ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់ណាស់! តួឯកស្រីរឿង “Marry My Husband” ជាម្ចាស់អគារតម្លៃជិត៩លានដុល្លារអាមេរិក

2 អាទិត្យ មុន

(សេអ៊ូល)៖ កាលពីថ្ងៃទី១០ ខែមេសា សារព័ត៌មាន News1 បានរាយការណ៍ថា យោងតាមប្រភពពីឧស្សាហកម្មអចលនទ្រព្យកូរ៉េ តារាសម្តែងស្រី Park Min…

(សេអ៊ូល)៖ កាលពីថ្ងៃទី១០ ខែមេសា សារព័ត៌មាន News1 បានរាយការណ៍ថា យោងតាមប្រភពពីឧស្សាហកម្មអចលនទ្រព្យកូរ៉េ តារាសម្តែងស្រី Park Min Young គឺជាម្ចាស់អគារដែលមានទីតាំងនៅ Amsa-dong, Gangdong-gu, ទីក្រុងសេអ៊ូល។ យោង​តាម​តម្លៃ​ទីផ្សារ អចលនទ្រព្យ​នេះ​បច្ចុប្បន្ន​មាន​តម្លៃ ១១ពាន់​លាន​វ៉ុន ( ៨,៥ លាន​ដុល្លារ )។

អគារនេះត្រូវបានទិញដោយ Park Min Young ក្នុងឆ្នាំ២០១៨ នៅពេលនោះតម្លៃនៃអគារនេះគឺ ៤.៣ពាន់លានវ៉ុន (ប្រហែល ៣.៣លានដុល្លារអាមេរិក) ។ ហើយតារាស្រីរូបនេះបានចំណាយប្រាក់ ២.៤ពាន់លានវ៉ុនទៀត ដើម្បីជួសជុលបន្ថែម។

Park Min Young ជា​តារា​ស្រី​ម្នាក់​ក្នុង​ចំណោម​តារា​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក្នុង​ប្រទេស​កូរ៉េ។ ទ្រព្យសម្បត្តិរបស់នាងរកបានភាគច្រើន ពីភាពយន្ត ម៉ូដ និងការផ្សាយពាណិជ្ជកម្ម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ