ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ និង​បេឡារូស​ធ្វើ​សមយុទ្ធ​យោធា​ប្រើ​ប្រាស់​អា.វុធ​នុយ​ក្លេអ៊ែររួម​គ្នា

1 អាទិត្យ មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ ​កង​ទ័ព​​រុស្ស៊ី​ និង​បេឡារូស​​​ធ្វើ​សមយុទ្ធ​យោធា​ហាត់​ប្រើ​​អាវុធ​នុយ​ក្លេអ៊ែរ​តាក់​ទិច (tactical nuclear) ឬ​នុយ​ក្លេអ៊ែរ​ខ្នាត​តូច​ដែល​លោ​កពូទីន​អះ​អាង​ថា​គ្រាប់​តូច​បំផុត​របស់​រុស្ស៊ី​យ៉ាង​ហោច​ណាស់​ក៏​ខ្លាំង​ជាង​គ្រាប់​បែក​អាមេរិក​ទម្លាក់​នៅ​ហ៊ីរ៉ូស៊ីម៉ា​៤​ដង​ដែរ​។ ​ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ចំ​​ពេល​​សង្គ្រាម​អ៊ុយ​ក្រែន​បន្ត​ឆាប​ឆេះ​ខ្លាំង​នៅតំបន់​ខាគីវ​។ ​​​​រុស្ស៊ី​ប្រកាស​ថា​លំហាត់​យោធា​នេះ​ជា​ការ​រៀប​ជើង​ព្រួល​ការ​ពារ​​​អធិប​តេយ្យ​ភាព​ជាតិ​របស់​ប្រទេស​ទាំង​២​ទល់​នឹង​​ប្រទេស​ដទៃ​។ យោង​តាម​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​…

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ ​កង​ទ័ព​​រុស្ស៊ី​ និង​បេឡារូស​​​ធ្វើ​សមយុទ្ធ​យោធា​ហាត់​ប្រើ​​អាវុធ​នុយ​ក្លេអ៊ែរ​តាក់​ទិច (tactical nuclear) ឬ​នុយ​ក្លេអ៊ែរ​ខ្នាត​តូច​ដែល​លោ​កពូទីន​អះ​អាង​ថា​គ្រាប់​តូច​បំផុត​របស់​រុស្ស៊ី​យ៉ាង​ហោច​ណាស់​ក៏​ខ្លាំង​ជាង​គ្រាប់​បែក​អាមេរិក​ទម្លាក់​នៅ​ហ៊ីរ៉ូស៊ីម៉ា​៤​ដង​ដែរ​។ ​ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ចំ​​ពេល​​សង្គ្រាម​អ៊ុយ​ក្រែន​បន្ត​ឆាប​ឆេះ​ខ្លាំង​នៅតំបន់​ខាគីវ​។ ​​​​រុស្ស៊ី​ប្រកាស​ថា​លំហាត់​យោធា​នេះ​ជា​ការ​រៀប​ជើង​ព្រួល​ការ​ពារ​​​អធិប​តេយ្យ​ភាព​ជាតិ​របស់​ប្រទេស​ទាំង​២​ទល់​នឹង​​ប្រទេស​ដទៃ​។

យោង​តាម​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ ​វិញ្ញា​សា​សំខាន់​នៃ​លំហាត់​យោធា​នេះ​គឺ​​​ការ​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​​មិន​មែន​យុទ្ធ​សាស្ត្រ (non-strategic)​ តាម​សេចក្ដី​អំពាវ​នាវ​របស់​លោក​ពូទីន​​ដែល​​​ចាត់​ទុក​ថា​​បស្ចិម​ប្រទេស​ជ្រៀត​ជ្រែក​កាន់​តែ​ខ្លាំង​​នៅ​ក្នុង​​​​​សង្គ្រាម​អ៊ុយ​ក្រែន​។ ​ជាក់​ស្ដែង​ រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​ លោក​ដេវីដ​ កាំ​ម៉្រុន យល់​ថា​​អ៊ុយ​ក្រែន​អាច​​ប្រើ​​​អាវុធ​ជំនួយ​របស់​​អង់គ្លេស​​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​។ ​ប្រទេស​​អាមេរិក​ក៏​ប្រកាសដូច​គ្នា​​។ ចំណែក​​​លោក​ម៉ាក្រុង​ ប្រធានា​ធិប​តី​បារាំង ប្រកាស​តាំង​ពី​យូរ​មក​ហើយ​ថាលោក​​មិន​បោះ​បង់​ចោល​ឡើយ​គម្រោង​​បញ្ជូន​កង​ទ័ព​ជើង​គោក​​ទៅ​អ៊ុយ​​ក្រែន​នៅ​ក្នុង​ករណី​ចាំ​បាច់​។

​ក្នុង​ហេតុ​ផល​នេះ រុស្ស៊ី​យល់​ថា​សន្តិ​សុខ​ជាតិ​ និង​អធិបតេយ្យ​ភាព​ជាតិ​របស់​ខ្លួន​ទទួល​រង​ការ​គំរាម​កំហែង​។ ដូច្នេះ ខ្លួន​អាច​នឹង​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​ដើម្បី​ទប់​ទល់​។ ​គួរ​កត់​សម្គាល់​ថា​កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​ពូទីន​ប្រកាស​ថា​​លោក​មិន​ចាំ​បាច់​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​ក៏​អាច​ឈ្នះ​សង្គ្រាម​អ៊ុយ​ក្រែន​ដែរ​​។ ​គ្រាន់​តែ​ថា​​រុស្ស៊ី​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​និច្ច​​​។​

អ្នក​វិភាគ​យល់​ថា​ចំណាត់​ការ​របស់​រុស្ស៊ី​នេះ​ជា​ការ​​ព្រមាន​ទៅ​ក្រុម​បស្ចិម​ប្រទេស​ដើម្បី​កុំ​ឱ្យ​ពួក​គេ​ជម្រុល​ខ្លួន​ខ្លាំង​ពេក​ទៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ ក្រែង​លោ​ផង​ខ្លួន​រើ​ខ្លួន​លែង​រួច​​​។ ប្រធានា​ធិបតី​បេឡារូស លោក​លូកា​សិន​កូ​ ព្រមាន​​កាល​​ពី​ខែ​មិថុនា ឆ្នាំ​២០២៣​ថា​បេឡា​រូស​នឹង​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​ដោយ​ឥត​ញញើត​​ទេ​បើ​​ប្រទេស​របស់​លោក​រង​ការ​វាយ​ប្រហារ​។ លោជា​ពិសេស​ ការ​គំរាម​កំហែង​ពី​សំណាក់​​​​សមាជិក​អង្គ​ការ​ណាតូ និង​ប្រទេស​ប៉ូឡូញ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ប្រទេស​បេឡារូស។​​

វិមាន​ក្រឹម​ឡាំង​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​តើ​ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​លើកទី​២​នេះ​ធ្វើ​ឡើង​នៅ​ទី​កន្លែង​ណា​ទេ​។ អ្នក​នាំ​ពាក្យ​វិមាន​នេះ​គ្រាន់​តែ​និយាយ​ដោយ​ខ្លី​ថា​សមយុទ្ធ​នេះ​គ្មាន​គោល​ដៅ​បង្ក​ហេតុ​ជា​មួយ​ប្រទេស​ដទៃ ឬ​បុគ្គល​ណា​ម្នាក់​ឡើយ​។ ប៉ុន្តែ​មេ​ដឹកនាំ​បេឡារូស​ថ្លែង​ថា​លោក​ត្រូវ​តែ​ត្រៀម​ជើង​ព្រួល​ជា​និច្ច​ដើម្បី​ទប់​ទល់​នឹង​សេណា​រីយោ​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ