ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៩:០០នាទី ព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌូនេស៊ីចំនួន ០១គ្រឿង បានចូលសំចតក្នងកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/08/9a95a8c51a65b289b359d34de13aad15.jpg)
យោងតាមឯកសារពីការចូលចតនាវាខាងលើដែលទទួលបានពីលោកនាយរដ្ឋបាលមូលដ្ឋានសមុទ្ររាមបានបញ្ជាក់ឲ្យដឹងថានាវា ឈ្មោះ KRI Bima Suci (ប្រភេទក្តោង)មានបណ្តោយប្រវែង ១១១,២០ម៉ែត្រ និងទទឹងប្រវែង ១៣,៦៥ ម៉ែត្រ ជម្រៅទឹកប្រវែង ៦ ម៉ែត្រ។តាមការគ្រោងទុក
នាវាចូលសំចតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។នាវិកនៅលើនាវាសរុបចំនួន ២៨១នាក់។
ដឹកនាំដោយលោក វរនាវីទោ Hastaria Dwi prakoso មេបញ្ជាការនាវា។នៅក្នុងឱកាសនៃការចូលចតបានប្រកបដោយសុវត្ថិភាពរួចហើយប្រតិភូនៅលើនាវាត្រូវបានទទួលស្វាគមន៍ដោយ លោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជារការមូលដ្ឋានសមុទ្ររាម,នាយនាវីរង,ពលនាវីជាច្រើនរូបផងដែរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/08/5262b778b18ca68331fa9ee77e3176a6.jpg)
នៅក្នុងឱកាសនៃការចូលចតតាមការគ្រោងទុកខាងលើនេះប្រតិភូនៅលើនាវាមានគម្រោងដំណើរទស្សនៈកិច្ចនៅមូលដ្ឋានសមុទ្ររាម,ចូលជួបសម្តែងការគួរសមជាមួយលោកអភិបាលខេត្តព្រះសីហនុ,ធ្វើដំណើរទស្សនៈកិច្ចទៅកាន់រាជធានីភ្នំពេញនិងដំណើរកំសាន្តតាមតំបន់ឆ្នេរអូរឈើទាលតំបន់ឆ្នេរកំសាន្តមួយចំនួនទៀតនៅក្នុងក្រុងព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តារនុពលនៃតំបន់ទេសចរណ៍និងការរីកចំរើននៅក្នុងខេត្តព្រះសីហនុ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/08/fad6f4e614a212e80c67249a666d2b09-12.jpg)
នៅក្នុងឯកសារនៃការចូលចតបានឲ្យដឹងបន្ថែមទៀតថា÷នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៤ ស្ថានទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យប្រតិភូនៅលើធ្វើពិធីដំណើរព្យុះហយាត្រា ដែលរៀបចំឡើងនៅបណ្តោយឆ្នេរអូរត្រេះ,កម្មវិធីបន្តមានពិធីជប់លៀងនៅលើនាវាKRI Bima Suci ក្រោមអធិបតីភាពលោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជារការងនៃកងយោធពលខេរភូមិន្ទនិងជាមេបញ្ជាការកងទព័ជើងទឹកនិងឯកឧត្តម SanT0DarmoSumato ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លុះដល់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៤ ប្រតិភូនាវាខាងលើធ្វើដំណើរមាតុភូមិនិវត្តន៍៕
ចែករំលែកព័តមាននេះ