(អន្តរជាតិ)៖ ជាប់ឈ្មោះជាមហាសេដ្ឋី មានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ តារាចម្រៀងអាមេរិក Taylor Swift តែងត្រូវបានសាធារណជនតាមដានជានិច្ចនូវសកម្មភាពគ្រប់យ៉ាងរបស់នាង ជាពិសេសរឿងឯកជនរបស់តារាចម្រៀងរូបនេះតែម្តង។
នៅថ្ងៃនេះផងដែរ សារព័ត៌មានកោះសន្តិភាព នឹងទម្លាយតម្លៃកាបូបដៃស្ពាយនីមួយៗរបស់តារាចម្រៀងដ៏ល្បីរូបនេះថាម៉ាកប្រេនអ្វីមានតម្លៃប៉ុន្មានដែរ?
១. កាលពីថ្ងៃទី២៦ ខែមីនា សារព័ត៌មាន People បានរាយការណ៍ថា ក្នុងថ្ងៃណាត់ជួបជាមួយមិត្តប្រុស Travis Kelce នៅទីក្រុង Malibu សហរដ្ឋអាមេរិកTaylor Swift បានពាក់អាវរងា រួមបញ្ចូលគ្នាជាមួយនឹងសំពត់ខ្លីសាមញ្ញ បង្កើតភាពលេចធ្លោជាមួយនឹងកាបូបដៃ Joseph Duclos Diane Crossbody ដ៏ឆើតឆាយ តម្លៃរបស់វាគឺរហូតដល់ ៦,១០០ដុល្លារ។
២. Saint Laurent Le 5 à 7 Supple ដែល Taylor Swift បានថតផ្សព្វផ្សាយជាមួយនឹងអាវធំដែលមើលទៅមានភាពទាក់ទាញ សាមញ្ញ តែថ្លៃថ្នូរ នៅលើគេហទំព័រ កាបូបនេះត្រូវបានចុះបញ្ជីក្នុងតម្លៃ ២,៦៥០ដុល្លារ ។
៣. កាបូប Louis Vuitton ដែលមានរាងជ្រុង មើលទៅទោះបុរាណ តែទាន់សម័យ។ មិនត្រឹមតែ Taylor Swift ទេ តារាហូលីវូដជាច្រើនក៏ចាប់អារម្មណ៍នឹងម៉ូដកាបូបតូចនេះដែលមានតម្លៃជាង ៣,៤០០ ដុល្លារ ។
៤. ផលិតដោយម៉ាកយីហោអ៊ីតាលី Roger Vivier Viv’ Choc គឺជាផលិតផលធ្វើដោយដៃ ១០០% ជាមួយនឹងរចនាប័ទ្មមិនចេះចប់។ តារាចម្រៀងរូបនេះបានចំណាយប្រាក់ជាង ១,៣០០ ដុល្លារ ដើម្បីកាន់កាបូបនេះ។
៥. Prada Executive Tote មានតម្លៃ ២,៤៣០ ដុល្លារ និងកាបូបម៉ាក Max Mara J តម្លៃ ១,២៩០ ដុល្លារ គឺជាកាបូបម៉ាកល្បីពីរក្នុងចំណោមម៉ូដែលម៉ាកល្បីៗជាច្រើនដែលតារាចម្រៀងរូបនេះប្រើញឹកញាប់។
ចែករំលែកព័តមាននេះ