ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីចិនម្នាក់ បើកលក់សេវាកម្មផ្ញើសារ Good Night រៀងរាល់យប់ ជូនអតិថិជនដែលឯកា

2 អាទិត្យ មុន

(ចិន)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា ស្ត្រីម្នាក់នៅក្នុងប្រទេសចិន បើកលក់សេវាកម្មផ្ញើសាររាត្រីសួស្តីរាប់ម៉ឺនឆាតទៅកាន់អតិថិជនជាង១២ឆ្នាំហើយយកថ្លៃសេវាតិចតួច។ លោកស្រី…

(ចិន)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា ស្ត្រីម្នាក់នៅក្នុងប្រទេសចិន បើកលក់សេវាកម្មផ្ញើសាររាត្រីសួស្តីរាប់ម៉ឺនឆាតទៅកាន់អតិថិជនជាង១២ឆ្នាំហើយយកថ្លៃសេវាតិចតួច។

លោកស្រី Jiumei លក់សេវាកម្មពិសេសនេះនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតមួយរបស់ប្រទេសចិនគឺ Taobao ។ ប្រភពបានឱ្យដឹងថា ក្នុងមួយយប់មានអតិថិជនប្រហែល១០,០០០នាក់ បានបញ្ជាទិញ សារ Good Night ឬសារមានខ្លឹមសារលួងលោម ពីគាត់ ដោយក្នុងមួយសារមានតម្លៃត្រឹមតែ ១យន់ (០.១៤ដុល្លារអាមេរិក) ប៉ុណ្ណោះ។

លោកស្រី Jiumei បានលក់សេវាកម្មនេះអស់រយៈពេល១២ឆ្នាំមកហើយ មូលហេតុនៃការបង្កើតសេវាកម្មនេះដោយសារតែ មនុស្សកាន់តែឯកោ ហើយអតិថិជនជាច្រើនមករកនាង។ មិនត្រឹមតែអ្នកនៅលីវនោះទេ អតិថិជនជាច្រើនបានទិញសាររាត្រីសួស្តីសម្រាប់មនុស្សដែលខ្លួនស្រលាញ់ដោយសម្ងាត់ ឬ អតីតសង្សារចាស់ដែលពួកគេនឹករលឹក។

ទោះជាយ៉ាងណាក៏ដោយលោកស្រី Jiumei នឹងបដិសេធសំណើផ្ញើសារពីអ្នកនៅលីវទៅកាន់មនុស្សដែលរៀបការហើយដើម្បីជៀសវាងបញ្ហា។

សេវាផ្ញើសារពេលយប់ដ៏ល្អ គឺជាការងារក្រៅម៉ោងរបស់ Jiumei អស់រយៈពេល ១២ឆ្នាំ។ លោកស្រី បង្ហើបថា អាជីវកម្មនេះ មិនដែលទទួលបានផលចំណេញទេ។ ក្នុងមួយឆ្នាំរកប្រាប់ចំណូលបានត្រឹម៤០០ដុល្លារប៉ុណ្ណោះ ដំបូងនាង​គិត​ថា​បោះបង់​ចោល ប៉ុន្តែ​បាន​ប្ដូរ​ចិត្ត​បន្ទាប់​ពី​អតីត​អតិថិជន​ទាក់ទង​នាង​ដើម្បីអរគុណ។

លោកស្រី Jiumei តែងតែស្វាគមន៍អតិថិអាចឈប់ទិញសេវាកម្ម ពីព្រោះនោះមានន័យថាពួកគេលែងមានអារម្មណ៍ឯកោទៀតហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ