ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតីថៃលក់មាន់បំពងម្នាក់ ស្រាប់តែល្បីពេញអ៊ីនធើណែត ព្រោះមានមុខមាត់មើលទៅដូច Lisa សមាជិកក្រុម BLACKPINK

4 ថ្ងៃ មុន

(ថៃ)៖ តូប​មាន់​បំពង​មួយ​នៅ​ផ្សារ​ក្នុង​ប្រទេស​ថៃ ស្រាប់តែ​ទាក់​ទាញ​អតិថិជន​ជា​ច្រើន​បន្ទាប់​ពី​រូបថត​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​គេ​បង្ហោះ​តាម​អ៊ីនធឺណិត។ កាលពីពេលថ្មីៗនេះ តូបលក់មាន់បំពងមួយកន្លែងក្នុងខេត្ត Samut Prakan ប្រទេសថៃ ស្រាប់តែបានទាក់ទាញអតិថិជនរាប់ពាន់នាក់ដោយហេតុផលនឹកស្មានមិនដល់នោះគឺ កូនស្រីអាយុ…

(ថៃ)៖ តូប​មាន់​បំពង​មួយ​នៅ​ផ្សារ​ក្នុង​ប្រទេស​ថៃ ស្រាប់តែ​ទាក់​ទាញ​អតិថិជន​ជា​ច្រើន​បន្ទាប់​ពី​រូបថត​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​គេ​បង្ហោះ​តាម​អ៊ីនធឺណិត។

កាលពីពេលថ្មីៗនេះ តូបលក់មាន់បំពងមួយកន្លែងក្នុងខេត្ត Samut Prakan ប្រទេសថៃ ស្រាប់តែបានទាក់ទាញអតិថិជនរាប់ពាន់នាក់ដោយហេតុផលនឹកស្មានមិនដល់នោះគឺ កូនស្រីអាយុ ១៧ឆ្នាំរបស់ម្ចាស់ហាងមានមុខមាត់មើលទៅស្រដៀងនឹង Lisa សមាជិកក្រុម BLACKPINK។ យោងតាមប្រភពព័ត៌មាននាងបានឆ្លៀតឱកាសវិស្សមកាល ដើម្បីជួយម្តាយរបស់នាងលក់ដូរហើយចៃដន្យបានបង្កឱ្យមានការពិភាក្សាដ៏ក្តៅគគុកនៅលើបណ្តាញសង្គមដោយសារតែរូបរាងរបស់នាង។

ទំព័រ​ហ្វេស​ប៊ុក​ថៃ ThaiMarketing ថ្មីៗ​នេះ​បាន​ចែករំលែក​រូបភាព​ប្រចាំថ្ងៃ​របស់​កញ្ញា លក់​មាន់​បំពង។ មហាជនជាច្រើនបានសរសើរថាយុវតីរូបនេះមានរូបសម្រស់ស្អាត និងមានចរិតរមទម្យ ថែមទាំងគិតថាជាមួយនឹងប្រជាប្រិយភាព និងរូបរាង បែបនេះ នាងអាចលេចមុខជាអ្នកសិល្បៈបាន។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៍មាន យុវតីរូបនេះបាននិយាយថា នាងមានអារម្មណ៍អៀនបន្តិចនៅពេលនាងល្បី ប៉ុន្តែនាងចាប់អារម្មណ៍ខ្លាំងក្នុងការសម្តែង ហើយក៏បានចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនៅសាលាផងដែរ។ សិស្ស​ស្រី​វ័យ ១៧ ឆ្នាំ​រូប​នេះ​បាន​ចែក​រំលែក​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​មើល​ទៅ​ដូច​ជា​តារា​ចម្រៀង​ដែល​គេ​ស្ងើច​សរសើរ​ដូច Lisa។ បើ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​ក៏​ចង់​ឈាន​ជើង​ចូល​វិស័យ​សម្ដែង​ដែរ»៕ ប្រភព៖ The Nation Thailand

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ