ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្តរបស់ Chris Hemsworth រកចំណូលពុំបានដូចការរំពឹងទុក ចុងក្រោយត្រូវដកចេញពីរោងភាពយន្តជាង៨០០ នៅសហរដ្ឋអាមេរិក

2 អាទិត្យ មុន

បន្ទាប់ពីចាក់ផ្សាយរយៈពេល ២សប្តាហ៍ ភាពយន្ត “Furiosa: A Mad Max Saga” ទទួលបានប្រាក់ចំណូលតិចតួចត្រឹមតែ ១៤៤.៤លានដុល្លារនៅទូទាំងពិភពលោក។…

បន្ទាប់ពីចាក់ផ្សាយរយៈពេល ២សប្តាហ៍ ភាពយន្ត “Furiosa: A Mad Max Saga” ទទួលបានប្រាក់ចំណូលតិចតួចត្រឹមតែ ១៤៤.៤លានដុល្លារនៅទូទាំងពិភពលោក។

យោងតាម ​​Variety កាលពីសប្តាហ៍មុន Furiosa: A Mad Max Saga រកចំណូលបានត្រឹមតែ ១៣.៧លានដុល្លារ ប៉ុណ្ណោះ ពីទីផ្សារចំនួន៧៨ទូទាំងពិភពលោក។ ក្នុង​នោះ ប្រាក់​ចំណូល​ក្នុង​ស្រុក​មាន​ចំនួន ៤,២ លាន​ដុល្លារ​អាមេរិក ។

The Hollywood Handle បាននិយាយថាបន្ទាប់ពីការចេញផ្សាយពីរសប្តាហ៍មុន Mad Max ត្រូវបានដកចេញពីរោងភាពយន្តចំនួន ៨៨០ ឮនៅសហរដ្ឋអាមេរិក។ ភាពយន្ត​នេះ​ឥឡូវ​រក​ចំណូល​បាន​សរុប ១៤៤,៤​លាន​ដុល្លារ ​ទូទាំង​ពិភពលោក ( ៨៥,៧​លាន​ដុល្លារ ​អន្តរជាតិ)។ ជាមួយនឹងថវិកាផលិតចំនួន ១៦៨លានដុល្លារអាមេរិក Furiosa ត្រូវ បានអ្នកជំនាញចាត់ទុកថាជារឿងពិបាករកប្រាក់ចំណេញនៅពេលចាក់បញ្ចាំងក្នុងរោងភាពយន្ត។

ទោះបីជាមានការវាយតម្លៃខ្ពស់ចំពោះខ្លឹមសារភាពយន្តរបស់វាក៏ដោយ Furiosa មិនទទួលបានភាពជោគជ័យដូចការរំពឹងទុក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ