ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញសិស្ស​​ស្រីនៃវិទ្យាល័យ​បាក់​ទូកជក់បារី​អេឡិចត្រូនិក

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិស្ស​ស្រី​ចំនួន​៥ទៅ៦​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​អប់រំ​ណែនាំ រួម​ជាមួយ​វត្ថុ​តាង​ជា​បារី​អេ​ឡិច​ត្រូ​និក​ដែល​ពួក​គេ​នាំ​គ្នា​ជក់ ។ ក្នុង​នោះ ក៏​បាន​អញ្ជើញ​ឪពុក​ម្តា​យមក​ទទួល និង​ឱ្យធ្វើ​ការ​ណែនាំ​បន្ថែម ។…

រាជធានី​ភ្នំពេញ ៖ សិស្ស​ស្រី​ចំនួន​៥ទៅ៦​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​អប់រំ​ណែនាំ រួម​ជាមួយ​វត្ថុ​តាង​ជា​បារី​អេ​ឡិច​ត្រូ​និក​ដែល​ពួក​គេ​នាំ​គ្នា​ជក់ ។ ក្នុង​នោះ ក៏​បាន​អញ្ជើញ​ឪពុក​ម្តា​យមក​ទទួល និង​ឱ្យធ្វើ​ការ​ណែនាំ​បន្ថែម ។

ជាក់ស្តែង យោង​តាម​ផេ​ក​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ០២ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ ជុន ប៊ុ​ន​ណា​ន អធិការ​នគរបាល​ខណ្ឌ​៧​មក​រា បាន​សហការ​ជាមួយ​នាយក​វិទ្យាល័យ​បាក់​ទូក ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ហែម សុផល នាយ​រង​ប៉ុស្តិ៍ បាន​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ​តាម​បន្ទប់​ថ្នាក់រៀន​វិទ្យាល័យ​បាក់​ទូក ហើយ​បានឃើញ​មាន​សិស្ស​ជក់បារី​អេ​ឡិច​ត្រូ​និ​ច​ បង្ក​ប៉ះពាល់​សុខភាព​។

ជា​លទ្ធផល សមត្ថកិច្ច​បាន​ដកហូត​បារី​អេ​ឡិច​ត្រូ​និ​ច​ចំនួន​០២​ដើម និង​សិស្ស​ស្រី​ចំនួន​០៥​នាក់​ដោយ​សមត្ថកិច្ច​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​សកម្មភាព​ជក់បារី​អេ​ឡិច​ត្រូ​និ​ច​ទាំងនេះ ។ បន្ទាប់​មក សមត្ថកិច្ច​បាន​អញ្ជើញ​អាណាព្យាបាល​សិស្ស​ទាំងនោះ មក​ទទួលយក​ពួក​គេ​ទៅ​ផ្ទះ​អប់រំ​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ