ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលវ័យជិត៤០ឆ្នាំ Liu Yifei បន្តភាពនៅលីវ និងមានទ្រព្យសម្បត្តិជាង១៧០លានដុល្លារ

3 ថ្ងៃ មុន

Liu Yifei ដែលទស្សនិកជននៅកម្ពុជាភាគច្រើនស្គាល់ថាជា សៀវឡុងនី គឺជាតារាសម្តែងដែលមានឥទ្ធិពលខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ហើយទ្រព្យសម្បត្តិរបស់នាងបច្ចុប្បន្នលើសពី ១៧០លានដុល្លារ។ ជាមួយនឹងភាពយន្តថ្មី The Tale…

Liu Yifei ដែលទស្សនិកជននៅកម្ពុជាភាគច្រើនស្គាល់ថាជា សៀវឡុងនី គឺជាតារាសម្តែងដែលមានឥទ្ធិពលខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ហើយទ្រព្យសម្បត្តិរបស់នាងបច្ចុប្បន្នលើសពី ១៧០លានដុល្លារ។ ជាមួយនឹងភាពយន្តថ្មី The Tale of Rose ដែល Liu Yifei សម្តែងជាតួឯក កំពុងបញ្ជាំងហើយមានភាពល្បីល្បាញខ្លាំង ត្រូវបានគេចាត់ទុកថាជារឿងភាគដែលជោគជ័យបំផុតនៅលើទូរទស្សន៍របស់ចិនក្នុងឆ្នាំនេះ ហើយទស្សនិកជនបានកោតសរសើរចំពោះ​សម្ដែង សម្រស់ និង​ម៉ូដ​សំលៀកបំពាក់ របស់ Liu Yifei ជាខ្លាំង។

យោងតាម ​​Marie Claire បានឱ្យដឹងថា Liu Yifei ទទួលបានប្រហែល ២៥លានយ័ន (ជាង ៣.៤លានដុល្លារអាមេរិក ) សម្រាប់តំណែងជាតួឯកក្នុងរឿងភាគមួយនេះ ហើយនាងថែមទាំង ​នាំ​ក្រុម​ថត​រឿង​ទាំង​មូល​ទៅ​ជប់លៀង​ដោយ​ចំណាយ​ប្រាក់​ច្រើន​គួរសម។ ក្រោយ​ពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍​មក Liu Yifei មានវ័យ ៣៦ឆ្នាំ បច្ចុប្បន្ន​ជា​តារា​សម្ដែង​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ខ្លាំង​នៅ​ប្រទេស​ចិន។ ក្រៅ​ពី​ការ​សម្ដែង ប្រាក់​ចំណូល​របស់​នាង​ក៏​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​របស់​ម៉ាក​ម៉ូដ​សម្លៀក​បំពាក់ ទ្រព្យ​សម្បត្តិ​សរុប​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន ១៧០ លាន​ដុល្លារ ។

យោងតាមសារព័ត៌មានចិន Sohu តារាសម្តែង Liu Yifei ជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។ តារាសម្ដែងរូបនេះ បានទិញរថយន្តទំនើបគ្រប់ប្រភេទដូចជា Porsche Cayenne S, Ferrari 458, Rolls Royce Phantom។ ជោគជ័យ និង​ទ្រព្យសម្បូរ​បែប ប៉ុន្តែ​តារា​ស្រី​រូប​នេះ​នៅ​លីវ។ ជីវិតបច្ចុប្បន្នរបស់ Liu Yifei វិលជុំវិញការងារ និងឆ្មាសត្វចិញ្ចឹម។ បច្ចុប្បន្ន​តារា​ស្រី​រូប​នេះ​កំពុង​ចិញ្ចឹម​ឆ្មា​ជិត​២០​ក្បាល ហើយ​ចាត់​ទុក​ពួក​វា​ជា​មិត្ត​របស់​នាង៕ ប្រភព៖ Zing News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ