ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ប្រាសាទអង្គរវត្ត​ជា​គោលដៅ​ទេស​ចរណ៍​ល្បី​បំផុត​លំដាប់​ទី​១២​លើ​ពិភពលោក

3 ថ្ងៃ មុន
  • ភ្នំពេញ

ប្រាសាទអង្គរវត្ត ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​លំដាប់​ទី​១២​ក្នុង​ចំណោម​គោលដៅ​ជា​ច្រើន​ក្នុង​ពិភពលោក ។ នេះ​បើ​យោង​តាម​ការ​ជ្រើសរើស​ដោយ TripAdviser.ក្រសួងទេសចរណ៍​កម្ពុជា​បាន​សរសេរ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ថា «​អប​អរសាទរ​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​ជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ល្អ​បំផុត លំដាប់​ទី​១២…

ប្រាសាទអង្គរវត្ត ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​លំដាប់​ទី​១២​ក្នុង​ចំណោម​គោលដៅ​ជា​ច្រើន​ក្នុង​ពិភពលោក ។ នេះ​បើ​យោង​តាម​ការ​ជ្រើសរើស​ដោយ TripAdviser.
ក្រសួងទេសចរណ៍​កម្ពុជា​បាន​សរសេរ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ថា «​អប​អរសាទរ​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​ជា​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ល្អ​បំផុត លំដាប់​ទី​១២ លើ​ពិភពលោក​ដោយ TripAdvisor’s Traveler Choice Awards. » ។

ប្រាសាទបុរាណ​របស់​កម្ពុជា​បាន​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ជុំវិញ​ពិភពលោក មានការ​ភ្ញាក់ផ្អើល​ចំពោះ​ស្ថាប​ត្យ​កម្ម​ដ៏​អស្ចារ្យ ចម្លាក់​ដ៏​ប្រណីត និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប ។ ប្រាសាទអង្គរវត្ត គឺ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​ដែល​ជួយ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ទាក់ទាញ​ទេសចរណ៍​បរទេស​ជា​ច្រើន​លាន​នាក់​មក​លេង​ប្រទេស​កម្ពុជា ហើយ​ប្រាសាទ​នេះ​ក៏​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា
តាម​រយ​:​វិស័យ​ទេសចរណ៍ ។

គួរ​បញ្ជាក់​ផង​ដែរ គោលដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​ចំនួន​៥ រួម​មាន​៖ អគារ Empire State របស់​អា​មេ​រិ​ក តួ​អេ​ហ្វែ​ល​របស់​បារាំង វិមាន Anne Frank House ព្រះ​វិហារ Basilica De La Sagrada Famalia និង ល្អាង Cayman Crystal Caves​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ