ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសំណាង! ស្ត្រីឆ្នាំជូត រោង មមី វក និង​កុរ មិនមែន​ជា​ថៅកែ​ស្រី ក៏​ជា​សេដ្ឋីនី​ដែរ

1 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំជូត នារី​ដែល​កើត​ក្នុង​ឆ្នាំជូត មាន​ខួរក្បាល​ដែល​ឆ្លាត និង​រស​រវើក​។ ជា​ពិសេស ក៏​អាច​បង្កើត​អ្វី​ដែល​ថ្មី​ដើម្បី​ផលិត​បាន​ក្រដាសប្រាក់​ក្រាស់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំជូត

នារី​ដែល​កើត​ក្នុង​ឆ្នាំជូត មាន​ខួរក្បាល​ដែល​ឆ្លាត និង​រស​រវើក​។ ជា​ពិសេស ក៏​អាច​បង្កើត​អ្វី​ដែល​ថ្មី​ដើម្បី​ផលិត​បាន​ក្រដាសប្រាក់​ក្រាស់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​ងាយ​ឡើង​ដល់​ឋានៈ​ខ្ពស់ និង​ប្រាក់ខែ​ច្រើន​ផង​ដែរ​។ ដូចនេះ ក្នុង​ថ្ងៃ​អនាគត​នឹង​មានជីវិត​មិនធម្មតា​នោះ​ឡើយ​។

ឆ្នាំរោង

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំរោង មាន​ភាព​ជា​អ្នកដឹកនាំ​តាំងពី​តូច​។ ជា​ពិសេស គេ​ក៏​មាន​ភាព​ជឿជាក់ សេចក្តី​ក្លាហាន និង​ដឹកនាំ​ក្រុម​បាន​យ៉ាង​ល្អ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទ្រព្យ និង​អំណាច​នឹង​ចូល​មក​ជា​ហូរហែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រដាសប្រាក់​ក្រាស់​ចូល​មក​ជា​បន្តបន្ទាប់​តែ​ម្តង​។ ដូចនេះ ការ​រស់នៅ​ក្នុង​ថ្ងៃ​អនាគត​ក៏​មាន​លក្ខណៈ​មិនធម្មតា​ផង​ដែរ​។

ឆ្នាំមមី

នារី​ដែល​កើត​ក្នុង​ឆ្នាំមមី ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់​គ្រប់​បែប​យ៉ាង​។ ជា​ពិសេស គេ​ក៏​អាច​បណ្តាក់ទុន​ទទួល​បាន​ផល​ខ្ពស់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការងារ និង​មុខរបរ​គ្រប់​បែប​យ៉ាង​គឺ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ផល​ចំណេញ​គ្រប់​បែប​យ៉ាង​ហូរ​ចូល​មក​ធ្វើ​ឲ្យ​អ្នក​គ្មាន​កន្លែង​ទុក​នោះ​ឡើយ​។

ឆ្នាំវក

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំវក មានការ​សង្កេត​ខ្ពស់ ថែម​ទាំង​ពូកែ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។ ជា​ពិសេស ផល​ដែល​ប្រមូល​បាន​គឺ​ខ្ពស់​ទៅ​ៗ​តែ​ម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កេរ្តិ៍ឈ្មោះ​របស់​គេ​ក៏​ល្បី​គ្រប់​ទិស​ទី​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អនាគត​នឹង​អាច​ក្លាយជា​សេដ្ឋីនី ឬ​ក៏​ជា​ថៅកែ​ស្រី​ផង​ដែរ​។

ឆ្នាំកុរ

នារី​ដែល​កើត​ក្នុង​ឆ្នាំកុរ មាន​សេចក្តី​ស្មោះត្រង់ ចិត្តល្អ និង​ខំប្រឹង​ប្រែង​ខ្ពស់​។ ជា​ពិសេស គេ​ក៏​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ជីវិត​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការងារ​គ្រប់​បែប​យ៉ាង​ក៏​ជោគជ័យ​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ចំណូល​ធំ និង​តូច​គឺ​ចូល​មក​ព្រម​គ្នា​តែ​ម្តង​។ ដូចនេះ ក្នុង​ថ្ងៃ​អនាគត​នឹង​អាច​ក្លាយជា​អ្នក​មានបាន​យ៉ាង​ងាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ