រាជធានីភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់នៅក្នុងការចេញបទចម្រៀងថ្មី តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញវត្តមានរបស់តារាចម្រៀងរូបនេះនៅក្នុងផលិតថ្មីមួយទៀត ក្រោយពីចាកចេញពីផលិតកម្មចាស់ ។

ផលិតកម្មថ្មីដែល រ៉េត ស៊ូហ្សាណា កំពុងបោះជំហានថ្មីលើវិថីសិល្បៈនេះ ជាផលិតកម្មប្រមូលផ្តុំដោយតារាចម្រៀងល្បីៗដោយនៅក្នុងនោះ ក៏មានតារាចម្រៀងរ៉េប លោក វណ្ណដា ផងដែរ ។ ផលិតកម្មដែលប្រកាសជាផ្លូវការតាមរយៈផេកហ្វេសប៊ុករបស់ខ្លួនថា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិល្បការនី SUZANA ! យើងមានសេចក្តីរំភើបរីករាយ ដែលអាចចែករំលែកបទចម្រៀងពិរោះៗជាច្រើនរបស់ SUZANA ទៅកាន់ប្រិយមិត្តអ្នកគាំទ្រឆាប់ៗនេះ! ។

ដោយឡែក សម្រាប់តារាចម្រៀង រ៉េត ស៊ូហ្សាណា ក៏បានបង្ហោះសំណេរតាមគណនេយ្យហ្វេសប៊ុកររបស់ខ្លួនថា អស់រយៈពេលជិតមួយឆ្នាំហើយដែលអត់បានចេញចម្រៀងថ្មី គិតថា អ្នកទាំងអស់គ្នា នឹងឆ្ងល់ថា បាត់ទៅណា កើតអី0x017d7 ម៉េចអញ្ចឹង0x017d7 តែឥឡូវចង់ប្រាប់ថា តិចទៀតគេមានអី surprise ហើយណា មានអ្វីថ្មី និងពិសេសត្រៀមបង្ហាញឆាប់ៗនេះ កុំភ្លេចរង់ចាំតាមដានណា ។

នាងបញ្ជាក់ថា «ដំណើរតន្ត្រីថ្មីរបស់ SUZANA» មានការជជែកជាច្រើនពីនាងខ្ញុំថាបាត់ទៅណា ហើយម៉េចបានអត់មានចម្រៀងថ្មីចេញហ្នឹងគេ។ នាងបន្តថា កន្លងទៅនេះ ខ្ញុំបានធ្វើការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ខ្លួនឯងទាក់ទងនឹងការងារសិល្បៈ ហើយឥឡូវនេះ ពិតជាមានអារម្មណ៍រំភើបមែនទែន ព្រោះជិតបានបង្ហាញអ្វីទាំងអស់ដែលបានធ្វើទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ឆាប់ៗនេះ។

អរគុណអ្នកទាំងអស់គ្នាដែលតែងតែផ្តល់ក្តីស្រលាញ់ និងការគាំទ្រដ៏ធំធេងមកកាន់រូបនាងខ្ញុំតាំងពីថ្ងៃទីមួយដែលនាងខ្ញុំបានចូលវិស័យសិល្បៈ ទាំងអស់នេះហើយគឺក្លាយជាកម្លាំងចិត្តដ៏ធំ ដែលបានផ្តល់ទំនុកចិត្តឱ្យនាងខ្ញុំក្នុងការឈានទៅមុខបន្តទៀតយ៉ាងស្វាហាប់ ហើយសង្ឃឹមថាអ្នកគាំទ្រទាំងអស់ ពេញចិត្តជាមួយអ្វីថ្មីៗដែលនាងខ្ញុំ និងផលិតកម្មបារមីត្រៀមនឹងបង្ហាញ។
តន្ត្រីដែលចេញពីអារម្មណ៍ពិត ចំរៀងដែលនាងខ្ញុំសរសេរដោយផ្ទាល់ ត្រៀមខ្លួនទទួលយករសតន្ត្រីថ្មីពី SUZANA ហើយឬនៅ?

យ៉ាងណា ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្ររំពឹងថា រ៉េត ស៊ូហ្សាណា នឹងនៅតែអាចទទួលបានភាពល្បីល្បាញនៅក្នុងផលិតកម្មថ្មីនេះ ក្នុងពេលដែលនាងគឺជាតារាចម្រៀងដែលមានទេពកោសល្យ ជាមួយនឹងការនិយមតុបតែងខ្លួនប្លែកៗតាមបែបយុវវ័យសម័យថ្មី ហើយជាតារាកើតចេញពីការប្រឡងចម្រៀងលំដាប់ពីភពលោកផងនោះ ៕





ចែករំលែកព័តមាននេះ