រាជធានីភ្នំពេញ ៖ តារាសម្តែតនាងអាណា រ៉ូស បានចេញមុខស្នើសុំទៅកាន់ប្រធានសមាគមសិល្បករខ្មែរថ្មី ដើម្បីជួយអន្តរាគមន៍លើករណីហិង្សាមកលើរូបនាងកាលពីជាង១ឆ្នាំមុន ខណៈករណីនេះនាងនៅមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយ ។
រ៉ូសបានលើកឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា «នាងខ្ញុំសុំស្នើសុំទៅលោកជំទាវម៉ៅចំណាន ប្រធានសមាគមសិល្បករខ្មែរជួយដល់នាងខ្ញុំផង នាងបញ្ជាក់ថា ៣ព្រួតវាយមួយវាយប្រើហិង្សាតាមអំពើចិត្តឡើងខ្ទេចច្រមុះនាងខ្ញុំហើយ១ឆ្នាំហើយនៅតែមិនមានដំណោះស្រាយ ។
នាងថា នាងខ្ញុំរងនូវភាពអយុត្តិធម៌ ហើយច្រមុះមានបញ្ហាដល់រាល់ថ្ងៃធំក្លិនស្អុយហើយចង់វះធ្វើថ្មីក៏មិនទាន់បានសុំលោកជំទាវជួយអន្តរាគមន៍ផងដោយក្តីគោរពពីរនាងខ្ញុំ Rose» ។ គួរបញ្ជាក់ថា តារាសម្តែងនាងអាណារ៉ូស ត្រូវបានជនប្រុសស្រីពីរនាក់ធ្វើការវាយដុំនៅក្នុងរថយន្តកាលពីអំឡុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីភាគីទាំងពីរបានផ្ទុះសំដីដាក់គ្នាតាមបណ្តាញសង្គម ។
ក្រោយរងការវាយប្រហាររហូតបាក់ខ្ទង់ច្រមុះនោះរ៉ូស ក៏បានធ្វើការដាក់ពាក្យចំពោះករណីខាងលើនេះផងដែរពីបទហិង្សាដោយចេតនា ។ ចំពោះរឿងរ៉ាវប្តឹងផ្តល់នេះតុលាការបានសម្រេចចេញសាលក្រមផ្ដន្ទាទោសជនបង្កមកលើរូបនាងចំនួន២នាក់នោះ ដោយដាក់ពន្ធាគារម្នាក់ៗកំណត់រយៈពេល១ឆ្នាំ ៦ខែ ពីបទ ហិង្សាដោយចេតនា ។
យ៉ាងណាក្រោយទទួលបានយុត្តិធម៌ហើយនោះ កន្លងមក រ៉ូសបានអះអាងថា នាងនៅមិនទាន់ទទួលបានដំណោះស្រាយណាមួយពីជនបង្កតាមការសម្រេចរបស់តុលាការនៅឡើយទេ៕
ចែករំលែកព័តមាននេះ