ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិពន្ធចម្រៀងដ៏ល្បីបទ «លលកវាយំ» ព្រឹទ្ធាចារ្យ វ៉ែន សុន បានទទួលមរណភាព

8 ខែ មុន

ប្រិ​យ​មិត្ត​ទូរ​ទស្ស​និ​ជន​អាច​នឹង​ធ្លាប់​បាន​ស្តាប់​ហើយ​នៅ​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា​«​លលក​វា​យំ​» ដែល​ជា​ការ​បកស្រាយ​ដោយ​អ្នក​នាង សូ សា​វឿ​ន ដោយ​តាម​រយៈ​បទ​មួយ​នេះ​ពិតជា​ទទួល​បានការ​គាំទ្រ​ខ្លាំង​រហូត​តារាចម្រៀង​ជំនាន់​ក្រោយ​លើកយក​មក Cover ជា​ហូរហែ ។ តែ​អ្វី​ដែល​គួរ​ឱ្យ​រន្ធត់​នោះ គឺ​លោក…

ប្រិ​យ​មិត្ត​ទូរ​ទស្ស​និ​ជន​អាច​នឹង​ធ្លាប់​បាន​ស្តាប់​ហើយ​នៅ​បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា​«​លលក​វា​យំ​» ដែល​ជា​ការ​បកស្រាយ​ដោយ​អ្នក​នាង សូ សា​វឿ​ន ដោយ​តាម​រយៈ​បទ​មួយ​នេះ​ពិតជា​ទទួល​បានការ​គាំទ្រ​ខ្លាំង​រហូត​តារាចម្រៀង​ជំនាន់​ក្រោយ​លើកយក​មក Cover ជា​ហូរហែ ។

តែ​អ្វី​ដែល​គួរ​ឱ្យ​រន្ធត់​នោះ គឺ​លោក វ៉ែន សុ​ន កវីនិពន្ធ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​បាន​និពន្ធ​បទ​ចម្រៀង​ពេញ​និយម​មួយ​នេះ​បាន​ទទួលមរណភាព ក្នុង​អាយុ​៨៤​ឆ្នាំ ដោយ​ជរាពាធ នា​ថ្ងៃ​ទី​២៨ ខែតុលា ។ នេះ​បើ​តាម​សារលិខិត​រំលែក​មរណទុក្ខ​ពី​សំណាក់​សមាគម​អ្នកនិពន្ធ​ខ្មែរ ។ ដែល​នេះ​ចាត់ទុកជា​ដំណឹង​ដ៏​សោកសៅ​មួយ​សម្រាប់​អ្នកគាំទ្រ​ផង​ដែរ ។

កវីនិពន្ធ​ទំនុកច្រៀង​លោក ព្រឹទ្ធាចារ្យ វ៉ែន សុ​ន ដែល​មានឈ្មោះ​ពិត​ថា រិ​ត សុន្ទ​សារី លោក​បាន​បាន​ទទួលមរណភាព ក្នុង​អាយុ​៨៦​ឆ្នាំ ដោយ​ជរាពាធ នា​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ។

បើ​តាម​ការ​បង្ហោះ​សារលិខិត​រំលែក​មរណទុក្ខ​ពី​សំណាក់​សមាគម​អ្នកនិពន្ធ​ខ្មែរ​ថា​«​សារលិខិត​រំលែក​មរណទុក្ខ​ជូន​ចំពោះ​ក្រុម​គ្រួសារ គរុវិជ្ជា​ចា​រ្យ​កវីនិពន្ធ វ៉ែន សុ​ន យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ថ្នាក់ដឹកនាំ សមាជិក សមាគម​អ្នកនិពន្ធ​ខ្មែរ សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់​គរុវិជ្ជា​ចា​រ្យ​កវីនិពន្ធ ប៉ែន សុ​ន ជា​គរុវិជ្ជា​ចា​រ្យ កវីនិពន្ធ កវីនិពន្ធ​ជាតិ សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​ជា​កវីនិពន្ធ​ឆ្នើម​ពានរង្វាន់​អាស៊ី​អាគ្នេយ៍ (S.E.A. Writer Award, 2019) ដែល​ទទួលមរណភាព នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ​៨៦​ឆ្នាំ ដោយ​ជរាពាធ សូម​ដួង​វិញ្ញាណក្ខន្ធ​គរុវិជ្ជា​ចា​រ្យ​កវីនិពន្ធ វ៉ែន សុ​ន បាន​ទៅ​ដល់​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ។

កវីនិពន្ធ វ៉ែន សុ​ន ដែល​សល់​ពី​សង្គមចាស់​សម័យ​សង្គមរាស្ត្រនិយម​ដោយ​លោក​បាន​បន្សល់​ស្នាដៃ​ជា​ច្រើន​ដូច​ជា អត្ថបទ​កំណាព្យ មានរឿង​ប្រលោមលោក​វែង និង​ប្រលោមលោក​ខ្លី​ៗ​ទៅ​តាម​ប្រធានបទ​នីមួយ​ៗ ។ ក្នុង​នេះ​ដែរ​ក្នុង​ចំណោម​កូន​ទាំង​៨​នាក់​របស់​គាត់​មិន​ទាន់​ឃើញ​មានកូន​ប្រុស​ស្រី​ណា​ម្នាក់​ចាប់​យក​អាជីព​ជា​កវីនិពន្ធ បន្ត​ពី​លោក​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​លោក​កវីនិពន្ធ វ៉ែន សុ​ន នៅ​មានជីវិត​លោក​ថា ពិតជា​ឈឺចាប់​ណាស់​ចំពោះ​ការ​មិន​គោរព​សិទ្ធ​អ្នកនិពន្ធ​ដូច​ជា​បទ​«​លលក​វា​យំ​» ដែល​យក​ទៅ​ប្តូរ​ចំណង​ថា​«​លលក​ស្រី​យំ​» ជាដើម​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ