ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណក់ឈា.ម​អ្នក​ប្រដាល់​ជាយ​ដែន​ចង់​ហ.ក់​ចូល​សង្វៀន ​ដើម្បី​ស្នង​ក្បាច់គុន​ពី​ឪពុក

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដូច​ពាក្យចាស់​លោក​ពោល​ថា «​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​» ដោយសារ​ភាគ

ខេត្តបន្ទាយមានជ័យ ៖ ដូច​ពាក្យចាស់​លោក​ពោល​ថា «​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​» ដោយសារ​ភាគច្រើន​គេ​ឃើញ​ឪពុក ឬ​ម្តាយ​ជាអ្នកសិល្បៈ​កូន​កើតមក​ក៏​តែង​មាន​ដុ​ង​ឬ​និស្ស័យ ជា​អ្នកសិល្បៈ រីឯ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ក៏​ដូច​គ្នា ។

ជាក់ស្តែង អតីត​កីឡាករ​ប្រដាល់​គុន​ខែ្ម​រម្នាក់​រស់នៅ​ជាយ​ដែនកម្ពុជា​-​ថៃ ធ្លាប់​ល្បីឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០១​គឺលោក ពៅ សំអាត ដែល​មានកូន​៣​នាក់(​ស្រី​១ ប្រុស​២)​ក្នុង​នោះ​កូនប្រុស​ទាំង​ពីររបស់​លោក​គឺ​មាន​ដុ​ង​ស្រឡាញ់​កីឡាប្រដាល់ និងចង់​ស្នង​ក្បាច់គុន​ពី​រូប​លោក​ជា​ឪពុក ។ ពួក​គេ​តែងតែ​ទទូច​អង្វរ​ឲ្យ​រូប​លោក​បង្ហាត់បង្រៀន​ក្បាច់គុន​ខ្មែរ​ដើម្បី​បាន​ឡើង​សង្វៀន​សាង​កេរ្តិ៍ឈ្មោះ​ដូច​រូប​លោក​កាលពី​នៅ​ក្មេង​ផង​ដែរ​។

លោក ពៅ សំអាត បាន​សរសើរ​កូនប្រុសទាំង​ពីរ​របស់​លោក​ថា គិត​ទៅ​ទំពាំង​ដែល​បម្រុង​នឹង​ដុះ​ល្អ ទោះបីជា​រូប​លោក​មិន​មាន​សម្ភារៈ​ឧបករណ៍​គ្រប់គ្រាន់ និង​មិន​មាន​ពេលវេលា​សម្រាប់​បង្ហាត់បង្រៀន ក៏​កូន​ៗ​ទាំង​ពីរ​របស់​លោក​អាច​ទទួល​បាន​លទ្ធផល​ល្អ​គ្រាន់បើ​ដែរ​។ ជាក់ស្ដែង​គ្រាន់តែ​ចូល​ហាត់​បាន​រយៈពេល​១​ខែ​កន្លះ​សោះ កូនប្រុស​ច្បង​របស់​លោក​ឈ្មោះ​អាត គឹ​ម​ហ្វុ​ង ដែល​ទើប​មាន​អាយុ​១៥​ឆ្នាំ ពេល​បានឡើង​សង្វៀន​ជា​លើក​ទី​១ គេ​បាន​វាយ​គូប្រកួត​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ ចំណែកឯ​កូនពៅ អាតគឹ​ម​ហុង អាយុ​១១​ឆ្នាំ ចាញ់​ត្រឹម​ពិន្ទុ​ដោយសារ​តែ​គូប្រកួត​លើស​គីឡូ​គ្នា​ច្រើន​ពេក​។

លោក​ថា ដោយ​មើលឃើញ​សមត្ថភាព​របស់កូន​អាច​ស្នង​ក្បាច់គុន​ពី​រូប​លោក និង​កសាង​កេរ្តិ៍ឈ្មោះ​នៅ​លើ​វិស័យ​កីឡាប្រដាល់​បាន លោកមាន​តែ​ជំរុញ​ពួក​គេ​ឱ្យ​ខិតខំ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​បន្ថែម​ដើម្បី​អនាគត និង​ជួយ​លើក​ស្ទួយ​ក្បាច់គុន​ខ្មែរ​ផង​ដែរ ។ លោក​ថា លោក​ជំរុញ​តំណក់ឈាម​ទាំង​ពីរ​របស់​លោក​ឱ្យ​ខិតខំ​ព្រោះលោក​មើលឃើញ​បច្ចុប្បន្ន​នេះ អ្នក​ប្រដាល់មានការ​គាំទ្រ និង​លើក​ស្ទួយ​ខ្លាំង ខណៈទីផ្សារ​ប្រដាល់​ក៏​មាន​ច្រើន ។ អ្វី​ដែល​ពិសេសនោះ​គឺ​តម្លៃ​ខ្លួន​មានការ​កើនឡើង​ច្រើន ហើយបើ​បាន​ទៅ​វាយ​នៅ​ក្រៅ​ស្រុក​ទៀត​តម្លៃ​ខ្លួន​រឹតតែ​ប្រសើរ ឯ​កេរ្តិ៍ឈ្មោះ​ក៏​ឆាប់​ល្បី ។

ជាក់ស្ដែង នា​ពេល​បច្ចុប្បន្ន អ្នក​ប្រដាល់​ជា​ច្រើន​ទទួលបាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន​តាម​រយៈ​ការ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ប្រដាល់​នៅ​លើ​សង្វៀនរហូត​មានឈ្មោះ​ល្បី និង​មាន​ជីវភាព​ធូរធារ​ជាង
សម័យ​លោក​ឡើង​ប្រដាល់​ឆ្ងាយ​ណាស់ ។ រហូតមាន​អ្នកខ្លះ​ទទួល​បាន​រង្វាន់​ជា​រថយន្ត​ខ្លាញ់គោ
ផ្ទះ​វីឡា និង​ប្រាក់​ពាន់ ឈាន​ដល់​មុ​ឺ​ន​ដុល្លារ​ក៏​មាន ។

ជា​ចុង​ក្រោយ​លោក ពៅ សំអាត បាន​អំពាវនាវ​ដល់​សប្បុរសជន សុំ​ជួយ​ផ្ដល់​ជា​សម្ភារៈ​ដូច​ជា​បាវ​សាក់ ហ្ក​ង់ ជាដើម ដើម្បី​ទុក​ឲ្យ​រូប​លោក​បាន​បង្ហាត់បង្រៀន​ផ្ទេរ​ក្បាច់គុន​ទៅ​ឲ្យ​កូន​ៗ​ដែល​មាន​បំណង​ចង់​ចាប់​អាជីព​ប្រដាល់​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ស្នង​ពី​រូប​លោក​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ