ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​​​កាក​បាទ​​ក្រហម​​ចិន​​ធ្វើ​​ទស្សន​​កិច្ច​​នៅ​​កម្ពុជា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃទី​១៩ មិថុនា ​លោក​ជំទាវ​​ជឹង សុភាព អនុ​ប្រធាន​ទី២ ​​កាក​បាទ​ក្រហម​កម្ពុជា​ អមដំណើរ​​ដោយ​លោក​ជំទាវ​​អគ្គ​លេខាធិការ​​ នាយក​ពិធី​ការ​ និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​កាក​បាទ​ក្រហម​កម្ពុជា​ជា​ច្រើន​រូប​​ទៀត ​បាន​អញ្ជើញ​ទៅទទួល​គណៈ​ប្រតិភូ​សមាគម​ជាតិ​កាក​បាទ​ក្រហម​ចិន ​ដឹក​នាំ​​ដោយ​លោក​ជំទាវ​​ហាវ លីន​ណា

រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃទី​១៩ មិថុនា ​លោក​ជំទាវ​​ជឹង សុភាព អនុ​ប្រធាន​ទី២ ​​កាក​បាទ​ក្រហម​កម្ពុជា​ អមដំណើរ​​ដោយ​លោក​ជំទាវ​​អគ្គ​លេខាធិការ​​ នាយក​ពិធី​ការ​ និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​កាក​បាទ​ក្រហម​កម្ពុជា​ជា​ច្រើន​រូប​​ទៀត ​បាន​អញ្ជើញ​ទៅទទួល​គណៈ​ប្រតិភូ​សមាគម​ជាតិ​កាក​បាទ​ក្រហម​ចិន ​ដឹក​នាំ​​ដោយ​លោក​ជំទាវ​​ហាវ លីន​ណា អនុ​ប្រធាន​សមា​គម​ជាតិ​​កាក​បាទ​ក្រហម​​ចិន ​នៅ​ចំណត​​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ​។

ក្នុង​​ដំណើ​រ​ទស្សន​កិច្ច​​​ជា​ផ្លូវ​​ការ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​គណៈ​ប្រតិភូ​​​ចិន​នឹង​ចូលរួម​ក្នុង​​ពិធី​ជប់​លៀង​​​នៅសណ្ឋា​គារ​​កាំបូឌីយ៉ាណា​​នៅ​ថ្ងៃទី​២០​ មិថុនា ​ក្រោម​អធិបតីភាព​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ។ លុះនៅ​ថ្ងៃទី ២១ មិថុនា ​គណៈ​ប្រតិភូ​​កាក​​បាទ​ក្រហម​​ចិន​​នឹង​​ជួប​ពិភាក្សា​​​ការ​ងារ​ជា​មួយ​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ព្រម​ទាំងមាន​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​សហ​​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​ផង​ដែរ រវាង​កាក​បាទ​ក្រហម​កកម្ពុជា និង​កាក​បាទ​ក្រហម​​ចិន។

នៅថ្ងៃទី២១ មិថុនា នោះដែរ ​គណៈ​ប្រតិភូ​​កាក​បាទ​ក្រហម​ចិន​នឹងធ្វើដំណើរ​​ឆ្ពោះ​ទៅ​​កាន់​ខេត្ត​​សៀមរាបតាម​​រថយន្តដែល​អម​ដំណើរ​​ដោយ​លោក​ជំទាវ​​ពុំ​ ចន្ទី​នី អគ្គ​​លេខាធិការ​កាក​បាទ​ក្រហម​កម្ពុជា និង​​មន្ត្រី​អ្នក​មុខ​អ្នក​ការ​​ជា​ច្រើន​រូប​ទៀត។ នៅទី​នោះ​ គណៈ​ប្រតិភូ​​នឹង​អញ្ជើញ​​ទស្សនា​​គម្រោង​អភិវឌ្ឍន៍​សុខ​ភាពសហ​គមន៍​មូល​ដ្ឋាន​របស់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀមរាប នៅ​ភូមិថ្មី ឃុំ​ខ្ចាស់ ​​ស្រុក​សូទ្រ​និគម ​ទស្សនា​ប្រាសាទ​អង្គ​វត្ត និង​មាន​ពិធី​ជប់​លៀង​​ជូ​នក្រោម​​អធិបតី​ភាព​លោកស៊ូ ភិរិន្ទ ​​អភិ​បាល​ខេត្ត​ និង​ជា​ប្រធាន​​​គណៈ​កម្មាធិការ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ត​ ៕