ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ​៖ សម័យ​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​ឆ្នាំ​ក្រោយនឹង​ធ្វើ​នៅ​ខែសីហា​វិញ​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់​ថា​ក្រសួង​នឹង​រុញសម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​ហៅ​ថា​សញ្ញាបត្រ​បាក់​ឌុ​ប​នៅ​ឆ្នាំ​ក្រោយ​ៗ ទៅ​ដល់ខែសីហា ​ដើម្បី​ធ្វើ​យ៉ាង​ណា ​កុំ​ឲ្យ​មានការ​រង​អាការ​ធាតុ​មាន​ភ្លៀង និង​លិច​ទឹក​នៅ​មណ្ឌល​ប្រឡងមួយ​ចំនួន ពិសេស​នោះ​ឲ្យ​សិស្ស​មានឱកាស​ទៅ​រៀន ឬ​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​។…

រាជធានី​ភ្នំពេញ ៖​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់​ថា​ក្រសួង​នឹង​រុញសម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​ហៅ​ថា​សញ្ញាបត្រ​បាក់​ឌុ​ប​នៅ​ឆ្នាំ​ក្រោយ​ៗ ទៅ​ដល់ខែសីហា ​ដើម្បី​ធ្វើ​យ៉ាង​ណា ​កុំ​ឲ្យ​មានការ​រង​អាការ​ធាតុ​មាន​ភ្លៀង និង​លិច​ទឹក​នៅ​មណ្ឌល​ប្រឡងមួយ​ចំនួន ពិសេស​នោះ​ឲ្យ​សិស្ស​មានឱកាស​ទៅ​រៀន ឬ​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​។

ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​មុន​បើក​ប្រធាន​វិញ្ញាសា​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​វត្ថិ​ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន​ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់​ថា​មូលហេតុ​ដែល​ក្រសួង​សម្រេច​យក​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​មក​ដើមខែ​តុលា​វិញ​គឺ​ដោយសារ​តែ​ចង់​បង្ខិត​ការ​ប្រឡង​សញ្ញា ប​ត្របាក់​ឌុ​ប​នេះ​ឲ្យ​មក​ដូច​ដើម​វិញ​ព្រោះថា​កាលពីមុន​ការ​ប្រឡង​ប្រព្រឹត្តិ​ទៅ​នៅ​ខែសីហា​ពោល​នៅ​ពេល​មុន​ជំងឺ​កូ​វិ​ដី​១៩ បាន​វាយប្រហា​មក​លើ​កម្ពុជា​។

ឯកឧត្តម​ឧ​បក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ថា​៖«​ពេល​ខ្លះ​យើង​រុញ​ការ​ប្រឡង​នេះ​មក​ខែមករា ឬ​ខែធ្នូ អី​ញ្ចឹ​ង​យើង​ចង់​បង្ខិត​វា​មក​ដល់​ខែសីហា ។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក ដែល ប្រ ឡង​ហើយ​គាត់​មានឱកាស​ក្នុង​ការ​ដាក់​ពាក្យ​ទៅ​រៀន​នៅ​បរទេស​ឬ​ទទួល​អាហារ​រូបករណ៍​នៅ​បរទេស ព្រោះថា​នៅ​ប្រទេស​គេ​ចប់​វិសមកាល​នៅ​ខែកញ្ញា អី​ញ្ចឹ​ង​នៅ​ឆ្នាំ​នេះ យើង​រុញ មក​ខែ តុលា​ហើយ​ឆ្នាំ​ខាង​មុខ យើង​នឹង​រុញ​ការ​ប្រឡង​បាក់​ឌុ​ប​នេះ​ទៅ​ដល់​ខែសីហា ដូច្នេះ​នៅ​ខែ សី ហា វា​នឹង​មិន​មានការ​ប្រឈម​នឹង​មាន​ភ្លៀង ឬ​ការ​លិច​ទឹក​នោះ​ទេ​»​។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ​ក៏​បាន​លើក​ឡើង​ថា​ការ​កំណត់​ខែតុលា​សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​នេះ​ដែរ​ក្រសួង​ក៏​បានដឹង​ដែរ​នឹង​មានការ​ប៉ះពាល់​ដោយសារ​ទឹក​លិច ដូច​ជា​នៅ​ខេត្តកំពង់​ចាម ខេត្តសៀមរាប ប៉ុន្តែ​អាច​ធ្វើការ​ដោះ​ដូរ​មណ្ឌល​ប្រឡង​បាន ប៉ុន្តែ​នៅ​រាជធានី​ភ្នំពេញ​ក៏​មាន​មណ្ឌល​មួយ​ចំនួន​ទឹក​លិច​ដែរ តែ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​ធ្វើ​ឲ្យ ដំណើរការ​ប្រឡង​បាន​។

ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា​ នៅ​វិទ្យាល័យ​ចំនួន​៣​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​មណ្ឌល​ប្រឡង​លិច ប៉ុន្តែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​បាន​កំ​ណើ​រការ​ប្រឡង​ធម្មតា​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ