ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍របស់តួអង្គ យ៉ាងគួរ និង សៀវឡុងនី ប្រហែលជាដល់ទីបញ្ចប់

3 ខែ មុន

(ចិន)៖ ពាក្យចចាមអារ៉ាមអំពីការលែងលះរវាងតារាសម្តែងជនជាតិចិន លោក Chen Xiao ជាមួយតារាសម្តែងតៃវ៉ាន់នាង Chen Yanxi (Michelle) កាន់តែក្តៅគគុក…

(ចិន)៖ ពាក្យចចាមអារ៉ាមអំពីការលែងលះរវាងតារាសម្តែងជនជាតិចិន លោក Chen Xiao ជាមួយតារាសម្តែងតៃវ៉ាន់នាង Chen Yanxi (Michelle) កាន់តែក្តៅគគុក ដោយលេចឮថាអាពាហ៍ពិពាហ៍របស់​ពួកគេបានបែកបាក់កាលពីឆ្នាំមុន។

អាពាហ៍ពិពាហ៍រយៈពេល ៨ឆ្នាំរបស់ពួកគេបានក្លាយជាប្រធានបទពេញនិយម នៅលើ Weibo។ យោងតាមប្រភពព័ត៌មាន លោក Chen Xiao ជាភាគីចង់លែងលះ និងយល់ព្រមបំបែកទ្រព្យសម្បត្តិរបស់គាត់ជាមួយភរិយាតារាសម្តែងនាង Michelle ចំណែកកូនប្រុសអាយុ៧ឆ្នាំវិញអាចទំនងជាត្រូវប្រគល់ឱ្យ Michelle ជាអ្នកថែរក្សា។

ប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា នៅថ្ងៃខួបកំណើតរបស់ Michelle ឆ្នាំនេះ (ថ្ងៃទី៣១ ខែឧសភា) Chen Xiao មិនបានជូនពរនាងជាសាធារណៈដូចដែលគាត់បានធ្វើកាលពីឆ្នាំមុននោះទេ។ លោក Chen Xiao ជាភាគីចង់លែងលះ មិនបានផ្តល់ហេតុផលទេ ដោយគ្រាន់តែនិយាយថាលោកសុខចិត្តចាកចេញពីអាពាហ៍ពិពាហ៍ ដោយគ្មានអ្វីសោះ។

យោងតាមអ្នកសារព័ត៌មានដែលតាមដានជីវិតគូមួយនេះ បាននិយាយថាមិនបានឃើញគូស្វាមីភរិយានេះនៅជាមួយគ្នា៦ខែមកហើយ។

គូស្វាមីភរិយានេះបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅក្នុងឆ្នាំ២០១៦ ក្រោយពីបានជួបថតរឿងជាមួយគ្នាក្នុង រឿងទេពឥន្ទ្រីបក្សីស្នេហ៍ (The Romance Of The Condor Heroes) ដោយ Chen Xiao ដើរតួជា យ៉ាងគួរ ចំណែក Michelle សម្តែងជា សៀវឡុងនី៕ ប្រភព៖ https://www.8days.sg/entertainment/asian/michelle-chen-chen-xiao-divorce-rumours-move-out-home-831941

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ