ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​មក​ដល់​ហើយ​…​ពួយ​ឱ្យ​អស់ដៃ​ទៅ បើ​អាង​ស្បែក​ !

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​បើក​លេង​នៅ​ក្នុងស្រុក​ភ្នំស្រួច​យ៉ាង​រលូន​អាជ្ញាធរ និង សមត្ថកិច្ច ហាក់​គ្មាន​អើពើ​បង្ក្រាប​ទាល់តែ​សោះ ។ ការ​មិន​បង្ក្រាប​នេះ​ទំនងជា​ខ្លាច​អំណាច​មេ​ល្បែង​ឈ្មោះ​ប្រុស​ដែល​ជា​មន្ត្រី​យោធា​នៅ​មជ្ឈមណ្ឌល​អភិ​វ​ឌ្ឈ​ន៍​ចម្ការ​ចេក​ហើយ​មើលទៅ ឬ​មួយ​ក៏​ពាក់ព័ន្ធ​បាន​សើម​មាត់​សើម​.​ក​ខ្លះ​ដែរ​ទើប​ម្នាក់​ៗ​សំងំ​ឈឹង​បែប​នេះ ។…

ខេត្តកំពង់ស្ពឺ ៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​បើក​លេង​នៅ​ក្នុងស្រុក​ភ្នំស្រួច​យ៉ាង​រលូន​អាជ្ញាធរ និង សមត្ថកិច្ច ហាក់​គ្មាន​អើពើ​បង្ក្រាប​ទាល់តែ​សោះ ។ ការ​មិន​បង្ក្រាប​នេះ​ទំនងជា​ខ្លាច​អំណាច​មេ​ល្បែង​ឈ្មោះ​ប្រុស​ដែល​ជា​មន្ត្រី​យោធា​នៅ​មជ្ឈមណ្ឌល​អភិ​វ​ឌ្ឈ​ន៍​ចម្ការ​ចេក​ហើយ​មើលទៅ ឬ​មួយ​ក៏​ពាក់ព័ន្ធ​បាន​សើម​មាត់​សើម​.​ក​ខ្លះ​ដែរ​ទើប​ម្នាក់​ៗ​សំងំ​ឈឹង​បែប​នេះ ។

ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​មាន (​បញ្ជល់មាន់ ជល់​មាន់​តាម​អន​ឡាញ បៀរ អាប៉ោង និង​កន្ទុយលេខ​) ខុសច្បាប់​ជា​ច្រើន​កន្លែង​នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុង​នោះ មាន​មួយ​កន្លែង​ធំ​ជាងគេ​ដែល​គេ​ស្គាល់​ម្ចាស់ គឺ​លោក​វរសេនីយ៍ត្រី ខុ​ម សុ​ឃី​ម ហៅ​ប្រុស​ជា​មន្ត្រី​យោធា​) ។

លោក ខុ​ម សុ​ឃី​ម ហៅ​ប្រុស​នេះ ត្រូវ​បាន​ប្រភព​បង្ហើប​ថា មាន​ខ្នងបង្អែក​គ្រាក់​ៗ​នៅ​ពីក្រោយ​ជា​មន្ត្រី​នគរបាល​ខេត្ត​ឋាន​:​ជា​ប្រធាន​ការិយាល័យ​ម្នាក់ ធ្វើ​ជា​ខ្នងបង្អែក​ពីក្រោយ​ខ្នង​ទៀត​ផង ទើប​ហ៊ាន​លេង​ទាំងថ្ងៃទាំងយប់​មិន​ខ្លាចញញើត​ច្បាប់​បន្តិច​សោះឡើយ ។

ប្រភព​បន្ត​ថា បើ​ទោះបីជា​កន្លង​ទៅ​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​បាន​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក៏​ដោយ ក៏​ឈ្មោះ​ខុ​ម សុ​ឃី​ម ហៅ​ប្រុស នៅ​តែ​គឃ្លើន​មិន​ខ្លាច​ឡើយ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រ​យឹ​ង​នេះ បើក​លេង​រាប់​ខែ​ឆ្នាំ​មក​ហើយ ។ ហើយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ជាទី​តាំង​មួយ​កន្លែង​ធំ​ជាងគេ (​មាន​លេង​មាន់​ជល់ បៀរ និង​អាប៉ោង​) ក្នុង​មួយ​ថ្ងៃ​ៗ​អ្នក​ចាញ់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។ ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច ហាក់​គ្មាន​វិធានការ​ទប់ស្កាត់ ឬ​មាន​ឆ​ន្ទះ​ក្នុង​ការ​បង្ក្រាប​ទីតាំង​ល្បែង​គ្រប់​ប្រភេទ​នេះ​ឡើយ​។

ប្រជាពលរដ្ឋ​ដដែល​បន្ថែម​ថា ការ​លេងល្បែង​ខាងលើ​នេះ បើ​គ្មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ និង​បើកភ្លើង​ខៀវ​ពី​មន្ត្រី​ពាក់​ព័​ន្ឋ​ទេ​នោះ មិន​អាច​អង្គុយ​អ៊ុតអាប៉ោង និង​លេង​ជល់​មាន់បាន​ឡើយ ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា លោក (​ប្រុស​) មាន​ខ្នងបង្អែក គ្រាក់​ៗ​នៅ​ពីក្រោយ​​ខ្នង​ផង​ក៏​មិនដឹង ព្រោះថា ម្ចាស់​ទីតាំង​និង​បក្សពួក​របស់​ខ្លួន​មិន​អាច​សាង​ភាព​ល្បីល្បាញ​ខាង​បើក​ល្បែងស៊ីសង​(​ជល់​មាន់​និង​អាប៉ោង​)​ខុសច្បាប់​នៅ​លើ​ទឹកដី ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឡើយ បើ​គ្មាន​អ្នក​ជួយ​នោះ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រ​យឹ​ង​នោះ មានការ​សង្ស័យ​ថា មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​សំងំ​ទទួល​លាភសក្ការៈ និង​ផលប្រយោជន៍ ខ្លះ​ៗ​សម្រាប់​ចូល​ឆ្នាំ​ថ្មី​ពី​ម្ចាស់​ទីតាំង​ល្បែង​គ្រប់កន្លែង​នេះ រួច​ហើយ​ផង​ក៏​មិនដឹង0x017d7 ទើប​ហ៊ាន​បើក​ល្បែងស៊ីសង​ដូច​ជា (​ជល់​មាន់​និង​អាប៉ោង​) ខុសច្បាប់ ទុក​ឲ្យ​ក្រុម​ញៀន​ល្បែង​ទាំងនោះ​ទៅ​លេង​ភ្លូក​ទឹក ភ្លូក​ដី គ្មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​បង្ក្រាប ឬ​ទប់ស្កាត់​ទាល់តែ​សោះ ។

បើ​និយាយ​ពី​ល្បែង​កន្ទុយលេខ​វិញ នៅ​ក្នុង​ផ្សារ​ត្រែង​ត្រ​យឹ​ង មាន​មិន​ក្រោម​ពី​១០​កន្លែង​ឡើយ និយាយ​រួម​ផ្សារ​ត្រែង​ត្រ​យឹ​ង​និង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង​នៅ​ក្បែរ​គ្នា ប្រសិនបើ​សមត្ថកិច្ច​មាន​ឆ​ន្ទះ​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​មែន​នោះ ច្បាស់​ជា​អ្នកលេង​ល្បែង​មិន​ហ៊ាន​លេង​ឡើយ ។

ប្រជាពលរដ្ឋ​លើក​ឡើង​បន្ថែម​ទៀត​ថា បុគ្គល (​លោកប្រុស​) ដែល​ហ៊ាន​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដោយ​ខុសច្បាប់​ដែល​មាន​ទីតាំង​ខាងលើ កំពុង​ឲ្យ​បក្ខពួក​របស់​ខ្លួន​ដើរ​កៀងគរ​ក្រុម​ញៀន​ល្បែង​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ទៅ​លេង​ភ្នាល់​លុយ ចាញ់​ឈ្នះ រាប់​លាន​រៀល ដល់​រាប់​ពាន់​ម៉ឺន​ដុល្លារ ឯណោះ (​ពោល​គឺ​) ភ្នាល់​លុយ​ច្រើន​ៗ​ទៅ​តាម​ការ​កំណត់​គ្នា គូ​ធម្មតា ឬ​គូ​ពិសេស ។

បើ​និយាយ​ពី​ការ​ប៉ុង​លុយ និង​ដក​តុង​ក្នុង​ការ​ជល់​មាន់​វិញ​មិន​ក្រោម​ពី​20​លាន​រៀល​នោះ​ទេ​ក្នុង​មួយ​ថ្ងៃ ។ ដោយឡែក ប្រភព​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​មួយ​រូប​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា ថ្នាក់​ត្រឹម​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត មិន​ហ៊ាន​ប៉ះពាល់​នោះ​ទេ ព្រោះ​លោក​ស័ក្តិ​4 ខុ​ម សុ​ឃី​ម នេះ មាន​ខ្នងបង្អែក​ជា​ប្រធាន​ការិយាល័យ​មួយ​នៅ​ស្នងការ​នគរបាល​ខេត្ត​យើង​នេះ​ម្នាក់​នោះ​គឺ​លោក​វរសេនីយ៍ឯក ហេង សំរេច​។

ទាក់ទិន​នឹង​ការ​បង្ហើប​ប្រាប់​នេះ​ផង​ដែរ នា​ថ្ងៃ​ទី​០៩ ខែមេសា ២០២៤ អ្នក​យក​ព័ត៌មាន​យើង​បាន​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក​វរសេនីយ៍ឯក ហេង សំរេច ដោយ​លោក​ប្រាប់​ថា លោក​ពុំ​មាន​ពាក់​ព័ន្ធ​នឹង​រឿង​កាង​ឲ្យ​មានការ​លេងល្បែង​ទាំងនេះ​ទេ ជា​ធម្មតា​អ្នក​ដែល​មិន​ចូល​ចិត្ត​លោក​តែងតែ​និយាយ​មិនល្អ​អំពី​លោក​បែប​នេះ​ហើយ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​រស់នៅ​តំបន់​ត្រែង​ត្រ​យឹ​ង​បាន​បង្ហាញ​នូវ​ក្តី​កង្វល់​ថា រស់នៅ​សព្វ​ថ្ងៃនេះ ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង បញ្ហា​សុខទុក្ខ សុវត្ថិភាព​របស់​ពួក​គាត់ ព្រោះថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ មិនយូរ​មិនឆាប់​នោះ​ទេ និង​កើត​មាន​បទល្មើស​ផ្សេង​ៗ​ដូច​ជា ចោរលួច ឆក់ ប្លន់ ជា​ពិសេស អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ។​ល​។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។​


អត្ថបទសរសេរ ដោយ