ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​យូរ គឹ​ម សុ​គ​ន្ធា លេចមុខ​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង​មរតក​ដើម​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នក​នាង គឹ​ម សុ​គ​ន្ធា បាន​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង​មរតក​ដើម​តាមបណ្តាញ​សង្គម​របស់​ខ្លួន ខណៈ​ពេល​កម្មវិធី​របស់​នាង​មួយ​នេះ​ក៏​បាន​ទទួល​ការ​ចាប់អារម្មណ៍ និង​គាំទ្រ​ច្រើន​ពី​មហាជន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។ ដ្បិត​ឃ្លាត​ពី​សិល្បៈ និង​ខក​ខានមិនបាន​ឡើង​ច្រៀង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​ក៏​ដោយ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នក​នាង គឹ​ម សុ​គ​ន្ធា បាន​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង​មរតក​ដើម​តាមបណ្តាញ​សង្គម​របស់​ខ្លួន ខណៈ​ពេល​កម្មវិធី​របស់​នាង​មួយ​នេះ​ក៏​បាន​ទទួល​ការ​ចាប់អារម្មណ៍ និង​គាំទ្រ​ច្រើន​ពី​មហាជន​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

ដ្បិត​ឃ្លាត​ពី​សិល្បៈ និង​ខក​ខានមិនបាន​ឡើង​ច្រៀង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​ក៏​ដោយ ប៉ុន្តែ​តារាចម្រៀង​សំនៀង​ក្រអួន​ក្រអៅ​អ្នក​នាង គឹ​ម សុ​គ​ន្ធា ក៏​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​សិល្បៈ​នេះ​ឡើយ ពោល​ជា​រឿយ​ៗ អ្នក​នាង​តែងតែ​បង្ហើរ​សំនៀង​បង្ហោះ​តាម​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់ ។

ជាក់ស្តែង អ្នក​នាង​ក៏​បាន​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង​បែប​មរតក​ដើម​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ ក្នុង​ពេល​កម្មវិធី​របស់​នាង​នា​ពេល​នេះ ក៏​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​បេក្ខជន​ទាំង​ចាស់ និង​ក្មេង​នៅទូ​ទាំង​ប្រទេស​បាន​ចូលរួម ហើយ​ក៏​មានការ​គាំទ្រ​ពី​មហាជន​ផង​ដែរ ។

អ្នក​នាង គឹ​ម សុ​គ​ន្ធា បាន​លើក​ឡើង​ថា ការ​ប្រឡង​ចម្រៀង​នេះ គឺ​នឹង​បាន​ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី​ចំនួន​៣​នាក់​ប៉ុណ្ណោះ សម្រាប់​ជាប់​ជ័យ​លា​ភី គឺ​ពី​លេខ​១ ដល់​លេខ​៣ ខណៈ​ពេល​ដែល​ការ​ជ្រើសរើស និង​វាយតម្លៃ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ទស្សនិកជន ។

នាង​បញ្ជាក់​ថា ការ​ប្រឡង​នេះ​ធ្វើ​ឡើង​រយៈពេល​១​ឆ្នាំ​ពេញ ហើយ​ការ​ប្រកាស​លទ្ធផល​គឺ​នៅ​បំណាច់​ឆ្នាំ​២០២៥ ហើយ​អ្នក​បាន​ជ័យ​លា​ភី​លេខ​១​នឹង​ទទួល​បាន​ថវិកា​ចំនួន​១​ពាន់​ដុល្លារ ។
គួរ​បញ្ជាក់​ថា អ្នក​នាង គឹ​ម សុ​គ​ន្ធា គឺជា​អតីត​ម្ចាស់​ជ័យ​លា​ភី​លេខ​១ ក្នុង​ការ​ប្រឡង​ចម្រៀង​ថ្នាក់​ជាតិ​កាលពី​ឆ្នាំ​១៩៩៥ ដោយ​អ្នក​នាង​គឺជា​បេ​ក្ខ​នារី​មក​ពី​ខេត្តកំពង់ចាម ។ ក្រោយ​ជាប់​ជ័យ​លា​ភី​ខាងលើ​នេះ កេរ្តិ៍ឈ្មោះ​របស់​អ្នក​នាង​បាន​ល្បី​សុះសាយ និង​ត្រូវ​បាន​ទស្សនិកជន​ទទួលស្គាល់​ពី​ទឹកដម​សម្លេង​របស់​នាង ។

យ៉ាងណា អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ អ្នក​នាង គឹ​ម សុ​គ​ន្ធា បាន​បាត់​វត្តមាន​សូន្យឈឹង​ពី​វិស័យ​ចម្រៀង​នេះ ដោយ​គេ​មិន​បានឃើញ​អ្នក​នាង​ឡើង​ច្រៀង​តាម​បណ្តា​ស្ថានីយ​ទូរ​ទស្សនា​នា​ដូច​ពេល​មុន​ឡើយ ។ ប៉ុន្តែ​ក្រោយ​បាត់​វត្តមាន​នេះ គេ​បានឃើញ​រូប​នាង​ងាក​មក​ចាប់​អាជីព​ស្មូត​វិញ ដោយ​ជា​រឿយ​ៗ​គេ​តែងតែ​ឃើញ​អ្នក​នាង​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​ចូលរួម​ស្មូត​តាម​កម្មវិធី​ធំ​ៗ​តាម​វត្ត​អារាម ក្នុង​ពេល​ដែល​អាជីព​មួយ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​នាង​មាន​ភាព​មមាញឹក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ