ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្កូវ​ហ្វូង ចុះ​បំផ្លាញ​ដំណាំ​កសិករ​ជាង​១០០​ហិ​កតា

5 ខែ មុន
  • កំពង់ចាម

អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​បូក​សរុប​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ដង្កូវ​ហ្វូង បាន​បំផ្លាញ

អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​បូក​សរុប​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ដង្កូវ​ហ្វូង បាន​បំផ្លាញ​ដំណាំ​សរុប​ប្រមាណ​ជា ជាង ១០០ ហិ​កតា​។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា បាតុភាព​ដង្កូវ​ហ្វូង ចុះ​មក​បំផ្លាញ​ដំណាំ​នេះ គឺ​បាន​កើត​មាននៅ​ខេត្តសៀមរាប និង ត្បូងឃ្មុំ ជាដើម ។

ប្រភព​ដដែល បាន​បន្ត​ថា ដង្កូវ​ហ្វូង វារ​បាន​ចុះ​មក​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ ចំនួន​៥៥​ហិ​កតា និង​ដំឡូង​មី ចំនួន​៥​ហិ​កតា ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ដំណាំ​ស្រូវ ចំនួន​៥០​ហិ​កតា​ក្នុង​ខេត្តសៀមរាប ប៉ុន្តែ​កម្រិត​នៃ​ការ​បំផ្លាញ​ពុំ​មាន​ផល​ប៉ះពាល់​ឡើយ ។ ទន្ទឹម​នឹង​នោះ បរិមាណ ដង្កូវ​ហ្វូង ក៏​បាន​និង​កំពុង​ថយ​ចុះ​ជា​បណ្តើរ​ៗ រហូត​ឈាន​ទៅ​រក​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន ខណៈ​ដែល​អ្នកជំនាញ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ដែល​មាន​សេចក្តីរាយការណ៍ ។

នៅ​ក្នុងឆ្នាំនេះ ក្រៅពី​មាន​សេចក្តីរាយការណ៍​ពី​ស្ថាប័ន​ជំនាញ នៅ​លើ​បណ្តាញ​សង្គម ក៏​មាន​សេចក្តីរាយការណ៍​អំពី​បញ្ហា​នេះ​ជា​ច្រើន​ករណី​ផង​ដែរ អាស្រ័យ​ហេតុនេះ សូម​កសិករ​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ