ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្តកំពង់ឆ្នាំង ទទួល​​បាន​ភ្ញៀវ​ទេសចរ​​ជាង​២០​ម៉ឺន​នាក់

2 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​របាយការណ៍​របស់លោក​ សេង ​សាលី ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្តកំពង់ឆ្នាំង ​នៅ​រសៀល​ថ្ងៃ​ទី​០៤​ខែ តុលា​ ​បាន​ឲ្យ​ដឹង​ថា ក្នុងរយៈពេល​៣​ថ្ងៃ​…

ខេត្តកំពង់ឆ្នាំង ៖ យោង​របាយការណ៍​របស់លោក​ សេង ​សាលី ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្តកំពង់ឆ្នាំង ​នៅ​រសៀល​ថ្ងៃ​ទី​០៤​ខែ តុលា​ ​បាន​ឲ្យ​ដឹង​ថា ក្នុងរយៈពេល​៣​ថ្ងៃ​ គិតចាប់់ពី​​ថ្ងៃ​ទី​១,២​ និង​ថ្ងៃ​ទី​៣ ខែតុលា​ ឆ្នាំ​២០២៤ ដែលជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មានអ្នក​ទេសចរណ៍មក​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ចំនួន​២១​កន្លែង​​ក្នុង​ខេត្តកំពង់ឆ្នាំង​សរុប​ចំនួន​២០៥ ១៥១​នាក់ ក្នុង​នោះ​ទេសច​បរទេស​ចំនួន​១១៩​នាក់​ផង​ដែរ ។

ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់ឱ្យដឹងទៀត​​​ថា ​ភ្ញៀវ​ទេសចរដែល​ទៅ​លេង​កម្សាន្ត​ច្រើន​ជាងគេ​ គឺនៅ​​ស្រុក​ទឹកផុស​​​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន ទឹកធ្លាក់​ស្រែ​អំពិល រម​ណីយ​ដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ស្វាយ និង​រមណីយដ្ឋាន​ទំនប់​ទឹក​គង្គា ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ