ល្អ ហួស ៖ ការដាក់គោលដៅច្បាស់លាស់ គឺធ្វើឱ្យយើងសម្រេចបានក្តីស្រមៃពិតប្រាកដ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យុវតី ល្អ ហួស បានបង្ហាញគន្លឹះសំខាន់មួយ ដែលធ្វើដែលឲ្យរូបនាងបានសម្រេចជោគជ័យមួយជំហាននៅក្នុងវិស័យបវរកញ្ញា ខណៈពេលដែលរូបនាងបានសម្រេចនូវក្តីស្រមៃដ៏ធំមួយនោះ គឺឈ្នះមកុដ Miss Preteen International Cambodia 2023 ។

តាមសំណេរដែលបានបង្ហោះតាមបណ្តាញសង្គម ល្អ ហួស បានលើកឡើងថា ការដាក់គោលដៅច្បាស់លាស់ធ្វើអោយយើងសម្រេចបានក្តីស្រមៃពិតប្រាកដ ។ នាងបញ្ជាក់ថា ក្មេងស្រីតូចម្នាក់នេះ មានការដាក់ចិត្តស្រលាញ់ផ្នែកវិស័យបវរកញ្ញាតាំងពីមានអាយុ៥ឆ្នាំមកម្ល៉េះ ហើយពេលដែលនាងខ្ញុំមានអាយុ៨ឆ្នាំ នាងខ្ញុំក៏ចាប់ផ្តើមដុះខាត់សមត្ថភាពខ្លួនឯងជារឿយៗ មិនថា សិល្បៈទម្រង់ សម័យ ច្រៀង រាំសម្តែង បង្ហាញម៉ូដ ទម្រង់បែបបុរាណ រាំរបាំ ល្ខោន ទម្រង់យីកេរ និងទម្រង់ផ្សេងៗជាច្រើនទៀត អ្វីដែលលើសពីនោះ នាងខ្ញុំមិនដែលបោះបង់ការសិក្សានោះទេ ពីព្រោះនាងខ្ញុំគិតថា ការសិក្សាសំខាន់ណាស់ សំរាប់រូបនាងខ្ញុំនៅថ្ងៃអនាគត ។

នាងបន្ថែមថា ការស្រលាញ់ដោយរូបខ្លួនឯងផ្ទាល់ រួមទាំងមានការជំរុញ និងការលើកទឹកចិត្តពីក្រុមគ្រួសារ និងមនុស្សនៅជុំវិញខ្លួន ធ្វើអោយរូបនាងខ្ញុំកាន់តែខិតខំប្រឹងប្រែង ដុះខាត់សមត្ថភាពខ្លួនឯង ព្យាយាមកែចំណុចខ្វះខាតទទួលយកចំនុចល្អៗមកអភិវឌ្ឍន៍ខ្លួនឯងអោយកាន់តែរីកចម្រើនបន្តែមទៀត ។

នាងបន្ថែមថា ការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលវិស័យបវរកញ្ញាវាជាថាមពលដ៏ខ្លាំង មិនថា ប្រកួតនៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ វាគឺជាថាមពលមួយដែលធ្វើអោយយើងខ្លួនឯងផ្ទាល់មានភាពជឿជាក់ មិនភ័យ មិនខ្លាច អ្វីៗដែលកម្មវិធីគេត្រូវការយើងមានជាកញ្ចប់សម្រាប់កម្មវិធីគេ នៅពីក្រោយការត្រៀមខ្លួនរួចជាស្រេចនោះ នាងខ្ញុំក៏សម្រេចនៅក្តីស្រមៃដ៏ធំមួយនោះ គឺនាងខ្ញុំបានឈ្នះមកុដ Miss Preteen International Cambodia 2023 🇰🇭 បន្ថែមលើសពីនោះទៀត នាងខ្ញុំក៏បានសន្យាជាមួយប្រជាជនកម្ពុជារបស់ខ្ញុំថា នឹងយកជ័យជំនះមកជូនជាតិមាតុភូមិអោយទាល់តែបាន នៅលើឆាកអន្តរជាតិ ហើយរូបនាងខ្ញុំធ្វើបានតាមសន្យា គឺរូបនាងខ្ញុំបានឈ្នះមកុដធំ ក្លាយជាWinnerកម្មវិធី Junior Idol World Official ឆ្នាំ2024 ដែលធ្វើអោយប្រជាជនកម្ពុជាទូទាំងប្រទេសមានមោទនភាពនិងផ្ការំដួលមួយទងនេះ។ នាងថា ការដាក់ក្តីស្រមៃ និងការត្រៀមខ្លួនរួចជាស្រេច ធ្វើអោយយើងសម្រេចគោលដៅមួយយ៉ាងពិតប្រាកដ ។

គួរបញ្ជាក់ថា យុវតី ជូរី ល្អហួស បានក្លាយជាម្ចាស់មកុដ Miss Preteen International 2024 តំណាងឲ្យប្រទេសកម្ពុជា នៅក្នុងការប្រកួតកម្មវិធី The 3rd Junior Idol World 2024 ដែលបានធ្វើឡើង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។ នៅក្នុងការប្រកួតនោះ យុវតី ល្អហួស ក៏ដណ្ដើមបានពានរង្វាន់ពិសេសៗជាច្រើនដូចជា Best Photogenic award, Best National costume award, Best Talent award, Best Interview award, People’s choice award, People’s choice award ទទួលបានមកុដមួយ, និង Junior Idol world 2024 ambassador award ៕





ចែករំលែកព័តមាននេះ