អតីតកីឡាបាល់ទាត់ David Beckham និងភរិយា ប្រើជីវិតអភិជន លំហែលើទូកកំសាន្តដ៏ប្រណិតតម្លៃជាង២០លានដុល្លារ
11 ខែ មុន
(អ៊ីតាលី)៖ អតីតតារាបាល់ទាត់អង់គ្លេសរូបនេះកំពុងរីករាយនឹងវិស្សមកាលរ៉ូមែនទិកជាមួយ Victoria ដែលជាភរិយាក្នុងប្រទេសអ៊ីតាលី។ យោងតាម គេហទំព័រ The Sun បានឲ្យដឹងថា លោក…
(អ៊ីតាលី)៖ អតីតតារាបាល់ទាត់អង់គ្លេសរូបនេះកំពុងរីករាយនឹងវិស្សមកាលរ៉ូមែនទិកជាមួយ Victoria ដែលជាភរិយាក្នុងប្រទេសអ៊ីតាលី។
យោងតាម គេហទំព័រ The Sun បានឲ្យដឹងថា លោក David Beckham និងភរិយា ប្រើជីវិតអភិជន លំហែកម្សាន្តនៅលើទូកទេសចរណ៍ដ៏ប្រណិតមួយ ក្នុងប្រទេសអ៊ីតាលី។ អ្នកទាំងពីរកំពុងរីករាយនឹងវិស្សមកាលដ៏រ៉ូមែនទិកមួយបន្ទាប់ពីមានសកម្មភាពជាច្រើនក្នុងការប្រារព្ធខួបអាពាហ៍ពិពាហ៍២៥ឆ្នាំនៅដើមខែកក្កដា។
កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះ គឺជាខួបគម្រប់២៥ឆ្នាំដែល David Beckham និង Victoria រៀបការជាមួយគ្នា។ មកទល់នឹងពេលនេះ នៅក្នុងពិភពបាល់ទាត់ និងវិស័យកម្សាន្ត គ្រួសារ Beckham នៅតែត្រូវបានគេចាត់ទុកថាជាគ្រួសារដែលមានសុភមង្គលគំរូ។ ក្នុងឱកាសពិសេស David និង Victoria តែងតែចែករំលែកអនុស្សាវរីយ៍ និងផ្ញើសារស្នេហាឲ្យគ្នាទៅវិញទៅមក។
អ្នកទាំងពីរកាន់កាប់អចលនទ្រព្យដ៏មានតម្លៃជាច្រើននៅក្នុងប្រទេសជាច្រើន យោងតាម កាសែត The Times ទ្រព្យសម្បត្តិសុទ្ធរបស់ David Beckham និង Victoria បច្ចុប្បន្នមានប្រហែល ៥៧៨ លានដុល្លារ៕
ចែករំលែកព័តមាននេះ