ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កា.ត់​ក្រុម​ប្រើ​អំពើ​ហិ.ង្សា អុកឡុ.ក​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ ឃាត់ខ្លួន​១៣នាក់​

21 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ កម្លា​ង​សមត្ត​កិច្ច​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ស្ទាវ​ទំនើង​ចំនួន​១៣នាក់​ពាក់​ពន្ធ​ករណី​ប្រ​អំពើ​ហិង្សា ដែល​ជា​ការ​បង្កា​បង្ក្រាប​ទប់ស្កាត់ដើម្បី​កុំ​ឲ្យ​មានការ​អុកឡុក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ។ តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា…

ខេត្តតាកែវ ៖ កម្លា​ង​សមត្ត​កិច្ច​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ស្ទាវ​ទំនើង​ចំនួន​១៣នាក់​ពាក់​ពន្ធ​ករណី​ប្រ​អំពើ​ហិង្សា ដែល​ជា​ការ​បង្កា​បង្ក្រាប​ទប់ស្កាត់ដើម្បី​កុំ​ឲ្យ​មានការ​អុកឡុក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ។ តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩ និង​៣៥​នាទី មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ដោយ​ក្មេង​ស្ទាវ​ទំនើង​១ ក្រុម មាន​គ្នា​ចំនួន​១៣ នាក់ ៖

១-​​ឈ្មោះ ស៊ុ កុម្ភៈ ហៅ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ រស់នៅ​ភូមិ​ត្រាំខ្នារ ឃុំ​សុ​ភី ស្រុក​បាទី ខេត្ត​តា កែវ ។
២.​ឈ្មោះ យ៉េន សុវណ្ណ​សាក់ ហៅ​សាក់ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជ​ម្រុ​ក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។
៣.​ឈ្មោះ ភុំ រ៉ា​យុ ហៅ​យុ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ​កម្មក​រោងចក្រ រស់នៅ​ភូមិ​រាំង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

៤.​ឈ្មោះ ច​ន ស៊ី​ណា ហៅ​សី​ណា ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ជុំ​ស្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។
៥.​ឈ្មោះ ចក់ ពិសា ហៅ​សា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​រស់នៅ​ភូមិ រាំង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។
៦.​ឈ្មោះ ផាត សុភា ហៅ​ភា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​តា​មៀន ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

៧.​ឈ្មោះ ហ៊​ន ថុ​ណា ហៅ​ពើក ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​ព្រ​ហែក ឃុំ​សូ​ភី ស្រុក​បាទី ខេត្ត​តាក​កែវ ។
៨.​ឈ្មោះ ឆ​ន ចាន់​ណា​ក់ ហៅ​ណា​ក់ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រ​មូង​ជ្រុំ ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ ។
៩.​ឈ្មោះ អូន រាជ​សី ហៅ​អា​សី ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​កម្មក​រោងចក្រ រស់នៅ​ភូមិ អង្គ​ក​ន្ទ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

១០.​ឈ្មោះ ស៊ឹង ប៊ុ​ន​ឡុ​ង ហៅ​ឡុ​ង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​ន​បើករថយន្ត រស់នៅ​ភូមិ​អង្គ​ក​ន្ទ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។
១១.​ឈ្មោះ ពុំ ផានិត ហៅ​និ​ត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រ​ហែក ឃុំ​សូរ​ភី ស្រុក​បាទី ខេត្តតាកែវ ។
១២.​ឈ្មោះ នាង បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ។
១៣.​ឈ្មោះ ផា​ន សុធា ហៅ​បឿ​ក ភេទ​ប្រុស អាយុ​១៦ ឆ្នាំ មុខ របរ​មិន​ពិតប្រាកដ ភូមិ​សិរី​មានជោគ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្ត តាកែវ ។

វត្ថុ​តាង​ត្រូវ​បាន​ដកហូត មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព
.​ម៉ូតូ​ធុន​ហុងដា​ឌ្រី​ម​C125 ពណ៌​ក្រហម សេរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IA-7486
.​ម៉ូតូ​ធុន​ស្កូ​ប​ពី ពណ៌​ក្រហម សេរី​ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1KQ-6755
.​ម៉ូតូ​ធុន​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ក្រហម លា​យស សេរី​ឆ្នាំ​២០២៤ គ្មាន​ស្លាក​លេខ
.​ម៉ូតូ​ធុន​ស៊ុ​យ​ស៊ូ​គី​និ​ច​ឌី​ជី ពណ៌​ឈាម​ជ្រូក សេរី​ឆ្នាំ ២០២០ គ្មាន​ស្លាក​លេខ ។

ការ​ឃាត់ខ្លួន​ក្រុម​ស្ទាវ​ទំនើង​១៣ នាក់​ខាងលើ​នេះ សមត្ត​កិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ