ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខេ​មរះ សិរីមន្ត ត្រៀម​ចេញ​សម្តែង​នៅ​អា​មេ​រិ​ក​​​​

10 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក ខេ​មរះ សិរីមន្ត នឹង​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នៅ​អំឡុង​ចុងខែ​កញ្ញាខាង​មុខ​នេះ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​វប្បធម៌ និង​ផលិតផល​ខ្មែរ​ទៅ​កាន់​ពី​ភព​លោក ខណៈ​ពេល​ដែល​លោក ​គឺ​ជាតារាចម្រៀង​តំណាង​សិ​ល្បករ​ផ្នែក​សម័យ​ដែល​មក​ពី​កម្ពុជា…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក ខេ​មរះ សិរីមន្ត នឹង​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នៅ​អំឡុង​ចុងខែ​កញ្ញាខាង​មុខ​នេះ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​វប្បធម៌ និង​ផលិតផល​ខ្មែរ​ទៅ​កាន់​ពី​ភព​លោក ខណៈ​ពេល​ដែល​លោក ​គឺ​ជាតារាចម្រៀង​តំណាង​សិ​ល្បករ​ផ្នែក​សម័យ​ដែល​មក​ពី​កម្ពុជា ។

តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​ក្តី​គោរព​ខ្ញុំបាទ​តំណាង​សិល្បករ​កម្ពុជា​ផ្នែក​សម័យ 🙏🏻​នឹង​ទៅ​ជួប​ជាមួយ​បងប្អូន​ពូ​មីង​នៅ​«​សហរដ្ឋអាមេរិក​»​តំបន់ ញូ​វ​ញៀន​ស្វែ​រ ទីក្រុង សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ក្នុង​កម្មវិធី The Inaugural Cambodia Day នៅ​ថ្ងៃ​ទី 28 ខែ កញ្ញា​ឆ្នាំ 2024 ។

លោក​បញ្ជាក់​ថា កម្មវិធី​នេះ​ មាន​សារសំខាន់​ខ្លាំង​ណាស់ ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​អរិយធម៌​ខ្មែរ និង​ផលិតផល​ខ្មែរ​ទៅ​កាន់​ពិភពលោក សូម​ពូ​មីង​បងប្អូន​នៅ​សហរដ្ឋអាមេរិក​ចូលរួម​ទាំងអស់​គ្នា​ដោយ​សេរី​ ដើម្បី​បុព្វហេតុ​រួមចំណែក​ផ្សព្វផ្សាយ​កម្ពុជា​ទៅ​កាន់​ពិភពលោក ។

តារាចម្រៀង​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ថា លោក​បាន​ទទួល​ការ​អញ្ជើញ​ជា​ពិសេស​មួយ សម្រាប់​ការ​ចូលរួម​ក្នុង​ការ​ប្រគុំ​តន្ត្រី​ដ៏​មួយ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយនៅ​កម្មវិធី​ខាងលើ​នេះ​ក៏​បានការ​តាំងពី​ព័រ​បង្ហាញ​ពី​ផលិតផល​ជា​ច្រើន​មុខ​ទៅ​កាន់​ពិភពលោក ។

លោ​កប​បញ្ជាក់​ថា ការ​ចេញ​ទៅ​នេះ​គឺ​លោក​ជា​សិ​ល្បះ​ករ​កម្ពុជា​តំណាង​ឲ្យ​សិ​ល្បៈ​ផ្នែក​សម័យ ហើយ​ក៏​មាន​សិ​ល្បៈ​ផ្នែក​បុរាណ​ជា​ច្រើន​ទៅ​ចេញពី​កម្ពុជា ដោយ​ប្រមូលផ្តុំ​គ្នា​សម្តែង​ជាមួយ​តន្ត្រីករ​នៅ​ទឹកដី​អា​មេ​រិ​ក​ផង​ដែរ ។

បើ​តាម​លោក ខេ​មរៈ សិរីមន្ត លោក​រំពឹង​ថា កម្មវិធី​មួយ​នេះ​នឹង​មានការ​ចូលរួម​ពី​បងប្អូន​ខ្មែរ​យើង​ជា​ច្រើន ដើម្បី​គាំទ្រ និង​លើក​ស្ទួយ​សិ​ល្បៈ វប្បធម៌ អ​រី​យ​ធម៌​ខ្មែរ និង​ផលិតផល​ខ្មែរ​យើង​ទៅ​កាន់​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ ដែល​តារាចម្រៀង​លំដាប់​កំពូល​លោក ខេ​មរៈ សិរីមន្ត បាន​ចេញ​ទៅ​ច្រៀង​នៅ​លើ​ទឹកដី​មហាជន​អំណាច​មួយ​នេះ ពោល​លោក​ធ្លាប់​ដឹក​ដៃ​តារាចម្រៀង​ល្បី​ទៅ​ច្រៀង​រាំ​នៅ​ទីនោះ​ជា​បន្តបន្ទាប់​កាលពី​ពេល​កន្លង​ទៅ តាម​ការ​ទទូច​ចង់បាន​ពី​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ឯនាយ​សមុទ្រ ។

យ៉ាងណា​គេ​រំពឹង​ថា ការ​ចេញ​ទៅ​សម្តែង​របស់​លោក ខេ​មរះ សិរីមន្ត នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​នា​ពេល​នេះ​នឹង​ទទួល​បាន​ជោគជ័យ បើ​ទោះបី​ជាមួយ​រយះ​នេះ​លោក​បាន​ខក​ខានមិនបាន​ចេញ​ទៅ​សម្តែង​នៅ​ឯ​ក្រៅប្រទេស​ក៏​ដោយ ៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ