ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍ ២​កន្លែង​ផ្សេង​គ្នា ស្លា.ប់​ម្នាក់ របួសធ្ងន់​ស្រាល​០៥​នាក់ នៅ​ខេត្តស្វាយរៀង

2 ខែ មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ០២​កន្លែង​ផ្សេង​គ្នា បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​០៥​នាក់​ផ្សេង​ទៀត របួសធ្ងន់​ស្រាល​គួរ​ឲ្យ​រន្ធត់ ។ ករណី​ទី​១ ៖…

ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ០២​កន្លែង​ផ្សេង​គ្នា បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​០៥​នាក់​ផ្សេង​ទៀត របួសធ្ងន់​ស្រាល​គួរ​ឲ្យ​រន្ធត់ ។

ករណី​ទី​១ ៖ កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ស្ថិត​ក្នុង ភូមិ​គោក​ស្រម៉ ឃុំ​សង្កែ ស្រុក​រំដួល រវាង​ម៉ូតូ​ជាមួយ​ម៉ូតូ ហើយ​ជន​រង​គ្រោះ​ម្នាក់ ដួល​ចូល​រថយន្ត កិន​ចំ​ក្បាល​ស្លា​.​ប់​ភ្លាម​ៗ (​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​) និង​របួសធ្ងន់​០១​នាក់ របួសស្រាល​០១​នាក់ ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ទី​១. ឈ្មោះ បូ រតនៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​ធ្មា ស្រុក​រំដួល ខេត្តស្វាយរៀង (​របួសស្រាល​) អ្នក​រួម​ដំណើរ​ឈ្មោះ ហែម សោភា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​រលំ ឃុំ​កំពង់អំពិល ស្រុក​រំដួល​(​ស្លាប់​) ជិះ​ម៉ូតូ​ម៉ាក ហុងដា C១២៥ ស៊េរី​ឆ្នាំ ២០២២ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1O.0966 ។ ភាគី​ទី​២. ឈ្មោះ ឃុន ប៊ុ​ន​នី​ចេ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ ភូមិ​ទួល​សាលា ឃុំ​ជ្រុង​ពពេល ស្រុក​រំដួល បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1KU.4541 (​របួសធ្ងន់​) ចំណែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ បង្ក​គ្រោះថ្នាក់​រួច បើកបរ​រថយន្ត​គេចខ្លួន​ពី​កន្លែង​កើតហេតុ បាត់​ស្រ​ម៉ោ​ល ។

បន្ទាប់​មក​សមត្ថកិច្ច បាន​ហៅ​រថយន្ត​សា​ម៉ុ​យ ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់ ទៅ​មន្ទីរពេទ្យ​ស្រុក​រំដួល ដើម្បី​សង្គ្រោះ​។ ចំណែក​ស​.​ព​ជន​រង​គ្រោះ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​សន្និដ្ឋាន​បឋម​ថា មូលហេតុ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ បូ រតនៈ វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ រួច​ក៏​បុក​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​ដួល​ចូល​រថយន្ត​កិន​ស្លា​.​ប់​អ្នក​រួម​ដំណើរ ។

បច្ចុប្បន្ន មធ្យោបាយ​ធ្វើ​ដំណើរ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។

ករណី​ទី​២ ៖ កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ច្រមុះជ្រូក រូប​គោ​២ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ​រ័ ក្រុង​ស្វាយ​រៀង រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​រង​ស្ត្រី​ម្នាក់​របួសធ្ងន់ និង​បុរស​ម្នាក់​របួសស្រាល ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ មធ្យោបាយ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​ស្វាយ​រៀង រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ។ មូលហេតុ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ (​ម៉ូតូ​១​គ្រឿង​បត់​ឆ្វេង​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ