ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី៤យ៉ាង​​ក្នុង​ការ​ទទួលទាន «​គ្រឿង​ស្រវឹ.ង​» កាត់​​បន្ថយ​ផល​ប៉ះពា.ល់

4 អាទិត្យ មុន

ជា​ញឹកញយ «​គ្រឿង​ស្រវឹង​» តែងតែមាន​ទទួល​ក្នុង​កំឡុង​ពេល​ជប់លៀង និង​កម្មវិធី​ពិសេស​ផ្សេង​ៗ

ជា​ញឹកញយ «​គ្រឿង​ស្រវឹង​» តែងតែមាន​ទទួល​ក្នុង​កំឡុង​ពេល​ជប់លៀង និង​កម្មវិធី​ពិសេស​ផ្សេង​ៗ ។ ដូច្នេះ​ទោះបីជា​អ្នក​ព្យាយាម​ឃ្លាំមើល​សុខភាព​ប៉ុណ្ណា​ក៏​ដោយ ក៏​ពេល​ខ្លះ​អ្នក​ត្រូវ​ទទួលទាន​បន្តិច​ដែរ​អោយ​ស្រប​តាម​កាលៈទេសៈ ។

មនុស្ស​ម្នាក់​នេះ​មិនមែន​ញៀន​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ឡើយ គឺ​គេ​គ្រាន់តែ​ចំណាយពេល​ជួបជុំ​មិត្តភក្តិ ឬ​ចូលរួម​កម្មវិធី​ជុំ​លៀង​ផ្សេង​ៗ រួច​ទទួលទាន​គ្រឿង​ស្រវឹង​ត្រឹម​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​មាន​គន្លឹះ​សុខភាព​ល្អ​ក្នុង​ការ​ទទួលទាន​គ្រឿង​ស្រវឹង? ថ្ងៃនេះ​យើង​នឹង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របៀប​ក្នុង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ ៖

១-ញ៉ាំអាហារ​ផ្សេង​ៗ​ច្រើន​ល្មម​សិន​មុន​នឹង​ទទួលទាន​គ្រឿង​ស្រវឹង
ការ​ញ៊ាំ​អាហារ​ផ្សេង​ៗ ឬ​អាហារ​សម្រន់​ខ្លះ​មុន​នឹង​ទទួលទាន​គ្រឿង​ស្រវឹង គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​មួយ ដើម្បី​កាត់​បន្ថយ​ផល​អវិជ្ជមាន​លើ​សុខភាព​រាង​កាយ ។ ជាតិ​អាល់កុល​ជះ​ឥទ្ធិពល​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​បង្កើន​អាំង​ស៊ុ​យ​លី​ន​ដែល​នាំ​អោយ​ជាតិ​ស្ករ​ធ្លាក់​ចុះ​។ ការ​ទទួលទាន​អាហារ​មុន​ពេល​ផឹក​គ្រឿង​ស្រវឹង​ក៏​ជួយ​ការពារ​ក្រពះ​ពី​ផល​ប៉ះពាល់​នៃ​ជាតិ​អាល់កុល​ផង​ដែរ​។

២-សម្រាក​មុន​ពេល និង​ក្រោយ​ពេល
ការ​ទទួលទាន​គ្រឿង​ស្រវឹង ខណៈ​ពេល​ដែល​អ្នក​ស្ត្រេ​ស​មិន​ត្រឹមតែ​បង្ក​អាកា​រៈ​ឈឺក្បាល​ធី​ង​ធោ​ង​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​អោយ​អ្នក​ក្លាយទៅជា​ញៀន ឬ​ទទួលទាន​កាន់តែ​ច្រើន ។ ដូច្នេះ​កុំ​ព្យាយាម​ទទួលទាន​គ្រឿង​ស្រវឹង​ទាំង​កំពុង​មាន​អារម្មណ៍​តានតឹង ។ ហើយ​គួរ​សម្រាក ដើម្បី​សម្រាល​អារម្មណ៍​អោយ​ស្ងប់​ខ្លះ​ជា​មុន​សិន​ទើប​ប្រសើរ​។

៣-ញ៉ាំទឹក​នៅ​មុន​ពេល កំឡុង​ពេល និង​ក្រោយ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង
ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ ក៏​ដូច​ជា​អត្ថប្រយោជន៍​ផ្សេង​ៗ​ពី​គ្រឿង​ស្រវឹង អ្នក​គួរ​ទទួលទាន​វា​ក្នុង​កម្រិត​មធ្យម ។ ទោះជា​យ៉ាងណា ការ​ទទួលទាន​ទឹក ១ កែវ​ធំ​មុន​ពេល​ជួយ​ទប់ស្កាត់​មិន​អោយ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​, ហើយ​ចំពោះ​កំឡុង​ពេល​វិញ គឺ​វា​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​។ ខណៈ​ដែល​ការ​ទទួលទាន​ទឹក​ក្រោយ​ផឹក​គ្រឿង​ស្រវឹង​អាច​ជួយ​ទប់ស្កាត់​អាកា​រៈ​ស្រវឹង​ឈឺក្បាល​ធី​ង​ធោ​ង​។

៤-ជៀសវាង​ទទួលទាន​លាយ​គ្នា
គ្រឿង​ស្រវឹង​ប្រភេទ​ផ្សេង​ៗ​សុទ្ធតែ​អាច​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​រាង​កាយ​។ ដូច្នេះ​ដើម្បី​កាត់​បន្ថយឥទ្ធិពល​ខ្លាំងក្លា​លើ​សុខភាព អ្នក​មិន​គួរ​ទទួលទាន​ច្រើន​លាយ​គ្នា​ឡើយ​។ ចំពោះ​ប្រភេទ​មិនមែន​ជា​ស្រាក្រហម អ្នក​គួរ​បន្ថែម​ទឹកកក​ចូល ដូច្នេះ​អ្នក​នឹង​អាច​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។ ហើយ​ការ​ទទួលទាន​ទឹក​ចន្លោះ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង​ក៏​អាច​ជួយ​អោយ​អ្នក​អាច​ដឹង​ថា​តើ​ផឹក​អស់​ប៉ុន្មាន ស្រវឹង​កម្រិត​ណា និង​ពេល​អ្នក​ណា​ត្រូវ​ឈប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ