ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ៖ អាទិភាព​ចម្បង​របស់​សមាគម​សិល្បករ​ខ្មែរ គឺ​ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក់​ចំពោះ​សិល្បករ​រៀមច្បង

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​គូសបញ្ជាក់​ថា អាទិភាព​ចម្បង​របស់​សមាគម​សិល្បករ​ខ្មែរ គឺ​ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​សិល្បករ​រៀមច្បង​របស់​យើង ខណៈ​ពេល​ដែល​យើង​កំពុង​អនុវត្ត​លើ​គំនិត​ផ្ដួចផ្ដើម​នានា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​គូសបញ្ជាក់​ថា អាទិភាព​ចម្បង​របស់​សមាគម​សិល្បករ​ខ្មែរ គឺ​ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​សិល្បករ​រៀមច្បង​របស់​យើង ខណៈ​ពេល​ដែល​យើង​កំពុង​អនុវត្ត​លើ​គំនិត​ផ្ដួចផ្ដើម​នានា ដើម្បី​ផ្ដល់​ជូន​ពួក​គាត់នូវ​ការ​ទទួលស្គាល់ ការ​គាំទ្រ និង​ធនធាន​ចាំបាច់​ផ្សេង​ៗ ដែល​ពួក​គាត់​ត្រូវ​ការ ដើម្បី​បន្តការងារ ឬ​ស្នាដៃ​ដ៏​មាន​តម្លៃ​របស់​ពួក​គាត់ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​លោក​ជំទាវ​អ្នកឧកញ៉ា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​លើក​ឡើង​ថា ខ្ញុំ​តែង​មាន​ក្ដី​រំភើប និង​កោតស្ញប់ស្ញែង​ជា​និច្ច​ចំពោះ​ការ​លះបង់ និង​គតិបណ្ឌិត​របស់​សិល្បករ​រៀមច្បង​យើង ។ ពួក​គាត់​គឺជា​សសរស្ដម្ភ​នៃ​មរតក​វប្បធម៌​យើង ជា​ធនធានមនុស្ស​រស់​ដែល​រួមចំណែក​ថែរក្សា​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​ជាតិ​យើង ។
ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​សង្កេត​ឃើញ​ថា សិល្បករ​រៀមច្បង​យើង​ភាគច្រើន​ជួប​នូវ​ការ​លំបាក ពិសេស​នៅ​ពេល​ពួក​គាត់​ឈាន​ចូល​ដល់​វ័យ​ចាស់ជរា ហើយ​គុណសម្បត្តិ​ស្នាដៃ​ដែល​ពួក​គាត់​បាន​រួមចំណែក​ក្នុង​សង្គម​កន្លង​មក ក៏​ត្រូវ​បាន​កប់​បាត់​បន្តិច​ម្ដង​ៗ​ទៅ​តាម​ពេលវេលា​។

លោក​ជំទាវ​អ្នកឧកញ៉ា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​បញ្ជាក់​ថា ការ​ពិត​នេះ ធ្វើ​ឱ្យ​ខ្ញុំ​រំជួលចិត្ត ហើយ​ជំរុញ​ឱ្យ​ខ្ញុំ​ចាប់ផ្ដើម​គិត​រក​វិធានការ​ដោះស្រាយ ។ សិល្បករ​ជើង​ចាស់​របស់​យើង ស័ក្ដិសម​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​លើស​ពី​ការ​គោរព ហើយ​ពួក​គាត់​គួរតែ​ទទួល​បាន​នូវ​ការ​គាំពារ និង​មើលថែ​យ៉ាង​យកចិត្តទុកដាក់ ។ ពួក​គាត់​បាន​បន្សល់​ទុក​នូវ​អ្វី​ៗ​ជា​ច្រើន​ដល់​យើង ដូច្នេះ នេះ​ជា​ពេល​ដែល​យើង​ត្រូវ​តបស្នង​ពួក​គាត់​វិញ ។

ហេតុនេះ​ហើយ ទើប​ខ្ញុំ​តាំងចិត្ត​ធានា​ថា អាទិភាព​ចម្បង​របស់​សមាគម​សិល្បករ​ខ្មែរ គឺ​ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​សិល្បករ​រៀមច្បង​របស់​យើង ។ យើង​កំពុង​អនុវត្ត​លើ​គំនិត​ផ្ដួចផ្ដើម​នានា​ដើម្បី​ផ្ដល់​ជូន​ពួក​គាត់​នូវ​ការ​ទទួលស្គាល់ ការ​គាំទ្រ និង​ធនធាន​ចាំបាច់​ផ្សេង​ៗ​ដែល​ពួក​គាត់​ត្រូវការ​ដើម្បី​បន្តការងារ ឬ​ស្នាដៃ​ដ៏​មាន​តម្លៃ​របស់​ពួក​គាត់ ។

បើ​តាម​លោក​ជំទាវ​អ្នកឧកញ៉ា ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដើម្បី​បង្ហាញ​ពី​ការ​គោរព​ដឹងគុណ និង​ផ្ដល់​កិត្តិយស​ដល់​សិល្បករ​រៀមច្បង យើង​មិន​អាច​និយាយ​ត្រឹមតែ​មាត់​នោះ​ទេ ពោល​គឺ​ត្រូវ​តែ​អនុវត្ត​ផង​ដែរ​។ សូម​រួម​គ្នា​កសាង​អនាគត​ដ៏​ប្រសើរ​មួយ​ដើម្បី​ឱ្យ​ស្នាដៃ​នៃ​វីរ​សិល្បករ​យើង​រីក​ចម្រើន និង​បន្ត​ជំរុញ​ទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ