស់​អ្នក​នាង អ៊ុំ គ​ន្ធា ដែល​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ម្នាក់​នោះ​នៅ​បន្ត​ស្ងាត់ស្ងៀម​មិន​សួរនាំ​រឿង​កូន​ទាំង​ពីរ​ដែល​ជា​តំណក់ឈាម​រួម​គ្នា បើ​ទោះបីជា​នាង​បាន​ទទួល​ម​ណរ​ភាព​អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​ហើយ​ក៏​ដោយ ។

ប្អូនស្រី​របស់​នាង គឺ​អ្នក​នាង អ៊ុំ ស្រី​ពៅ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា តាំងពី​ដើម​រហូត​មក​ដល់​ពេល​នេះ​សម្រាប់​ក្មួយ (​កូន​អ្នក​នាង អ៊ុំ គ​ន្ធា​) គឺ​រូប​នាង​ជា​អ្នក​ទំនុកបម្រុង​ទាំងអស់ ក្នុង​ពេល​ដែល​ឪពុក​របស់​គាត់​មិន​ដែល​បាន​សួរនាំ ឬ​ផ្តល់​ជា​លុយកាក់​ខ្លះ​ៗ​ឲ្យ​កូន​ៗ​នោះ​ឡើយ ។

អ្នក​នាង​បញ្ជាក់​ថា ដូច​ជា​ពេល​គាត់​ប្រឡង​បាក់​ឌុ​ប គាត់​មិន​មាន​លុយ​ទៅ​ប្រឡង​គាត់​ខំ​ឆាត​ទៅ​ឪពុក តែ​គេ​មិន​មើល មិន​តប គឺ​មាន​តែ​រូប​អ្នក​នាង​ម្នាក់​គត់ ដែល​បាន​ផ្តល់​លុយកាក់​ខ្លះ​ៗ​ទៅ​ឲ្យ​ក្មួយ​សម្រាប់​យក​ទៅ​ទិញ​បាយ​ហូប​អំឡុង​ពេល​ប្រឡង ។

យ៉ាងណា បើ​តាម​អ្នក​នាង អ៊ុំ ស្រី​ពៅ អំឡុង​ពេល​នេះ បើ​ទោះបីជា​ឪពុក​របស់​គាត់​ចង់​យក​ទៅ​ច​ញ្ចឹ​ម​ក៏​អ្នក​នាង​មិន​ឲ្យ​ទៅ​ដែរ ព្រោះ​នាង​ចិញ្ចឹម​ក្មួយ​តាំងពី​តូច ហើយ​ពេល​នេះ​ក្មួយ​ធំ គេ​អាច​ប្រើ​បាន ដូច្នេះ​ដាច់ខាត​អ្នក​នាង​មិន​ឲ្យ​ទៅ​ទេ ។ អ្នក​នាង​និយាយ​ថា ខ្ញុំ​ដឹង បើ​គេ​យក​ទៅ​គេ​នឹង​ប្រើ​ក្មួយ​ខ្ញុំ​ហើយ ព្រោះ​គេ​មាន​ប្រពន្ធ​ថ្មី​ហើយ ចឹ​ង​ក្មួយ​ខ្ញុំ​ទៅ​នៅ​ច្បាស់​ជា​មិន​មាន​ក្តី​សុខ​ទេ ចឹ​ង​ខ្ញុំ​អត់​ឲ្យ​ក្មួយ​ខ្ញុំ​ទៅ​ទេ ខ្ញុំ​សុខចិត្ត​ជួល​បន្ទប់​ឲ្យ​ក្មួយ​នៅ ហើយ​ជួយ​ទំនុកបម្រុង​គាត់​ពេល​គាត់​ខ្វះខាត ហើយ​បើ​ក្មួយ​រកបាន​គ្រប់​ក៏​គ្រប់ ។

អ្នក​នាង​បញ្ជាក់​ថា បន្ទប់​ជួល​ចាស់​ដែល​ក្មួយ​ៗ​ធ្លាប់​រស់នៅ​ជាមួយ​ម្តាយ​នោះ គឺ​ម្ចាស់​គេ​ដេញ​ចេញ​ហើយ ដោយសារ​ឃើញ អ្នក​នាង អ៊ុំ គ​ន្ធា ធ្លាក់ខ្លួន​ឈឺ និង​មិន​បាន​បោះបង់​លុយ ទើប​នាង​រក​បន្ទប់​ជួល​ថ្មី​សម្រាប់​ក្មួយ​នៅ​ដែល​មាន​តម្លៃ​៦០​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ពេល​ដែល​បន្ទប់​ជួល​នោះ​ក៏​នៅ​ជិត​ផ្ទះ​នាង​រស់នៅ​ផង​ដែរ ។

ដោយឡែក កូនប្រុស​របស់​អ្នក​នាង អ៊ុំ គ​ន្ធា ដែល​មានឈ្មោះ ផាត ពេជ្រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ក្រោយ​ពី​បាត់បង់​ម្តា​យមក​ខ្លួន​ពិតជា​ពិបាក​ទទួលយក​នូវ​អារម្មណ៍​មួយ​នេះ​ណាស់ ដោយសារ​កន្លង​មក​ធ្លាប់តែ​រស់នៅ​មាន​តែ​៣​នាក់​ម្តាយ​នឹង​កូន ។ ក្នុង​វ័យ​២២​ឆ្នាំ ផាត សុ​ពេជ្រ បាន​គូសបញ្ជាក់​ថា សម្រាប់​ឪពុក​របស់​លោក​ដែល​មិន​ដែលរ​វីរ​វល់​ជាមួយ​លោក និង​ប្អូន​នោះ​លោក​ចាត់ទុកជា​រឿង​ធម្មតា ព្រោះ​កន្លង​មក​គាត់​មិន​ដែល​រវល់​ជាមួយ​ពួក​លោក​ជា​យូរ​មក​ហើយ មិនមែន​តែ​ពេល​នេះនោះ​ទេ ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​តែ​២​នាក់​បងប្អូន​ប៉ុណ្ណោះ ក្រោយ​មរណភាព​របស់​ម្តាយ​ដោយ​មាន​តែ​ម៉ី​ង​ប៉ុណ្ណោះ ដែល​ជួយ​ទំនុកបម្រុង ខណៈ​ពេល​ដែល​ការងារ​ដែល​លោក​កំពុង​ធ្វើ​រាល់ថ្ងៃ គឺ​មិន​ទៀងទាត់​នោះ​ឡើយ ។

គួរ​បញ្ជាក់​ថា អតីត​តារាចម្រៀង​យេ​យេ អ្នក​នាង អ៊ុំ គ​ន្ធា បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​រោគាពាធ ក្នុង​អាយុ​៤៥​ឆ្នាំ បន្ទាប់​ពី​នាង​បាន​ពើបប្រទះ​នូវ​ការ​លំបាក​យ៉ាង​ខ្លាំង ទាំង​ស្ថានភាព​ជីវភាព និង​អាកា​រៈ​ជំងឺ​សង្គម​ដ៏​កាច​សាហាវ​ដែល​បាន​ផ្ទុក​នៅ​ក្នុង​ខ្លួន​នាង​អស់​រយៈពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយមក ។

តារាចម្រៀង​អ្នក​នាង អ៊ុំ គ​ន្ធា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារាចម្រៀង​លោក ផា​ន សុ​ផាត រហូត​ក្លាយជា​ប្តី​ប្រពន្ធ​ដោយ​មិន​បាន​ចូល​រោងការ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៦ ចំណង​និស្ស័យ​ស្នេហ៍​របស់​ពួក​គេ​បាន​ដាច់ដោច​ទៅ​វិញ បន្ទាប់​ពី​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​បាន​៨​ឆ្នាំ និង​បន្សល់​ទុក​កូនប្រុស​២​នាក់ ។

ក្រោយ​ជួប​រឿង​អាប់អួរ ក្នុង​ដំណើរ​ជីវិត​ជា​បន្តបន្ទាប់ អ្នក​នាង អ៊ុំ គ​ន្ធា ដែល​ធ្លាប់​ជា​តារាចម្រៀង​យេ​យេ​រះ​ភ្លឺ​ចិញ្ចាច បាន​ប្រែ​មករ​លត់​រស្មី​សូន្យសុង ដោយ​ប្រើ​ជីវិត​ត្រូវ​ទ្រាំរ​ស់ទាំង​ត្រដរ​ត្រដាបត្រដួស​ជាមួយ​កូនប្រុស​ពីរ​នាក់ រហូត​នាង​ទទួលមរណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ