ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​កំណែ​ទម្រង់ការ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប ជា​​ហេតុ​ធ្វើ​ឱ្យ​មានការ​កែទម្រង់​វិស័យ​អប់រំ​តាម​សាលារៀន

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អះអាង​ថា​ ការ​ធ្វើ​កំណែរ​ទម្រង់​វិស័យ​អប់រំ​ ពិសេស​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​នោះ​មានការ​ពិបាក ​រហូតរ​ដល់​មានការ​ដាក់ទោស​ទណ្ឌ​ចំពោះបេក្ខជន​ដែល​មិនគោរព បទ​ប្បញ្ញត្តិ តែ​នៅ​ឆ្នាំ​បន្តបន្ទាប់​មាន​ភាពល្អ…

រាជធានី​ភ្នំពេញ​ ៖ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អះអាង​ថា​ ការ​ធ្វើ​កំណែរ​ទម្រង់​វិស័យ​អប់រំ​ ពិសេស​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប​នោះ​មានការ​ពិបាក ​រហូតរ​ដល់​មានការ​ដាក់ទោស​ទណ្ឌ​ចំពោះបេក្ខជន​ដែល​មិនគោរព បទ​ប្បញ្ញត្តិ តែ​នៅ​ឆ្នាំ​បន្តបន្ទាប់​មាន​ភាពល្អ ជាដើម​ហេតុ​ធ្វើ​ឲ្យ​មានការ​កែទម្រង់​វិស័យ​អប់រំ​នៅតាម​សាលារៀន​មាន​ភាពល្អ​ប្រសើរ​ ។

​ឯកឧត្តម​ ហង់ ជួនណា​រ៉ុ​ន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បា​នបញ្ជា​ក់​ប្រាប់​​ក្រុម​អ្នក​សារព័ត៌​មាន នៅ​មុន​បើក​ប្រធាន​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប ​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤​ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​យ៉ាង​ដូច្នេះ​ថា​ ​យើង​ឃើញ​ថា​ នៅ​ឆ្នាំ​ដំបូង​នៃ​ការ​ធ្វើ​កំណែទម្រង់​ប្រឡង​បាក់​ឌុ​ប​ឃើញ​ថា​ មាន​កំហុស​ច្រើន ដោយសារ​តែ​បេក្ខជន​មិន​ទាន់​យល់​ដឹង ក៏​មានការ នាំ​ចូល​នូវ​សំណៅ​ឯកសារ​ច្រើន ហើយ​ក៏​មានការ​នាំ​ចូលឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង​អ្នក​ប្រឡង​ជំ​នួ ស​ជាដើម​ដែល​នេះ​ជា​បញ្ហា​ធំ​ៗ​យើង​មើលឃើញ​»​។

​បន្ទាប់​ពី​មានការ​ដាក់ទោស​ទណ្ឌ​ចំពោះ​បេក្ខជន​ចូលរួម​ប្រឡង​តាម​ច្បាប់​ប្បញត្តិ​នៅ​ឆ្នាំ​កន្លង​មក​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​អះអាង​សិស្សានុសិស្ស​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ហើយគ្រូ​ក៏​ខិតខំ​ក្នុង​ការ​បង្រៀន​ដែល​ចំណុច​ដែល​ត្រូវ​ដោះស្រាយ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា «​អី​ញ្ចឹ​ង​នៅ​ពេល​ដែល​យើង​ដឹង​ថា ​បញ្ហា​ប្រឈម ហើយ​ដោះស្រាយ​ចំពោះ​មិនសូវ​ចេះ​នោះ​ក្រសួង​ ក៏​រៀបចំ​សង្ខេប​នូវ​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន និង មានការ​ប្រឡង​ជា​លើក​ទី​២ និង​មានការ​បង្រៀន​បំប៉ន​ដោយ​មានការ​ចូលរួម​សហភាព​ស​ព័ន្ធ យុវ​ជ​ន និង​ភាគី​ពាក់ព័ន្ធ​នោះយើង​ឃើញ​ថា ​រយៈពេល​១០​ឆ្នាំ​មកនេះ​ឃើញ​ថា​មាន​ភាពល្អ​»​។

​បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អះអាង​ថា​តាម​រយៈ​ធ្វើ​កំណែ​ទម្រង់ការ​ប្រឡង​បាក់​ឌុ​ប​នេះ ធ្វើ​ឲ្យ​ក្រសួង​យក​មក​អនុវត្ត​នៅ​តាម​សាលារៀន ដោយ​សិស្ស​ត្រូវ​ខិតខំ​រៀន ហើយ​គ្រូ​ខិតខំ​បង្រៀន ព្រមទាំង​ឲ្យ​សិស្ស​ធ្វើ​ស្វ័​យ​សិក្សា​តាម​រយៈ​ផ្នែក​ឌី​ជី​ថ​ល​ផង​ដែរ​។

​ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន ​បាន​លើក​ឡើង​ទៀត​ថា​ ក​ក្តា​ដែល​ធ្វើ​ឲ្យ​វិស័យ​អប់រំ​មាន​ភាពល្អ ប្រសើរ​មាន​ទាំង​យន្តការ​ប្រឡង​ដែល​ទទួលយក​បានដោយ​ធ្វើការ​ពង្រឹង​ការ​គ្រប់គ្រង ផ្តល់ឲ្យសិស្ស​រៀន​បាន​ច្រើន ក្នុង​នោះ ​គ្រូ​ខំប្រឹង​បង្រៀន សិស្ស​ខំប្រឹង​រៀន ហើយ​ឪពុក​ម្តាយ ក៏ខំប្រឹងជំរុញ​កូន​ឲ្យ​ខិតខំ​រៀន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ