រឿន ណាត និង លាវ វេងហួរ សារភាពហើយ កំពុងសាងស្នេហ៍ក្រៅឆាកជាមួយគ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែង រឿន ណាត និងតារាប្រុសលោក លាវ វេងហួរ បានសារភាពចំៗថា អ្នកទាំងពីរកំពុងសាងស្នេហ៍ក្រៅឆាកជាមួយគ្នាយ៉ាងពិតប្រាកដ…
រាជធានីភ្នំពេញ ៖ តារាសម្តែង រឿន ណាត និងតារាប្រុសលោក លាវ វេងហួរ បានសារភាពចំៗថា អ្នកទាំងពីរកំពុងសាងស្នេហ៍ក្រៅឆាកជាមួយគ្នាយ៉ាងពិតប្រាកដ…
រាជធានីភ្នំពេញ ៖ តារាសម្តែង រឿន ណាត និងតារាប្រុសលោក លាវ វេងហួរ បានសារភាពចំៗថា អ្នកទាំងពីរកំពុងសាងស្នេហ៍ក្រៅឆាកជាមួយគ្នាយ៉ាងពិតប្រាកដ បន្ទាប់ពីអ្នកទាំងពីរបានបង្ហាញ
ទង្វើស្និទ្ធស្នាលជាមួយគ្នាជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ក្នុងរយៈពេលចុងក្រោយនេះ ។
កន្លងមក មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមបានដាក់ការសង្ស័យថា តារាសម្តែងទាំងពីរអាចនឹងកំពុងកសាងទំនាក់ទំនងស្នេហ៍ជាមួយគ្នា ក្រោយគេបានឃើញសកម្មភាពស្និទ្ធស្នាលអំឡុងពេលអ្នកទាំងពីរបានចេញទៅដើរលេងកំសាន្តទាំងក្នុងនិងក្រៅប្រទេស ។
ចំណងស្នេហ៍របស់ពួកគេហាក់មិនបានលាក់លៀមពីភ្នែកមហាជនឡើយ ពោលស្នេហារបស់ពួកគេបានបើកចំហរជាសាធារណៈ ដោយមិនខ្វល់ពីភ្នែកមហាជនដែលគិតមករូបគេបែបណានោះឡើយ ក្នុងពេលដែលពួកគេកំពុងដើរនៅលើផ្លូវសិល្បះដូចគ្នាក៏ដោយ ។
យ៉ាងណា នៅទៅបំផុតទាំង រឿន ណាត និង លាវ វេងហួរ ក៏បានចេញសារភាពដោយមិនលាក់លៀមថា អ្នកទាំងពីរពិតជាកំពុងកសាងទំនាក់ទំនងស្នេហាជាមួយគ្នាពិតប្រាកដមែន ខណៈពេលដែលទំនាក់ទំនងមួយកាន់តែល្អប្រសើរទៅមុខផងដែរ ។
ក្នុងបទសម្ភាសន៍តាមរយៈកម្មវិធីនៅស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ អតីត កញ្ញាឯក Miss Universe Cambodia 2018 រឿន ណាត បានអះអាងថា នាងបានចាប់អារម្មណ៍ទៅលើលោក លាវ វេងហួរ ក្នុងពេលដែលនាងបានចាប់ដៃគូថតរឿងជាលើកដំបូងជាមួយគ្នា ។
នាងបញ្ជាក់ថា ស្នាមញញឹម និងភាពរីករាយរបស់ លាវ វេងហួរ គឺជាមានទាក់ទាញ និងចាប់ អារម្មណ៍សម្រាប់រូបនាង ហើយអ្នកទាំងពីរកាន់តែយល់ចិត្តគ្នាកាន់តែខ្លាំង ក្នុងពេលដែលចាប់ដៃគូសម្តែងជាប្តីប្រពន្ធនឹងគ្នា ។
នាងថា ដំបូងឡើយ នាងបានស្នើសុំទៅកាន់អ្នកដឹកនាំរឿង ដើម្បីចង់ដឹងតួប្រុសដែលត្រូវសម្តែងជាមួយនាងក្នុងរឿងថ្មី ហើយពេលនោះអ្នកដឹកនាំក៏បានឲ្យរូបថតលោក លាវ វេងហួរ ឲ្យនាងមើល ពេលនោះនាងក៏យល់ព្រមថត ដើម្បីសាកល្បងសម្តែងជាមួយតួថ្មី ខណៈពេលដែលនាងក៏ខកខានពីការថតនេះយូរហើយដែរ ។
នាងបន្ថែមថា ក្រោយពេលចាប់ផ្តើមថតជាមួយគ្នានាង និងលោក លាវ វេងហួរ តែងតែជួបគ្នា និងចាប់ផ្តើមបង្កើនទំនាក់ទំនងជាមួយគ្នាច្រើន ក្នុងន័យឲ្យកាន់តែមានការយល់ចិត្តគ្នាងាយស្រួលសម្រាប់ការសម្តែងរឿងថ្មីៗនេះ ។
នាងបញ្ជាក់ថា ការបង្កើនទំនាក់ទំនងនេះបានធ្វើឲ្យកាន់តែមានការចាប់អារម្មណ៍មកលើលោក លី វេងហួរ រហូតធ្វើឲ្យនាងមានចិត្តមកលើតារាសម្តែងប្រុសរូបនេះទាំងមិនដឹងខ្លួនថែមទៀតផង ។
ដោយឡែក សម្រាប់តារាសម្តែងប្រុសរូបសង្សារលោក លាវ វេងហួរ វិញក៏បានលើកឡើងថា ដំបូងឡើយលោកក៏មិនបានគិតទៅដល់ទេថា ស្នេហារវាងលោក និង រឿនណាត អាចកើតឡើងបាននាពេលនេះ ។
លោកបញ្ជាក់ថា លោកមិនដែលហ៊ានគិតដល់រឿងស្នេហាឡើយ ដោយសារ រឿន ណាត ជាតារាស្រីស្រស់ស្អាត និងមានភាពល្បីល្បាញ ចំណែកលោកគ្រាន់តែជាតារាថ្មីម្នាក់ប៉ុណ្ណោះ ដោយមិនដែលគិតដល់រឿងមានស្នេហាជាមួយគ្នាឡើយ ។
លោកបន្ថែមថា ប៉ុន្តែលុះក្រោយមកមានចំណុចមួយដែលលោកមានការចាប់អារម្មណ៍ខ្លាំង ដោយឃើញ រឿន ណាត បង្ហោះសំណេរ (Status)លើបណ្តាញសង្គមដោយលើកឡើងថា ជួបហេតុ ឃើញភ្លេតស្រឡាញ់ភ្លាម ដែលចំណុចបានធ្វើឲ្យលោកដាក់ជាចម្ងល់ និងសង្ស័យថា រឿន ណាត ចង់សំដៅមកលើរូបលោកឬយ៉ាងណា ។
លោក លាវ វេងហួរ បានលើកឡើងបន្ថែមថា ចាប់ពីពេលនោះមក លោកក៏បានព្យាយាមធ្វើអ្វីៗក្នុងន័យបញ្ជាក់ពីការស្រឡាញ់មកលើ រឿន ណាត ជាពិសេស គឺការណាត់ជួបគ្នាជូនផ្កានៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ និងការហ៊ាននិយាយប្រាប់មិត្តភក្តិរបស់ខ្លួនថា រឿន ណាត ជាសង្សារផង
ដែរ ។
យ៉ាងណាទាំង រឿន ណាត និងលោក លាវ វេងហួរ បានសារភាពថា អ្នកទាំងពីរពិតជាបានចាប់ស្រឡាញ់គ្នាយ៉ាងពិតប្រាកដមែន ហើយចំណងស្នេហ៍របស់ពួកគេនាពេលនេះគឺទើបតែចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងពីរបានយល់ចិត្តគ្នាច្រើន ។
ទោះជាយ៉ាងណាមហាជន ជាពិសេស បណ្តាអ្នកគាំទ្របានសម្តែងការអបអរសាទរចំពោះចំណងស្នេហារបស់អ្នកទាំងពីរនាពេលនេះ ហើយគេរំពឹងថា ចំណងស្នេហារបស់ពួកគេនឹងកាន់តែល្អប្រសើរយូរអង្វែងទៅមុខ ៕
ចែករំលែកព័តមាននេះ