ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ពិតជា​ធ្លាក់​ចុះ​មែន​ទេក្នុង​ខេត្តសៀមរាប ?

2 ថ្ងៃ មុន
  • សៀមរាប

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នៅ​លើ​បណ្តាញ​សង្គម ជា​ពិសេស ហ្វេ​ស​ប៊ុ​ក បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ដែល​និយម​ទៅ​លេខ​កម្សាន្ត​ខេត្តសៀមរាប មានការ​ធ្លាក់​ចុះ ដែល​ធ្វើ​ឱ្យ​អ្នក ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​ត្អូញត្អែរ​ពី​កត្តា​ជីវភាព​ប្រចាំ​ថ្ងៃ…

0:00
0:00

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នៅ​លើ​បណ្តាញ​សង្គម ជា​ពិសេស ហ្វេ​ស​ប៊ុ​ក បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ដែល​និយម​ទៅ​លេខ​កម្សាន្ត​ខេត្តសៀមរាប មានការ​ធ្លាក់​ចុះ ដែល​ធ្វើ​ឱ្យ​អ្នក ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​ត្អូញត្អែរ​ពី​កត្តា​ជីវភាព​ប្រចាំ​ថ្ងៃ និង​មួយ​ចំនួន​និយាយ​ថា ពួក​គេ​អាច​នឹង​ផ្លាស់​ប្តូរ​ទៅ​ប្រកប​អាជីវកម្ម​ថ្មី ។

តើ​ភ្ញៀវ​ទេសចរ​ពិតជា​ធ្លាក់​ចុះ​ពិតមែន ឬទេ ? ឆើ្ល​យ​តប​និង​សំណួរ​របស់​កម្មវិធី​លុយ នៃ​សារព័ត៌មាន កោះសន្តិភាព ទៅ​នឹង​ការ​ធ្លាក់​ចុះ និង​កត្តា​ដែល​ធ្វើ​ឱ្យ​មានការ​ធ្លាក់​ចុះ​នៃ ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្តសៀមរាប លោក លាក់ សុ​ខុន ប្រធាន​សមាគម​ម​គ្គុ​ទេស៍​ទេស ចរណ៍​ខ្មែរ អង្គរ បាន​បង្វែរ​សំណួរ​ទៅ​កាន់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ដោយ​លោក​មិន មាន​ចម្លើយ​នោះ​ទេ ។

លោក ធិ​ម សេរី​វុ​ឌ្ឍ ប្រធាន​ស្តីទី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មាន កោះសន្តិភាព ដឹង​ថា បច្ចុប្បន្ន​នេះ​ជា​រដូវ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ ពោល ចាប់ពី​ខែមេសា ដល់​ខែកញ្ញា ។ ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩ ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើន​មក​វិញ​មាន កម្រិត​ពិសេស​ទីផ្សារ​អាស៊ី រួម​មាន ៖ ចិន ជប៉ុន កូរ៉េ ថៃ និង​វៀតណាម ដែល​ពី​ជាទី​ផ្សារ​ធំ សម្រាប់​ខេត្តសៀមរាប ចំពោះ​ភ្ញៀវ​ទេសចរ​អឺរ៉ុប និង​អា​មេ​រិ​ក កើន​មក​វិញ​ច្រើន​គួរ​កត់ សម្គាល់ ។ លោក​ប្រធាន​មន្ទីរ​ស្តីទី បន្ត​ថា អាជីវកម្ម​ទេសចរណ៍​បើក​ដំណើរការ​ឡើង​វិញ​មាន​ចំនួន ច្រើន ជា​ពិសេស​ប្រឈម​អ្នក​រកស៊ី​ជាមួយ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ទីផ្សារ​ភ្ញៀវ​អាស៊ី ។

លោក ធិ​ម សេរី​វុ​ឌ្ឍ បន្ថែម​ថា សម្រាប់​ខេត្តសៀមរាប ទីផ្សារ​ភ្ញៀវ​ទេសចរ​ធំ​សំខាន់ គឺ​ទេសចរ​អន្តរជាតិ ចំពោះ​ទេសចរ​ក្នុងស្រុក​មាន​កំណើន​ច្រើន​តាម​ព្រឹត្តិការណ៍​បុណ្យ​ជាតិ អន្តរជាតិ ពិធី​សាសនា វប្ប​ធ​ម៏ កីឡា និង​ព្រឹត្តិការណ៍​ប្រពៃណី​ផ្សេង​ៗ ។ ព្រឹត្តិការណ៍​មិន​អាច កើត​បាន​រៀង​រាល់​ខែ​នោះ​ទេ ដែល​អ្នក​រកស៊ី​សម្រាប់​ចំណែក​ទីផ្សារ​ភ្ញៀវ​ក្នុងស្រុក​ប្រឈម ។

ដោយឡែក កាលពី​ពេល​ថ្មី​ៗ​នេះ របាយការណ៍​មួយ Mercer’s Cost of Living City Ranking 2024 ថា ភ្នំពេញ ជាទី​ក្រុង​ដែល​មានការ​ចំណាយ​ខ្ពស់​ជាងគេ​លំដាប់​ទី ២ នៅ​អាស៊ី អាគ្នេយ៍ និង​ជាប់​ចំណាត់ថ្នាក់​លេខ ១២៣ នៅ​លើ​សកលលោក ដែល​មានការ​ចំណាយ​លើ ការ​រស់នៅ​ខ្ពស់​ជាងគេ ដែល​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​និយាយ​ថា របាយការណ៍​នេះ​ក៏​នឹង​ធ្វើ ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ខ្លាចរអា​នឹង​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក ធិ​ម សេរី​វុ​ឌ្ឍ បន្ត​ថា សម្រាប់​ខេត្តសៀមរាប មិន​ទាន់​មានការ​វិភាគ​ណាមួយ​លើ​ការ​ចំណាយ​នេះ​ទេ ដូច្នេះ​លោក​មិន​អាច​វិភាគ​បាន​ទេ ដោយសារ​តែ​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ណាមួយ បញ្ជាក់ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ៥ ខែ ដើមឆ្នាំ ២០២៤ នេះ​ភ្ញៀវ​ទេសចរ​ជនជាតិ​អា​មេ​រិ​ក ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ចូល​ទស្សនា ខេត្តសៀមរាប​ច្រើន​ជាងគេ​មាន​ចំនួន​រហូត​ដល់ ៤៩.២៥៨ នាក់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ១ ខែមករា រហូត​ដល់​ថ្ងៃ​ទី ៣១ ខែឧសភា ។ ក្នុង​រយៈពេល ៥ ខែ ដើមឆ្នាំ ២០២៤ នេះ ខេត្ត សៀមរាប ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៤៧២.២៥៨ នាក់ កើនឡើង ៣៦,៩៨ ភាគរយ បើ​ធៀប​ជា​មួ​យេ​យៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៣ ។

បើ​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦ ខែ ដើមឆ្នាំ នេះ គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ជាង ២៤ លាន​ដុល្លារ​អា​មេ​រិ​ក ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​មាន​ចំនួន​ជាង ៥ ម៉ឺន​នាក់ ។ ក្នុង​រយៈ ពល ៦ ខែ ចាប់ពី​ខែមករា ដល់​ខែ​ដំណាច់ខែ​មិថុនា ឆ្នាំ ២០២៤ នេះ ភ្ញៀវ​ទេសចរ​ទិញ​សំបុត្រ ចូល​ទស្សនា​អង្គរ​មាន​ចំនួន ៥២១.៩៥០ នាក់ កើនឡើង​ជាង ៣៥ ភាគរយ បើ​ធៀប​រយៈពេល ដូច​គ្នា​ឆ្នាំ ២០២៣ និង​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន ២៤,៣៥៧ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ជិត ៣៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២៣ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ