ក្តុកក្តួលណាស់ ! រហ័សនាម កូនជ្រូក ទទួលមរណភាពទាំងវ័យក្មេង ដោយសារជំងឺមួយនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកសិល្បៈជាភេ.ទទី៣ រហ័សនាម កូនជ្រូក បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងអាយុ៣០ឆ្នាំ…
រាជធានីភ្នំពេញ ៖ អ្នកសិល្បៈជាភេ.ទទី៣ រហ័សនាម កូនជ្រូក បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងអាយុ៣០ឆ្នាំ…
រាជធានីភ្នំពេញ ៖ អ្នកសិល្បៈជាភេ.ទទី៣ រហ័សនាម កូនជ្រូក បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងអាយុ៣០ឆ្នាំ ដោយរាគាពាធ ខណៈពេលដែលមរណភាពនេះបានក្លាយជាដំណឹងដ៏រំជួលចិត្តសម្រាប់អ្នកសិល្បៈដែលស្រឡាញ់ និងរាប់អានរូបលោកមួយចំនួនផងដែរ ។
ឪពុករបស់កូនស្រូក បានបង្ហោះសារពីដំណឹងមរណភាពរបស់លោកតាមបណ្តាញសង្គមថា ៖ កូនប្រុសខ្ញុំបាទ បានលាចាកលោកហើយ នៅវេលាម៉ោង៧និង៥៥ព្រឹក ថ្ងៃទី០៨ មេសា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងវ័យ៣០ឆ្នាំ សូមព្រលឹងកូនបានដល់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយកើតជាតិក្រោយៗសូមកូនមានជន្មាយុយឺនយូរជានិច្ច ។ ស.ពកម្កល់ទុកធ្វើបុណ្យនៅវត្តឧត្តរ៉ាវត្តី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវដែលបូជានៅរសៀលម៉ោង៣ ថ្ងៃពុធទី១០ ខែមេសា ឆ្នាំ ២០២៤ ។
បន្ថែមលើអ្វីដែលបង្ហោះលើបណ្តាញសង្គមខាងលើនេះ ឪពុករបស់ កូនជ្រូក បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចដោយខ្លីថា ៖ កូនរបស់លោកមិនមែនជាអ្នកសិល្បៈអាជីពនោះឡើយ ប៉ុន្តែកាលនៅសិក្សាវ័យនៅជំទង់កូនរបស់លោកគឺជាអ្នករាំកំដរឆាក ហើយឲ្យតែមានតារាល្បីៗមកសម្តែងនោះ កូនរបស់លោកតែងតែត្រូវបានគេហៅឲ្យរាំជាមួយក្រុមរបស់គាត់ ។
ដោយឡែក ពាក់ព័ន្ធទៅនឹងមរណភាពរបស់កូនជ្រូកនេះដែរ ប្រភពពីអ្នកសិល្បៈដែលស្គាល់លោកច្បាស់បានបង្ហើបឲ្យដឹងថា កូនជ្រូក គឺមានជំនាញរាំ និងសម្តែង ហើយកន្លងមកលោកក៏ធ្លាប់បង្ហាញវត្តមាននៅក្នុងការប្រឡងកម្មវិធី The Raper Cambodia ផងដែរ ។
ប្រភពខាងលើបញ្ជាក់ថា ការទទួលមរណភាពរបស់កូនជ្រូក នាពេលនេះ គឺដោយសារជំងឺរលាកស្រោមខួរក្បាល ក្នុងពេលដែលលោកបានព្យាយាមជំនះនូវជំងឺមួយនេះអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ជាការកត់សម្គាល់សម្រាប់ដំណឹងមរណភាពរបស់ កូនជ្រូក នាពេលនេះដែរតារាចម្រៀងនាង វ៉ាន់ នីឡា បានបង្ហោះវីដេអូអំឡុងពេលដែលកូនជ្រូកចូលរួមប្រឡងនៅក្នុងកម្មវិធី The Raper Cambodia អមជាមួយសំណេរខ្លីថា តំណឹងដ៏សែនតក់ស្លុត វាហាក់បីដូចជា លឿនពេក ប៉ុន្តែប្អូនក៏បានសម្រេចនៅក្តីស្រមៃរបស់ប្អូននៅលើឆាក The Raper ហើយ ។ ចំណែកតារាសម្តែងនាង សាឡាត់ ស្រីឡា ក៏បានបញ្ចេញនៃការសម្តែងវីដេអូខ្លីមួយជាមួយនឹងកូនជ្រូក ដោយអមជាមួយសំណេរខ្លីថា សល់តែ Video មិនទាន់បានចាប់ផ្តើមថ្មីផង កាម៉ាប់អើយ អស់នាក់ឈ្លោះហើយ ៕
ចែករំលែកព័តមាននេះ