ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដ៏​កម្រ​កើត​! ខណៈ​គ្រូពេទ្យ​​​សង្គ្រោះលើ​បុរស​​ម្នាក់​លេប​ក្រវិល​កំប៉ុង​ចូល​​ពោះ

1 ខែ មុន
  • កំពង់ធំ

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​ផឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ បែរជា​លេប​ទាំង​ក្រវិល​កំប៉ុង​ទៅ​ជាមួយ​ធ្លាក់​ដល់​ក្នុង​ក្រពះ ហើយ​ត្រូវ​បាន​ប្រពន្ធ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តរតនគិរី តែ​ដោយ​ទីនោះ​ខ្វះ​សម្ភារៈ​បច្ចេកទេស ទើប​ដឹក​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​KV ស្រែ​សៀម ស្រុក​ត្បូងឃ្មុំ សំណាងល្អ…

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​ផឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ បែរជា​លេប​ទាំង​ក្រវិល​កំប៉ុង​ទៅ​ជាមួយ​ធ្លាក់​ដល់​ក្នុង​ក្រពះ ហើយ​ត្រូវ​បាន​ប្រពន្ធ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តរតនគិរី តែ​ដោយ​ទីនោះ​ខ្វះ​សម្ភារៈ​បច្ចេកទេស ទើប​ដឹក​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​KV ស្រែ​សៀម ស្រុក​ត្បូងឃ្មុំ សំណាងល្អ ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

លោក​វេជ្ជបណ្ឌិត​ខេ​ង ឆេ​ង​ងួ​ន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​១០ កក្កដា ថា ស្ត្រី​ជា​ប្រពន្ធ​បុរស​រង​គ្រោះ បាន​ទិញ​ខា​រ៉ា​បាវ​មួយ​កំប៉ុង ពេល​គាស់​ឃើញ​ត្រូវ​រង្វាន់​បាន​មួយ​កំប៉ុង ។ ហើយ​យក​ក្រវិល​នោះ​ទម្លាក់​ចូល​ក្នុង​កំប៉ុង ។ ដោយ​ប្ដី​មិនដឹង​ក៏​បាន​លើក​ផឹក​ដោយ​ទាំង​ក្រវិល​ចូល​ទៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​មានការ​ឈឺចាប់ រួច​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តរតនគិរី កាលពី​យប់​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០២៤​។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៩ កក្កដា គាត់​ដឹក​បន្ត​តាម​រថយន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​KV ស្រែ​សៀម ក្នុង​ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ដោយសារ​តែ​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​របស់​លោក​មានសម្ភារៈ​បច្ចេកទេស​គ្រប់គ្រាន់ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​៩ កក្កដា ក្រុម​គ្រូពេទ្យ​បាន​ដាក់​ថ្នាំ​សណ្ដំ​ដោយ​ប្រើ​ពេល​មិន​ដល់​១០​នាទី​ផង គឺ​ប្រើ​សម្ភារៈ​ទំនើប​ចាប់​យក​ក្រវិល​កំប៉ុង​ពី​ក្នុង​ក្រពះ​ចេញ​មក​តាម​មាត់​ដោយ​សុវត្ថិភាព ជាមួយ​នោះ​គ្រូពេទ្យ​បានឱ្យ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​យក​ទៅ​ហូប​ផង​ដែរ ។

ក្រោយ​ពី​សង្គ្រោះ​ផុត​ពី​គ្រោះថ្នាក់​ហើយ​បុរស​រូប​នេះ​បាន​ចេញ​ទៅ​លំនៅ​ឋាន​ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​សៀម​នេះ​តែ​ម្ដង ។ ចំពោះ​មូលហេតុ​ដែល​បុរស​នេះ​ហូប​ខា​រ៉ា​បាវ​ដោយ​មិន​បាន​ចាប់អារម្មណ៍​រឿង​ប្រពន្ធ​ដាក់​ក្រវិល​កំប៉ុង​ដែល​ត្រូវ​រង្វាន់​មួយ​កំប៉ុង​នៅ​ក្នុង​នោះ គ្រា​ដែល​ផឹក​ដោយ​មិន​ចាប់អារម្មណ៍​គឺ​ផឹក​ទាំង​ក្រវិល​កំប៉ុង ។ ទោះជា​យ៉ាងណា​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ផុត​ពី​គ្រោះថ្នាក់​ដោយ​សុវត្ថិភាព ។

សូម​បញ្ជាក់​ថា​មន្ទីរពេទ្យ​ឯកជន​មួយ​នេះ​កន្លង​ទៅ​ក្នុងអំឡុងពេល​ជម្ងឺ​កូ​វី​ដ​បាន​ផ្ទុះ​ឡើង​ធ្លាប់​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ដែល​ឈឺ​នៅ​រាជធានី​ភ្នំពេញ​បញ្ជូន​មក​សង្គ្រោះ​នៅ​កន្លែង​នេះ​បានជា​សះស្បើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ