ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ស្គាល់ដើមគ្រញូង អាចឈាងចូលលេងចម្ការឈើគ្រញូងនៅបន្ទាយស្រីបាន

1 អាទិត្យ មុន

គ្រញូង​ជា​ប្រភេទ​រុក្ខជាតិ​កម្រ ​និង​មាន​តម្លៃ​ថ្លៃ ដែល​កំពុង​តែ​រង​ការ​ទន្ទ្រាន កាប់​យក​ទៅ​លក់ ប៉ុន្តែ​ឥឡូវនេះ ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ ​គឺ​បាន​កំពុង​តែ​អភិរក្ស​មួយ​កន្លែង​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ…

គ្រញូង​ជា​ប្រភេទ​រុក្ខជាតិ​កម្រ ​និង​មាន​តម្លៃ​ថ្លៃ ដែល​កំពុង​តែ​រង​ការ​ទន្ទ្រាន កាប់​យក​ទៅ​លក់ ប៉ុន្តែ​ឥឡូវនេះ ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ ​គឺ​បាន​កំពុង​តែ​អភិរក្ស​មួយ​កន្លែង​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ ។

ប្រភព​ដដែល​នេះ​បាន​អះអាង​ថា នៅ​ចម្ការ​មេ​ពូជឈើ​គ្រញូង នា​ភូមិសាស្ត្រ​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាបក្រៅពី​ដើមឈើ​គ្រញូង​ធំ​ៗ នៅ​មាន​ផ្កា​ព្រៃ​ដ៏​ស្រស់​ស្អាត និង​មាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ សម្រាប់​មនុស្ស​ចូល​ចិត្ត​ទស្សនា​ព្រៃ​ធម្មជាតិ​ទៅ​លេង​កម្សាន្ត ។ នៅ​ទីនោះ ​មាន​ដើមឈើ​គ្រញូង​ដែល​រដ្ឋបាល​ព្រៃឈើ​បាន​ដាំ ​និង​អភិ​រក្សា​រាប់​សិប​ដើម ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាជិត ២ ពាន់​ហិ​កតា ដែល​កំពុង​តែ​ផ្តល់​ម្លប់ ​និងខ្យល់អាកាស​ដ៏​បរិសុទ្ធ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទេសភាព​បៃតង ។

គ្រញូង​ គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ មាន​ខ្លឹម​រឹង​ដែល​អាច​ឲ្យ​គេ​យក​ទៅ​កែ​ច្នៃ​ជា​គ្រឿង​សង្ហា​រឹម គ្រឿង​លំអរ និង វត្ថុ​ស័ក្តិសិទ្ធិ តាម​ជំនឿ ដូច្នេះ​ហើយ​ទើប​ជា​វា ​គឺជា​រុក្ខជាតិ​ដែល​ក្រុម​អ្នក​រកស៊ី​ឈើ​ចង់បាន​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ