ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ឆ​យ កូនស្រី​តារា​កំប្លែង​នាយសង់​ស៊ី​ស ស្រក់​ទឹកភ្នែក​ខ្លាច​សិល្បៈ​បុរាណ​ត្រូវ​បាត់បង់

2 ខែ មុន
  • ភ្នំពេញ

អ្នក​នាង កា​ឆ​យ បាន​ឆ្លងកាត់​ជីវិត​សិល្បៈ​យ៉ាង​ជូរ​ចត់ ​ទំ​រាំ​អាច​ឈរជើង​នៅ​ក្នុង​វិ​ថី​សិល្បៈ​បាន​ដូច​សព្វថ្ងៃ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​អ្នក​នាង​ពេល​នេះ គឺ​អ្នក​នាង​ខ្លាច​សិល្បៈ​បុរាណ​ត្រូវ​បាត់បង់ បន្ទាប់​ពី​យុវជន​ជា​ច្រើន​មិន​ចាប់អារម្មណ៍​សិល្បៈ​បុរាណ ហើយ​អ្នកសិល្បៈ​បុរាណ​ត្រូវ​បាន​គេ​មើល​រំលង ។ អ្នក​នាងកា​ឆ​យ…

អ្នក​នាង កា​ឆ​យ បាន​ឆ្លងកាត់​ជីវិត​សិល្បៈ​យ៉ាង​ជូរ​ចត់ ​ទំ​រាំ​អាច​ឈរជើង​នៅ​ក្នុង​វិ​ថី​សិល្បៈ​បាន​ដូច​សព្វថ្ងៃ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​អ្នក​នាង​ពេល​នេះ គឺ​អ្នក​នាង​ខ្លាច​សិល្បៈ​បុរាណ​ត្រូវ​បាត់បង់ បន្ទាប់​ពី​យុវជន​ជា​ច្រើន​មិន​ចាប់អារម្មណ៍​សិល្បៈ​បុរាណ ហើយ​អ្នកសិល្បៈ​បុរាណ​ត្រូវ​បាន​គេ​មើល​រំលង ។

អ្នក​នាងកា​ឆ​យ មានឈ្មោះ​ពិត យូ សុខ​សុធា គឺជា​កូនស្រី​របស់​តារា​កំប្លែង​ល្បីឈ្មោះ​នាយ សង់
​ស៊ី​ស ដែល​មាន​កេ​រ្តិ័​ឈ្មោះ​ល្បីល្បាញ​កាលពី​ជំនាន់៩០ផ្លា​យ នា​ពេល​នោះ ​អ្នក​នាង​និង​ឪពុក គឺ​នាយ សង់​ស៊ី​ស បាន​ចេញ​សម្តែង​កំប្លែង​រួម​គ្នា​គ្រប់​ទិស​ទី ធ្វើ​ឱ្យ​កេ​រ្តិ័​ឈ្មោះ​វង្ស​ត្រកូល​អ្នក​នាង​ល្បីល្បាញ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​ជា​ឱកាសល្អ​សម្រាប់​អ្នក​នាង​និង​គ្រួសារ​ចេញ​រក​ប្រាក់​ចិញ្ចឹមជីវិត និង​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​កាន់តែ​ល្បីល្បាញ​។

អ្នក​នាង កា​ឆ​យ បាន​ឆ្លងកាត់​ការ​ហាត់រៀន​ផ្នែក​សិល្បៈ​ពី​សាលារៀន ​និង​មាន​គ្រូបង្ហាត់​បង្រៀន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត នៅ​ឆ្នាំ​ប៉ែ​ត​ផ្លា​យ អ្នក​នាង កា​ឆ​យ បាន​រៀន​ផ្នែក ល្ខោន , របាំ និង​ចម្រៀង​បុរាណ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩៦ អ្នក​នាង​ក៏​បាន​ផ្អាក​ពី​ការងារ​ទាំងនោះ​មក​ចាប់​អាជីព​ចម្រៀង​បុរាណ និងកំប្លែង​វិញ ពីព្រោះផ្នែក​ល្ខោន និងរបាំ មិន​អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​បាន​ឡើយ ។

ប​ច្ចុ​ប្ប​ន្ននេះ ​អ្នក​នាង កា​ឆ​យ នៅ​តែ​បន្ត​អាជីព​ចម្រៀង​បុរាណ និង​កំប្លែង​ដូច​ដើម ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​អ្នក​នាង​ពេល​នេះ គឺ​សិល្បករ​ចាស់​ៗ​ត្រូវ​បាន​គេ​មើល​រំលង និង​មិនសូវ​យក​ចិត្តទុកដាក់ ឬ​ហៅ​សម្តែង និង​ច្រៀង​ដូច​កាលពីមុន​ៗ​ទេ បើ​ទោះបីជា​តារាចម្រៀង​ខ្លះ​នៅ​មាន​សមត្ថភាព​ក្នុង​ការ​ច្រៀង ក៏​មិន​មាន​អ្នក​ចាប់អារម្មណ៍​ដែរ​ ។ ដូច្នេះ​ហើយ​ ទើប​អ្នក​នាង​ខ្លាច​សិល្បៈ​បុរាណ​ត្រូវ​បាន​បាត់បង់ ។

ម្យ៉ាងវិញទៀត​ យុវជន​ជំនាន់​ក្រោយ​ក៏​មិនសូវ​ជា​ចាប់អារម្មណ៍​សិល្បៈ​បុរាណ​ប៉ុន្មាន​ដែរ ដោយសារ​តែ​អាជីព​នេះ​មិនសូវ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ដូច​ចម្រៀង​សម័យ ។ អ្នក​នាង កា​ឆ​យ បន្ត​ដោយ​សម្លេង​ខ្សោយ​ៗ និង​លាយឡំ​និង​ទឹកភ្នែក​ ។ អ្នក​នាង​បាន​និយាយ​ថា រាល់​ថ្ងៃនេះ​ពិតជា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ណាស់ ខ្លាច​សិល្បៈ​បុរាណ ត្រូវ​បាត់បង់ គ្មាន​អ្នក​ចាប់អារម្មណ៍​។ សូម​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូលរួម​លើក​ស្ទួយ​សិល្ប​បុរាណ​ខ្មែរ​ឱ្យ​បាន​ច្រើន​ឡើង​វិញ​ផង ។

អ្នក​នាង កា​ឆ​យ មាន​បងប្អូន​បង្កើត​៨ នាក់ ប៉ុន្តែ​មាន​តែ​បងប្អូន៤នាក់​ប៉ុណ្ណោះ​ដែល​ប្រកប​អាជីព​សិល្បៈ ។ ចំណែក​កូន​ទាំង៣នាក់​របស់​អ្នក​នាង​ពុំ​មាន​ដុ​ង​ខាង​ផ្នែក​សិល្បៈ​ឡើយ អ្នក​នាង​ពិតជា​សោកស្តាយ​ខ្លាំង​ណាស់ ដែល​គ្មាន​កូនចៅ​ណាអាច​ត​តំណែង​សិល្បៈ​ពី​រូប​នាង ។ ឆ្នាំ​នេះ​ អ្នក​នាង កា​ឆ​យ​មាន​វ័យ​៥៣​ឆ្នាំ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ