ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ! អ្នក​នាងវ៉ាង ស្រី​ណូ សម្រាលកូន​បាន​ដោយ​ជោគជ័យ ​

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ទីបំផុត ​តារា​សម្តែង​អ្នកនាង វ៉ាង ស្រី​ណូ បាន​សម្រាលកូន​ប្រកបដោយ​ជោគជ័យ​ហើយ​​កាលពី​ពេល​ថ្មី​ៗ ខណៈពេល​ការ​ទទួល​បាន​ចំណងដៃ​ដ៏​ធំ​មួយ​នេះ​ ត្រូវ​បាន​ចាត់ទុកជា​ការជម្នះ​​ពី​ការ​រិះគន់​របស់​មហាជន​ដែល​ថា ​នាង​មានកូន​អត់​ស្វាមី…

រាជធានីភ្នំពេញ ៖ ​ទីបំផុត ​តារា​សម្តែង​អ្នកនាង វ៉ាង ស្រី​ណូ បាន​សម្រាលកូន​ប្រកបដោយ​ជោគជ័យ​ហើយ​​កាលពី​ពេល​ថ្មី​ៗ ខណៈពេល​ការ​ទទួល​បាន​ចំណងដៃ​ដ៏​ធំ​មួយ​នេះ​ ត្រូវ​បាន​ចាត់ទុកជា​ការជម្នះ​​ពី​ការ​រិះគន់​របស់​មហាជន​ដែល​ថា ​នាង​មានកូន​អត់​ស្វាមី ។ 

ជាមួយ​រូបភាព​នៅ​លើ​គ្រែ​ជាមួយ​កូន​ នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម វ៉ាង ស្រី​ណូ បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «ជំរាបសួរ​អុំ​ពូ​មីង​ហ្វែ​ន​អូន​ទាំងអស់ អូន​សម្រាល​ដោយ​សុវត្ថិភាព​នឹង​បាន​មក​ដល់​ផ្ទះ​ដ៏​កក់ក្តៅ​របស់​អូន​ហើយ ម៉ាក់​ៗ​អូន​រវល់​ជាមួយ​អូន​ណាស់ ​អត់​បាន​ផុស​រូប​អោយ​ឃើញ​ទើបតែ​បាន​ផុស អុំ​ពូ​មីង​ចាំ​មើល​មុខ​អូន​ច្រើន​ណាស់ អរគុណ​អុំ​ពូ​មីង​សំរាប់​រាល់​ខ​មិន​ជូនពរ​អូន​ទាំង​អស់ ។

យ៉ាង​ណា ការ​សម្រាលកូន​លើក​ដំបូង​របស់ អ្នកនាង វ៉ាង ស្រី​ណូ នាពេល​នេះ ​គេ​ឃើញ​មាន​មិត្តភក្តិ បងប្អូន​របស់​នាង​ជា​បន្តបន្ទាប់​ បាន​ចូល​ទៅ​ខំ​មិន​ដោយ​នាំ​គ្នា​ចូលរួម​អបអរ​ទៅ​កាន់​រូប​នាង​ផង​ដែរ ។

ជា​ការ​កត់​ស​ម្គាល់ ​នៅ​មុន​ពេល​សម្រាល​នា​ពេល​នេះ​ តារា​សម្តែង​នាង វ៉ាង ស្រី​ណូ បាន​សារភាព​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ គឺ​កើតឡើង​ដោយសារ​ការ​ចាក់​មេជី​វិត ដោយ​នាង​មិន​មាន​ស្វាមី​អ្វី​នោះ​ឡើយ ។

ការ​លើក​បញ្ជាក់​ពី​តារា​ស្រី​រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មហាជន​មួយ​ចំនួន​បាន​ជជីក​ពី​ការ​មានកូន​របស់​នាង​កើតឡើង​ដោយ​រៀប​ណា ក្នុង​ពេល​ដែល​នាង​មិន​មាន​ស្វាមី ខ​ណៈ​ពេល​មាន​អ្នកខ្លះ​យល់​ថា ការ​មាន​ផ្ទៃពោះ​របស់​នាង​គ្រាន់​ជា​ការ​លេងសើច ។

ក្នុង​សំ​ណេ​រដែ​ល​បាន​លើក​ឡើង​បង្ហោះ​តាម​បណ្តាញ​សង្គម វ៉ាង ស្រី​ណូ បាន​លើក​ឡើង​ថា សូម​អគុណ​បងប្អូន​ដែល​បាន​ខ​មិន​អបអរសាទរ​ព្រមទាំង​ជូនពរ​ខ្ញុំ​និង​កូន ។

នាង​បញ្ជាក់​ថា មាន​អ្នក​ខ​មិន​ច្រើន​ណាស់​សួរថា ខ្ញុំ​មាន​ផ្ទៃពោះ​មែន ឬក៏​លែង? នៅ​មាន​អ្នកខ្លះ​មិន​ទាន់​ជឿ​ ហើយ​អ្នកខ្លះ​សួរ​ថា ទំងន់​តាម​ណា​បើ​អត់​មាន​ប្តី​ផង ? អ្នកខ្លះ​សួរ​ថា ទំ​នង់​ហើយ មិច​មិន​ដែល​ឃើញ​ខ្ញុំ​បង្ហាញមុខ​ប្តី ,,,​?  តើ​កូន​ក្នុង​ផ្ទៃ​ប្រុស​រឺ​ស្រី ?

ចម្លើយ​​ គឺ​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​មែន , ខ្ញុំ​អត់​មាន​ប្តី​ទេ ខ្ញុំ​នៅ​តែ​ជា​ស៊ីង​ហ្គ​ល​ដដែល អី​ឡូ​វ​ខ្ញុំ​ជា ស៊ីង​ហ្គ​ល​មាំ​មី ដូច​ខ្ញុំ​បាន​ប្រាប់​ចឹ​ង​! ។

នាង​ថា ខ្ញុំ​យក​កូន​តាម​បែប​វិទ្យាសាស្ត្រ (​ចាក់​មេជី​វិត​) ! ពេល​នេះ ​អាយុ​ផ្ទៃពោះ​8​ខែ​ហើយ ! ចាប់
ផ្តើម​តាំងគរ៌​ពី​ខែមករា​មក តែ​ខ្ញុំ​មានសំណាង​ពពោះ​កូន​នេះ​មិន​ចាញ់ សុខ​ភាពរឹងមាំ ខ្ញុំ​ធ្វើ​ដំណើរ ហោះហើរ​បាន​គ្រប់​ប្រទេស​ ទាំង​អាស៊ី​ អឺរ៉ុប អា​មេ​រិច ។

នាង​បន្ថែម​ថា ពេល​មាន​ផ្ទៃពោះ ​ខ្ញុំ​មាន​រីករាយ មិន​បាក់ទឹកចិត្ត​ដូច​ម្តាយ​ពពោះ​មួយ​ចំនួន​ ។​ ខ្ញុំ​ធ្វើការ​បាន​ធម្មតា ឡាយ​លក់​ធម្មតា បងប្អូន​ដែល​មើល​ឡាយ​ខ្ញុំ​ទាំងអស់​មើល​មិនដឹង​ថា ​ខ្ញុំ​មាន​ទំងន់​ផង ! ។

វ៉ាង ស្រី​ណូ បញ្ជាក់​ថា ​កូន​ក្នុង​ផ្ទៃ ជា​កូនស្រី ! និង​ត្រូវ​សំរាល​ខែ​09 ខាង​មុខ​នេះ ! ដូច​គំរោង​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​ក្នុង​សារ​ពត៍​មាន កាល​3​ឆ្នាំ​មុន​ថា ​ចង់បាន​កូនស្រី​ឆ្នាំរោង អី​ឡូ​វ បាន​សំរេច​ហើយ !

បើ​តាម​អ្នកនាង វ៉ាង ស្រី​ណូ គ្រប់យ៉ាង​ គឺ​ខ្ញុំ​មិន​បាន​លាក់បាំង​ ឬ​កុហក់​ឡើយ ខ្ញុំ​ធ្លាប់​បាន​ប្រកាស​ពី​គោល​​ជំហរ​ និងបំណង​​​ប្រាថ្នា​ ខ្ញុំ​ដល់​បងប្អូន​ទាំងអស់​មុន​ហើយ ! មាន​តែ​បងប្អូន​ខ្លះ​មិន​បាន​ចាំ ឬ​មិន​ចាប់អារម្មណ៍ តែ​ហ្វែ​ន​អ្នក​គំ​ទ្ររ​ខ្ញុំ​មួយ​ចំនួន​គាត់​ចាំ​ច្បាស់ !

នាង​ថា ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​អី​បើកចំហរ មាន​ទំនួល​ខុស​ត្រូវ និង​ជា​មនុស្ស​វិជ្ជមាន​! រឿង​ប្តី ខ្ញុំ​មិន​ដែល​គិត​ថា​ ចង់បាន ហើយ​ក៏​ប្រាប់​បងប្អូន​តាម​ការ​ពិត​មិន​លាក់បាំង អី​ឡូ​វ​ខ្ញុំ​ធ្វើ​អោយ​បងប្អូន​ឃើញ​ហើយ​ថា​ វា​ពិតមែន​ដូច​អ្វី​ដែល​ខ្ញុំ​និយាយ​! ខ្ញុំ​ជា​មនុស្ស​ម្ចាស់​ការ​លើ​ខ្លួនអែង ! ខ្ញុំ​មាន​ក្តី​សុខ​នឹង​ប្រើ​ជីវិត​ឯករាជ្យ​បែប​នេះ ព្រោះ​នេះ​ជា​សម័យ​ស្ត្រី​ខ្លាំង ! ហើយ​សូម​ខ្ញុំ​លើកទឹកចិត្ត​ដល់​បងប្អូន​ស្ត្រី​ខ្មែរ​ទាំងអស់​អោយ​ចេះ​ផ្តល់​តំលៃ​អោយ​ខ្លួនអែង និង​រឹង​មាំ​ឡើង​កុំ​ទន់ជ្រាយ រឿង​អ្វី​ក៏​ស្ត្រី​អាច​ធ្វើ​បាន​ដែរ ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​! កុំ​បាក់ទឹកចិត្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ