ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ជេ​ស៊ីកា ស៊ីម​សុន ​ព្យាយាម​​សម្រក​​ទំងន់​សំរាប់​ថ្ងៃ​រៀប​ការ

13 ឆ្នាំ មុន

តារា​ហូលីវូដ​នាង ជេស៊ីកា ស៊ីមសុន ​រៀប​​ចំខ្លួន​​ថែ​រាង​កាយ​ឲ្យ​បាន​សម​សួន​សំរាប់​ថ្ងៃ​រៀប​​អាពាហ៍​ពិពាហ៍​ របស់​នាង ។ ដើម្បី​រៀប​ចំ​ខ្លួន​​មុន​​ថ្ងៃ​រៀបការ​ជា​មួយ​គូដណ្តឹង Eric Johnson​តារា​ចំរៀង​រូប​នេះ​បាន​ចុះ​ឈ្មោះ​ក្នុង​ក្លឹប​ហាត់ ប្រាណ​ដើម្បី​ជា​ជំនួយ ។ គ្រូ​បង្វឹក​ហាត់​ប្រាណ​​របស់​នាង​មាន​ឈ្មោះ​ថា Tracy Anderson​ដែល​នឹង​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តា​រា​ដែល​មាន​រូប​រាងស្តើង​ស្អាត ។ គ្រូ​បង្វឹក Tracy Anderson ​និយាយ​​ប្រាប់​សារព័ត៌មាន Us Weekly ថា នាង​ចង់​បាន​សុខភាព​ល្អ ។ បន្ទាប់​ពីច្រើន​សប្តាហ៍ ជា​មួយ​នឹង​ការ​ហាត់​ប្រាណ​៧៥នាទី​សំរាប់​រយៈពេល​៤​ដង​ក្នុង​មួយ​សប្តាហ៍​ ឃើញ​ថា នាង​ទទួលបាន​​លទ្ធ​ផល​​គួរ​ជា​ទីពេញ​ចិត្ត ។

តារា​ហូលីវូដ​នាង ជេស៊ីកា ស៊ីមសុន ​រៀប​​ចំខ្លួន​​ថែ​រាង​កាយ​ឲ្យ​បាន​សម​សួន​សំរាប់​ថ្ងៃ​រៀប​​អាពាហ៍​ពិពាហ៍​របស់​នាង ។ ដើម្បី​រៀប​ចំ​ខ្លួន​​មុន​​ថ្ងៃ​រៀបការ​ជា​មួយ​គូដណ្តឹង Eric Johnson​តារា​ចំរៀង​រូប​នេះ​បាន​ចុះ​ឈ្មោះ​ក្នុង​ក្លឹប​ហាត់ ប្រាណ​ដើម្បី​ជា​ជំនួយ ។ គ្រូ​បង្វឹក​ហាត់​ប្រាណ​​របស់​នាង​មាន​ឈ្មោះ​ថា Tracy Anderson​ដែល​នឹង​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តា​រា​ដែល​មាន​រូប​រាងស្តើង​ស្អាត ។ គ្រូ​បង្វឹក Tracy Anderson ​និយាយ​​ប្រាប់​សារព័ត៌មាន Us Weekly ថា នាង​ចង់​បាន​សុខភាព​ល្អ ។ បន្ទាប់​ពីច្រើន​សប្តាហ៍ ជា​មួយ​នឹង​ការ​ហាត់​ប្រាណ​៧៥នាទី​សំរាប់​រយៈពេល​៤​ដង​ក្នុង​មួយ​សប្តាហ៍​ឃើញ​ថា នាង​ទទួលបាន​​លទ្ធ​ផល​​គួរ​ជា​ទីពេញ​ចិត្ត ។

នាងជេស៊ីកា ស៊ីមសុនដែលមានវ័យ៣០​ឆ្នាំក្រៅពីការហាត់ប្រាណគឺ​សម្រកទំងន់ថែម​ទៀតផង។មានដំណឹងថា ក្នុងឆ្នាំនេះនាងរក​ប្រាក់ចំណូលបាន១ពាន់លានដុល្លារ ​តែមិនត្រូវ​បានគេប្រកាសឲ្យដឹងឡើយ។ ជាងនេះទៅ​ទៀតកាលបរិច្ឆេទនៃថ្ងៃរៀបការមិនត្រូវបាន
គេប្រកាសនៅឡើយទេ គ្រាន់តែពួកគេមាន​ផែនការក្នុងការរៀបការក្នុងឆ្នាំនេះ។
នាងជេស៊ីកា ស៊ីមសុននិយាយថានាងពិត​ជា​មានភាពសប្បាយរីករាយណាស់ពេលចូលវ័យ​៣០ឆ្នាំ  ហើយ​សង្ឃឹម​​មានសុភមង្គល​ជាមួយ​គូដណ្តឹង Eric Johnson។ នាងធ្លាប់បានរៀប​ការ​ជាមួយលោក Nick Lachey តែស្នេហាត្រូវ​បែក​បាក់ឈាន​ដល់ការលែងលះនៅឆ្នាំ២០០៥។