រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង សុភ័ក្រ កុសម៉ា បានស្វែងរកគូស្នេហ៍ឃើញហើយ នឹងត្រៀមដឹកដៃគ្នាចូលរោងការនាពេលខាងមុខ ក្នុងពេលដែលដំណឹងមួយនេះបានធ្វើអោយមិត្តភក្តិក្នុងសិល្បះ និងប្រិយមិត្តគាំទ្របានចូលរួមសម្តែងការអបអរសាទរចំពោះរូបនាង ។

មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើល ក្នុងពេលដែលគេបានឃើញ សុភ័ក្រ កុសម៉ា បានបញ្ចេញនូវវីដេអូបបង្ហោះតាមបណ្តាញសថ្គមបង្ហាញពីសកម្មភាពគូស្នេហ៍របស់នាងបានរៀបចំកម្មវិធីបែបពន្ញាក់អារម្មណ៍ សុំនាងរៀបការ។
តាមរយះវីដេអូនោះ សុភ័ក្រ កុសម៉ា បានសម្តែងការភ្ញាក់ផ្អើល និងរំភើបរហូតហូរទឹកភ្នែក ក្នុងពេលដែលឃើញគូស្នេហ៍របស់នាងរៀបចំពិធីមួយនេះ និងបានលត់ជង្គង់សុំនាងរៀបការនៅមុខមិត្តភក្រ័ជាច្រើនរបស់នាង ជាពិសេសនោះក៏មានវត្តមានម្តាយរបស់នាងផងដែរ ។

វីដេអូមួយនេះបានធ្វើអោយមហាជនមើលហើយរំភើប នឹងបានចូលរួមសម្តែងការអបអរសាទរចំពោះតារាស្រីរូបនេះដែលបានរកឃើញគូស្នេហ៍ពិតប្រាកដ ខណះពេលកន្លងមកនាងហាក់មិនដែលបង្ហាញពីទំនាក់ទំនងស្នេហ៍ជាមួយបុរសណាម្នាក់នោះឡើយ ។
ជាការកត់សម្គាល់ជាមួយនឹងការបង្ហោះរយះវីដេអូនេះដែរ សុភ័ក្រ កុសម៉ា ក៏បានភ្ជាប់ជាមួយនឹងសំណេរខ្លីថា សុំទោសផង Fan អាយដលសុំមានប្តីមុនហើយណា៎ ។
នាងបញ្ជាក់ថា 2017 បងមកសុំអាយដលថត 2024 បងមកម្តងទៀត តែមកសុំអាយដលរៀបការ។

គួរបញ្ជាក់ថា សុភ័ក្រ កុសម៉ា គឺជាតារាចម្រៀង និងពិធីការិនី ដែលមានកំពុងទីផ្សារខ្ពស់តាមរយះភាពបុិនប្រសព្វ និងកាយវិកាជាមួយពាក្យសម្តីបែបកំប្លុកកំប្លែង។
បើទោះបីជានាងកំពុងទទួលបានភាពជោគជ័យនៅក្នុងអាជីពសិល្បះនេះក៏ដោយ ប៉ុន្តែកន្លងមកតារាស្រីរូបនេះមិនសូវលេចលឺព័ត៌មានមានទំនាក់ទំនងស្នេហ៍ជាមួយបុរសណាម្នាក់នោះឡើយ ។

យ៉ាងណាឈានមកដល់ការបង្ហាញមុខគូស្នេហ៍ពិតប្រាកដនាពេលនេះ គេរំពឹងថា សុភ័ក្រ កុសម៉ា នឹងអាចដឹកដៃគ្នាចូលរោងការកសាងសុភមង្គលគ្រួសារនាពេលអនាគតឆាប់ៗខាងមុខនេះ ៕











ចែករំលែកព័តមាននេះ