ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ចុះ​ហូប​ប​ន្លៃ​ខ្មែរ​ផ្ទាល់ ​ដើម្បី​បង្ហាញ​ពី​សុវត្ថិភាព​និង​គុណភាព

4 ខែ មុន
  • តាកែវ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ចុះ​ទៅ​ធ្វើទូត​សុ​ឆន្ទៈ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Brand Ambassador ហើយ​យុវវ័យ​តែង​ហៅ​ថា BA ឲ្យ​អ្នក​ដាំ​បន្លែ​នៅ​ស្រុក​ត្រាំកក់…

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ចុះ​ទៅ​ធ្វើទូត​សុ​ឆន្ទៈ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Brand Ambassador ហើយ​យុវវ័យ​តែង​ហៅ​ថា BA ឲ្យ​អ្នក​ដាំ​បន្លែ​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​ កាលពី​ថ្ងៃ​ទី ១៩ ខែមិថុនា ឆ្នាំ​២០២៤ ថា លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​ចុះ​ធ្វើ​ទូត​សុ​ឆន្ទៈ​នេះ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ចុះ​លើកទឹកចិត្ត ​និង​គាំទ្រ​បន្លែ​មាន​សុវត្ថិភាព​ដល់​អ្នក​ដាំ​បន្លែ​ នៅ​ភូមិសាស្ត្រ​ខាងលើ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​លើក​ឡើង​ថា « BA​បន្លែ​ខ្មែរ » ៖ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ច្បាស់​ថា​ បន្លែ​អ្នក​ត្រាំកក់​ពិតជា​មាន​សុវត្ថិភាព​មែន ទាល់តែ​ថ្នាក់ដឹកនាំ​ក្រសួង​ហ៊ាន​ហូប​ឱ្យ​មើល​ភ្លាម​ៗ​មុនគេ ហើយ​ហូប​ផ្ទាល់​នៅ​ហ្នឹង​កន្លែង​ដាំ​ ក្នុង​រោង​តែ​ម្តង ​។ រដ្ឋមន្ត្រី​ក៏​ហូប អភិបាលខេត្ត​ក៏​ហូប​!» ។

លោក​បាន​បន្ត​ទៀត​ថា អនាគត​ទៅ គឺ​ដូច្នេះ​ឯង យើង​ចង់​មាន​កន្លែង​សហគមន៍​ដាំ​បន្លែ​ដ៏​ធំ​មួយ​នៅ​ត្រាំកក់ «​ដាំ​បន្លែ​លក់​ចេញ​ក្នុង​តម្លៃ​សមរម្យ ធានា​ថា ​មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​អាច​ផ្គត់ផ្គង់​បានជា​រៀងរាល់ថ្ងៃ​»​។ សំខាន់ ​គឺ​ដឹង​ប្រភព​ច្បាស់លាស់ មិន​បន្លំ និង​អាច​ធានា​បាន​ថា ​ពិតជា​ដាំ​ដោយ​ខ្មែរ ​។

កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ពាក់ព័ន្ធ​ជាមួយនឹង​បន្លែ​ដែល​មាន​សុវត្ថិភាព​នេះ ខាង​ក្រសួងកសិកម្ម​ក៏​បាន​ប្រកាស​នូវ​បញ្ជី​អ្នក​ដាំ​បន្លែ​មាន​សុវត្ថិភាព​នៅ​ទូ​ទាំង​ប្រទេស ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ