ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចូល​ដែក​មក​កម្ពុជា​កើន​ខ្លាំង​ ៖ វា​អាច​ជា​សញ្ញា​កម្រើក​ឡើង​វិញ​នៃ​វិស័យ​សំណង់

5 ខែ មុន

វិស័យ​សំណង់​អាច​កម្រើក​ឡើង​វិញ ស្រប​ពេល​ដែល​ស្ថិតិ​នៃ​ការ​នាំ​ចូល​ដែក​ និង​ដែកថែប​នៅ​ឆមាស​ទី​១​ ដើមឆ្នាំ​កើនឡើង​ រហូត​ដល់​៥៤,២​ភាគរយ ។ ស្ថិតិ​ដែល​ប្រកាស​ដោយ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១…

វិស័យ​សំណង់​អាច​កម្រើក​ឡើង​វិញ ស្រប​ពេល​ដែល​ស្ថិតិ​នៃ​ការ​នាំ​ចូល​ដែក​ និង​ដែកថែប​នៅ​ឆមាស​ទី​១​ ដើមឆ្នាំ​កើនឡើង​ រហូត​ដល់​៥៤,២​ភាគរយ ។

ស្ថិតិ​ដែល​ប្រកាស​ដោយ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ ​ដើមឆ្នាំ​២០២៤ នេះការ​នាំ​ចូល​ដែក ​និង​ដែកថែប​មាន​តម្លៃ​សរុប ប្រមាណ​ជា ២៩៦,៤ លាន​ដុល្លារ កើនឡើងធៀប​នឹង​តម្លៃ​១៩២,២ លាន​ដុល្លារ​កាលពី​រយៈពេល​ដដែល​នៅ​ក្នុង​ឆ្នាំ​២០២៣ ។

ស្ថិតិ​នៃ​កំណើន​នេះ ​គឺ​ខ្ពស់ បើ​ប្រៀបធៀប​ការ​នាំ​ចូល​ដែក​នៅ​ឆមាស​ទី​មួយ ​នៃ​ឆ្នាំ​២០២៣ និងឆមាស​ទី​១ ​ដើមឆ្នាំ​២០២២ ។ ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញ​ថា ចាប់ពី​ខែមករា​-​ខែមិថុនា ឆ្នាំ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​បញ្ចេញ​លើ​ការ​នាំ​ចូល​ដែក និង​ដែកថែប មាន​ចំនួន ១៩២,២៨ លាន​ដុល្លារ កើនឡើង​តែ៣,៥ ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២២ ដែល​មាន ១៨៥,៧​លាន​ដុល្លារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ