ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! ឈុំ ចាន់​ដា​រ៉ា ខក​ខាន​ចេញ​ទៅ​ប្រកួត Miss Supranational ​ព្រោះមូលហេតុ​មួយ

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ឈុំ ចាន់​ដា​រ៉ា បាន​ខក​ខានមិនបាន​ចេញ​ទៅ​ប្រកួត​នៃ​កម្មវិធី​

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ឈុំ ចាន់​ដា​រ៉ា បាន​ខក​ខានមិនបាន​ចេញ​ទៅ​ប្រកួត​នៃ​កម្មវិធី​ប្រឡង​បវរកញ្ញា Miss Supranational international 2024 ដូច​ការ​គ្រង​ទុក​ឡើយ បន្ទាប់​ពី​នាង​បរាជ័យ​នៅ​ក្នុង​ការ​សុំ​វី​សា​សម្រាប់​ចេញ​ទៅ​ប្រកួត ។

កម្មវិធី​ប្រកួត​សម្រស់​កម្រិត​ពិភពលោក Miss Supranational International ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប៉ូ​ឡូញ នឹង​ចាប់ផ្ដើម​ការ​ប្រកួត​សន្សំ​ពិន្ទុ រហូត​ដល់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៤ ។ ប៉ុន្តែ​សម្រាប់​បេក្ខភាព​តំណាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ខាងលើ​នេះ​មិន​បាន​ចេញ​ទៅ​នោះ​ឡើយ ខ​ណះ​ពេល​បេក្ខភាព​តំណាង​ប្រទេស​នានា​បាន​ទៅ​ដល់​ទឹកដី​ប្រកួត​រួច​ហើយ​។

បើ​តាម​ការ​ប្រកាស​ពី​ផេ​ក​ផ្លូវការ Miss Supranation Cambodia បានអោយ​ដឹង​ថា ដោយ​មានការ​យឺតយ៉ាវ VISA ចំនួន​2​ថ្ងៃ​ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ Poland ភាគី​ខាង​ម្ចាស់​កម្មវិធី និង​បេក្ខភាព បាន​ឯកភាព​គ្នា​មិន​បញ្ជូន​បេក្ខភាព​ចេញ​ទៅ​ប្រកួត​ទេ នេះ​ជា​ការ​សម្រេចចិត្ត​របស់​ភាគី​ទាំង​ពីរ​។
ដោយឡែក​សម្រាប់​សា​មុ​ី​ខ្លួន​នាង ឈុំ ចាន់​ដា​រ៉ា ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​កា​រខក​ខានមិនបាន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ​ផង​ដែរ ។

នាង​បាន​លើក​ឡើង​ប្រាប់​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម​ថា សុំ​ទោស​បងប្អូន​អ្នកគាំទ្រ​របស់​នាង​ខ្ញុំ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា ដែល​នាង​ខ្ញុំ​មិន​អាច​ពាំនាំ​កម្ពុជា​ទៅ​កាន់​វេទិកា Miss Supranational បាន​។ នាង​ខ្ញុំ​ពិតជា​បាន​ខិតខំ​ប្រឹង​អស់​សមត្ថភាព​ហើយ​។

ឆ្លៀតឱកាស​នេះ​ដែរ នាង​ខ្ញុំ​ក៏​សុំ​ទោស​ដល់​ម្ចាស់ Sponsor ទាំងអស់​ដែល​បាន​ពុះពារ​ជួយ​ដល់​រូប​នាង​ខ្ញុំ និង​តែងតែ​យោគយល់​សម្របសម្រួល​ទោះជា​រូប​នាង​ខ្ញុំ​មិន​ទាន់​មាន​ម្កុដ និង​ឆៀង​ក៏​ដោយ​។
យ៉ាងណា​ដំណឹង​នេះ​បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​នាង ឈុំ ចាន់​ដា​រ៉ា សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ត្បិត​គេ​រំពឹង​ថា តារា​ស្រី​រូប​នាង​នឹង​នាំ​ភាព​ជោគជ័យ​មក​កាន់​កម្ពុជា ព្រោះ​នាង​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ទាំង​ទេព​កោសល្យ និង​រូប​សម្រស់​។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​នាង ឈុំ ចាន់​ដា​រ៉ា បន​ឈ្នះ​ការ​សម្ភាសន៍​ផ្ទាល់​ក្លាយជា Miss Supranational Cambodia 2024 បន្ទាប់​ពី កញ្ញា លីវ ជី​លី​។

ឈុំ ចាន់​ដា​រ៉ា មាន​អាយុ ២៤ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ​។ នាង​ជា Miss Supranational Cambodia 2024 ទី​៣ តំណាង​កម្ពុជា​ទៅ​ចូលរួម​ប្រកួតប្រជែង កម្មវិធី Miss Supranational 2024 នៅ​ប្រទេស​ប៉ូ​ឡូញ​។ សមត្ថភាព រូប​សម្រស់ ចំណេះដឹង និង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​យ៉ាង​ល្អ​របស់ ឈុំ ចាន់​ដា​រ៉ា ធ្វើ​ឱ្យ​ហ្វេ​ន​មាន​ជំនឿ​ចិត្ត​លើ​នាង​ជា​ខ្លាំង ថា បេក្ខភាព​តំណាង​កម្ពុជា​ម្នាក់​នេះ​នឹង​អាច​បង្កើត​ប្រវត្តិសាស្ត្រ​នាំ​កម្ពុជា​ឱ្យ​ជាប់​តំណែង​ណាមួយ​លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ