ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រទេះគោ​ខ្មែរ​ក្លាយជា​វត្ថុ​តាំង​លម្អ​បង្អួត​សម្រស់​លំនៅ​ឋាន

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​សម័យ​អតីតកាលរ​ទះ​គោ​ជា​យាន​សម្រាប់​ដឹក​ជញ្ជូន និង​បម្រើ​វិស័យ​កសិកម្ម​ដ៏​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ តែ​សម័យកាល​នេះ រទេះគោ​នានា​បាន​ប្រែ​ក្លាយជា​គ្រឿង​សម្រាប់​លម្អ​គេហដ្ឋាន ភោជនីយដ្ឋាន និង​ទីកន្លែង​នានា​ទៅ​វិញ ។ អ្នក​ធ្លាប់​ប្រើប្រាស់​រទេះ​កង់​ឈើ​ខ្លះ​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ កាលពី​សម័យ​អតីតកាលរ​ទះ​គោ​ជា​យាន​សម្រាប់​ដឹក​ជញ្ជូន និង​បម្រើ​វិស័យ​កសិកម្ម​ដ៏​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ តែ​សម័យកាល​នេះ រទេះគោ​នានា​បាន​ប្រែ​ក្លាយជា​គ្រឿង​សម្រាប់​លម្អ​គេហដ្ឋាន ភោជនីយដ្ឋាន និង​ទីកន្លែង​នានា​ទៅ​វិញ ។

អ្នក​ធ្លាប់​ប្រើប្រាស់​រទេះ​កង់​ឈើ​ខ្លះ​លើក​ឡើង​ថា មិន​ចាំបាច់​ពី​សម័យ​បុរាណ​ទេ គឺ​ត្រឹម អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ រទេះគោ​ហាក់​មាន​តម្លៃ​មិន​ចាញ់​អ្នកមាន​ម៉ូតូ ឡាន ថ្មី ១ គ្រឿង នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ ។ ប៉ុន្តែ​ឥឡូវនេះ​រទេះគោ​ទាំងនោះ បាន​ក្លាយទៅជា​របស់​ចាស់​ៗ ប្រើប្រាស់​លែង​កើត ហើយ​បាន​ត្រឹមតែ​គេ​ប្រើប្រាស់​សម្រាប់​ដាក់​តាំង​លម្អ ។

លោក សៅ ពិសិដ្ឋ អ្នក​ប្រមូល​ទិញ និង​លក់​រទេះគោ​ចាស់​ៗ បានឱ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​អតិថិជន​ជា​ច្រើន​សួរ​រក​ទិញ​កាន់តែ​ច្រើន​ឡើង​ៗ​ដោយ​ថា អ្នកទិញ​វត្ថុ​ទាំងនេះ​ភាគច្រើន​ជា​ម្ចាស់​ភោជនីយដ្ឋាន ឬ​ហាង​លក់ទំនិញ​ជាដើម ។ លោក សៅ ពិសិដ្ឋ បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មានកោះសន្តិភាពដឹង​ថា ឥឡូវនេះ គេ​និយម​ទិញ​បំផុត គឺ​កង់​រទេះគោ​ចាស់​ៗ​នេះ​តែ​ម្តង ដោយ​មាន​តម្លៃ​ពី​មួយគូ ៨០ ទៅ ៨៥ ដុល្លារ ហើយ​បើ​ទិញ​រទេះ​ទាំងមូល គឺ​ច្រើន​ជាង​នេះ ប៉ុន្តែ​មិនសូវ​មាន​អ្នកទិញ​ទាំងមូល​ទេ ។ លោក​បន្ត​ថា «​កង់​ទាំង​អស់នេះ ភាគច្រើន​គេ​យក​ទៅ​ធ្វើ​របង ហើយ​អ្នកខ្លះ​ក៏​គេ​យក​ទៅ​ដេ​គ័​រ (decor) ប្រភេទ​ហាង​កាហ្វេ ឬ​កន្លែង​ផឹកស៊ី​អីហ្នឹង​» ។

ដោយឡែក ជាង​ជួសជុល និង​ដំឡើងរទេះ​លោក យឿ​ន សុខ​រស្មី បាន​បញ្ជាក់​ថា បច្ចុប្បន្ន រទេះគោ​ដែល​បាន​ទិញ​មក មាន​តែ​គ្រឿង​បំណែក​ផ្សេង​ៗ​ពី​គ្នា​ដូច​ជា​កង់​, ព្រែក​ត្រង់​, ព្រែ​កង​ទូក​, និង​នឹម​ជាដើម តែ​ត្រូវ​យក​មក​ឆ្លាក់​ជ្រៀក​តម្រូវ​សិន ទើប​ដំឡើង​ផ្គុំ​គ្នា បានជា រទេះ ។ បន្ទាប់​មក រទេះ​ណា​ដែល​ជា​ប្រភេទ​ឈើ​ល្អ ត្រូវ​កែ​ច្នៃ​ដំឡើង​ចង្កំ ជ​ន្ទោ​ល ខ្សែទាម បន្ថែម​ទៀត ឯ​តម្លៃ​ក៏​ត្រូវ​លក់​ទៅ​តាម​សាច់​ឈើ​ផង​ដែរ ។ រទេះ ១គ្រឿង​ត្រូវ​ចំណាយពេល​ធ្វើ​ពី ២ ទៅ៣ថ្ងៃទើប​ដំឡើង​រួច ដោយ​តម្លៃ​ពលកម្ម​បាន១៥ ម៉ឺន​រៀល ។
លោក បន្ត​ថា​បច្ចុប្បន្ន​នេះ​គាត់​មានការ​ពិបាក​ក្នុង​ការ​ប្រមូល​ទិញ​គ្រឿងរទេះ​ចាស់​ៗ ដើម្បី យក​មក​ដំឡើង​ថ្មី​ណាស់ ព្រោះតែ​រក​ទិញ​រទេះ​ចាស់​ៗ លែង​ចង់បាន​ទៅ​ហើយ នៅ​ក្នុង ខេត្តកំពង់ឆ្នាំង​នេះ​រទេះ​គោមួយ​គ្រឿង​ៗ ដែល​គាត់​ដំឡើង​រួច​លក់​ក្នុង​តម្លៃ​ចាប់ពី ៤០០ ដុល្លារ រហូត​ទៅ​ដល់ ១.២០០ ដុល្លារ ទៅ​តាម​ប្រភេទ​ឈើ​មាន​ធ្នង់ នាងនួន និង​សុ​ក្រំ​ជាដើម ក្រៅពី នោះ​រទេះ​ថ្លៃ​ៗ​ត្រូវ​មានការ​បំពាក់​គ្រឿង​លម្អ ដូច​ជា​ចង្កំ​តាម​នឹម និង​តាម​ជ​ន្ទោ​ល បន្ថែម​ផង​ដែរ ។

ចំពោះ​តម្លៃ​ចាប់ពី​១.០០០ ដុល្លារ​ឡើង មាន​បន្ថែម​នូវ​នង្គ័ល១ គ្រឿង រនាស់១ គ្រឿងក្រៅពីនោះ​មាន​បន្ថែម​នៅ​មាន​ទ្រូ ឈ្នាង អង្រុត ចង្អេ កញ្ជើ មួក​ស្លឹក​ត្នោត និង​បំពង់​ឫស្សី​ផង​ដែរ ដើម្បី​ឱ្យ​អតិថិជន​យក​ទៅ​ដាក់​តាំង​លើ​រទេះ ដើម្បី​លម្អ​នូវ​សោភ័ណ​ភាព​បន្ថែម ។ រទេះគោ គឺជា​យានជំនិះ​ម្យ៉ាង​ដែល​មាន​តាំងពី​បុរាណកាល​មក ដោយ​ដូនតា​ខ្មែរ​ជំនាន់​ដើម បាន​ផលិត​រទេះគោ ដើម្បី​បម្រើ​ឱ្យ​វិស័យ​កសិកម្ម ក្នុង​ការ​ដឹក​ជញ្ជូន​ស្រូវ និង​ដឹក​ទំនិញ​ផ្សេង​ៗ​គ្រប់​ប្រភេទ ។ រទេះគោ​ក៏​ត្រូវ​បាន​ដូនតា​ជំនាន់​ដើម​ធ្វើ​ជា​យានជំនិះ​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​សម្រាប់​ដឹក​នង្គ័ល រនាស់ ទៅ​ធ្វើស្រែ ។

បច្ចុប្បន្ន រទេះគោ ឬ​រទេះក្របី ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះបង់​ចោល​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ដោយ​ងាក​មក​ប្រើគោ​យន្ត​កន្ត្រៃ​ជំនួស​វិញ ។ សម្រាប់​អាជីវករ ដែល​ប្រមូល​រទេះ​ចាស់​ៗ​មក​ដំឡើង​ថ្មី​បែប​នេះ ប្រៀប​បាន​ពួក​គាត់​កំពុង​ជួយ​ថែរក្សា និង​អភិរក្ស​នូវ​រទេះ​បុរាណ​របស់​ដូនតា​ខ្មែរ​យើង​ទុក​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់​នូវ​រទេះ​បុរាណ ដែល​ត្រង់​ណា​គេ​ហៅ​ថា នឹម ព្រែ​កង ព្រែក​ត្រង់ ខ្សែទាម ជ​ន្ទោ​ល ជ្រៀម​ក្បាលក្រពើ ដុំរទេះ កាំ​កង់ កាំ​នឹម ចម្រឹង ភ្លៅរទេះ ទូក ខ្នងកង់ ខ្សែ​ជ​ន្ទោ​ល ។​ល​។

បើ​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ បាន​បញ្ជាក់​ថា រទេះគោ​ក៏​ជា​សម្ភារ​ប្រើប្រាស់​ដែល​ខ្មែរ​យើង​ប្រើ​តាម​ឥណ្ឌា​តាំងពី​សតវត្សរ៍​ទី ១ នៃ​គ​.​ស គឺ​ក្នុង​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ ។ នៅ​ក្នុង​បុ​រេ​អង្គរ និង​អង្គរ​រទេះគោ​ខ្មែរ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​វិស័យ​សង្គមកិច្ច និង​ជំនឿ សាសនា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ