- ភ្នំពេញ
គ្រោះធម្មជាតិ នៅឆ្នាំនេះសាហា.វ ។ វាសម្លា.ប់មនុស្សចូលជិតខ្ទង់ពាន់ហើយនៅក្នុងតំបន់ ហើយកម្ពុជាក៏មានអ្នករងគ្រោះដែរ គ្រាន់តែតិចជាងគេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏គ្រប់គ្នា ទាំងអាជ្ញាធរ…
គ្រោះធម្មជាតិ នៅឆ្នាំនេះសាហា.វ ។ វាសម្លា.ប់មនុស្សចូលជិតខ្ទង់ពាន់ហើយនៅក្នុងតំបន់ ហើយកម្ពុជាក៏មានអ្នករងគ្រោះដែរ គ្រាន់តែតិចជាងគេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏គ្រប់គ្នា ទាំងអាជ្ញាធរ…
គ្រោះធម្មជាតិ នៅឆ្នាំនេះសាហា.វ ។ វាសម្លា.ប់មនុស្សចូលជិតខ្ទង់ពាន់ហើយនៅក្នុងតំបន់ ហើយកម្ពុជាក៏មានអ្នករងគ្រោះដែរ គ្រាន់តែតិចជាងគេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏គ្រប់គ្នា ទាំងអាជ្ញាធរ និងពលរដ្ឋ ត្រូវតែបន្តប្រុងប្រយ័ត្ន ខណៈដែលរលកនៃសំពាធអាកាសធាតុ នៅតែបន្តអួរអាប់នៅឡើយ។
សម្រាប់កម្ពុជាមកដល់ ត្រឹមថ្ងៃទី០៩ ខែតុលា នៅក្នុងចំណោមគ្រោះធម្មជាតិនានាគ្រោះដែលយើងគួរយកចិត្តទុកដាក់បំផុត គឺរន្ទះ ដោយ៨ខែមកនេះ រន្ទះបា.ញ់បាន.ឆក់យកជីវិត និងរបួសចូលជិតខ្ទង់រយនាក់ដែរ ។
ក្នុងរយៈពេល៨ខែ ដំបូងនៃឆ្នាំ២០២៤ កន្លងមកនេះ រន្ទះសម្លា.ប់មនុស្ស៥០នាក់ និងរបួសសរុបប្រមាណជា៤០នាក់ ហើយសត្វដែលងា.ប់ក៏មានច្រើនក្បាលដែរ ។ តួរលេខនេះ ទោះបីជាចំនួនអ្នកស្លា.ប់ដោយរន្ទះបា.ញ់នេះមាន ការថយចុះជិត២២% ធៀបនឹងករណីបាត់បង់ជីវិត កាលពីឆ្នាំមុន ចំនួន៦៤ នាក់ក៏ដោយ ប៉ុន្តែសូមសាធារណជន បន្តប្រុងប្រយ័ត្ន ជាពិសេសដោយសារតែវា គឺជាគ្រោះធម្មជាតិ ដែលមិនអាចព្យាករណ៍បាន ។
តាមស្ថិតិខេត្ត ដែលរងគ្រោះដោយរន្ទះបា.ញ់ច្រើនជាងគេ រួមមានខេត្តសៀមរាប បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងបន្ទាយមានជ័យ ដូច្នេះហើយទើបការយល់ដឹងអំពីបាតុភូតរន្ទះ និងវិធានបង្ការ គួរលើកកម្ពស់ ។
មកដល់ពេលនេះ វិធានការណ៍ការពាររន្ទះ គឺមិនទាន់មានជម្រើសច្រើននៅឡើយ ខណៈដែលឧបករណ៍ការពាររន្ទះពិតជាត្រូវចំណាយធនធានច្រើន ហើយក៏ពិបាករកទីតាំងដំឡើងដែរ ។ ដូច្នេះវិធានការ ដែលអាចធ្វើបាន គឺបងប្អូនប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះត្រូវបានលើកទឹកចិត្តយ៉ាងមុតមាំឱ្យនៅក្នុងផ្ទះ ឬនៅក្នុងទីជម្រកក្នុងអំឡុងពេលមានខ្យល់ ឬភ្លៀង ដើម្បីកាត់បន្ថយហានិភ័យនៃការវា.យប្រហារដោយរន្ទះ ។
ការប្រុងប្រយ័ត្នដ៏សាមញ្ញនេះ អាចជួយសង្គ្រោះជីវិតយើងទាំងអស់គ្នាបាន ដោយសារការស្លា.ប់ជាច្រើនបានកើតឡើង ខណៈពេលដែលមនុស្សនៅខាងក្រៅ ឬនៅក្នុងទីវាល នៅពេលដែលមានផ្គររន្ទះបានវា.យប្រហារភ្លាមៗ ។ តាមការសង្កេតរបស់អ្នកជំនាញគ្រោះថ្នាក់ ដែលបង្កឡើងដោយរន្ទះ គឺភាគច្រើនមានតែនៅក្នុងអំឡុងពេលខ្យល់ និងភ្លៀង ក្នុងរដូវវស្សា ដូចនេះពលរដ្ឋកម្ពុជាទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុ ។
យើងដឹងថា នៅតំបន់ជនបទដែលមនុស្សជាច្រើនពឹងផ្អែកលើការធ្វើស្រែចម្ការ និងការងារក្រៅផ្ទះ មានហានិភ័យខ្ពស់នៃការប្រឈមនឹងរន្ទះ ។ ដូច្នេះនៅក្នុងអំឡុងពេលដែលឃើញមេឃងងឹត ពលរដ្ឋគួរតែប្រញាប់ផ្លាស់ទីចេញពីស្រែចម្ការ ហើយត្រូវប្រញាប់រកកន្លែងដែលមានសុវត្ថិភាព ។ អ្វីដែលត្រូវជៀសវាងនោះ គឺការជ្រកនៅក្រោមដើមឈើ ពីព្រោះវាជាកន្លែងមិនសូវមានសុវត្ថិភាពឡើយ ។ នៅមុនពេលដែលមានភ្លៀងឬផ្គរយកល្អត្រូវបិទប្រព័ន្ធទំនាក់ទំនង និងគ្រឿងអេឡិចត្រូនិកដែលមានលក្ខណៈស្រូបទាំងអស់រាប់តាំងពីទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ឧបករណ៍បំពងសំឡេងជាដើម ។
សរុបមកគ្រោះមហន្តរាយដោយធម្មជាតិ ជាពិសេស គឺបាតុភូតបង្កឡើងដោយរន្ទះ គឺពិតជាពិបាកនឹងប៉ាន់ស្មានត្រូវ ។ ដូច្នេះមានតែយើងទាំងអស់គ្នាចូលរួមនិងប្រុងប្រយ័ត្នទេ ទើបអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតខ្លួនឯងបាន ។ នៅពេលដែលមានបរិយាកាស ឬអាកាសធាតុអាប់អួរចំណុចអាទិភាពបំផុត គឺគួរតែរកកន្លែងដែលមានសុវត្ថិភាព និងការការពារខ្លួន ៕
ចែករំលែកព័តមាននេះ