ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរឲ្យជឿ ! បុរស​រូប​នេះ​ត្រាប់​សំឡេង ​និង​កាយវិការ តាម​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ​ សឹងតែដូច

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ដូច​ណាស់ ដូច​ប៉ុន្មាន​ភាគរយ​បងប្អូន? ចំពោះ​ការ​ត្រាប់​សំឡេង​របស់​បុរស​រូប​នេះ​ធ្វើ​អោយ​មហាជន​លានមាត់​គ្រប់​គ្នា​ថា លោក​មាន​សំឡេង​ល្អ​ពី​ធម្មជាតិ ដូច​លោក​ព្រាប សុវត្ថិ ក្រោយ​មុខមាត់ រូបរាង…

រាជធានី​ភ្នំពេញ ៖ ដូច​ណាស់ ដូច​ប៉ុន្មាន​ភាគរយ​បងប្អូន? ចំពោះ​ការ​ត្រាប់​សំឡេង​របស់​បុរស​រូប​នេះ​ធ្វើ​អោយ​មហាជន​លានមាត់​គ្រប់​គ្នា​ថា លោក​មាន​សំឡេង​ល្អ​ពី​ធម្មជាតិ ដូច​លោក​ព្រាប សុវត្ថិ ក្រោយ​មុខមាត់ រូបរាង សំឡេង ប្រហាក់ប្រហែល​នឹង​កំពូល​តារាចម្រៀង​ជួរ​មុខ​លោក ព្រាប សុវត្ថិ ដោយ​មើល​មួយ​ភ្លេ​ត​អាច​នឹង​ច្រឡំ​នោះ ។

ជា​ការ​ពិត​ណាស់ តើ​បុរស​រូប​នេះ ជា​នរណា? ម្តេច​លោក​មាន​សំឡេង​ដូច ឬ​ប្រហាក់ប្រហែល និង​លោក ព្រាប សុវត្ថិ​ម្ល៉េះ? តើ​ប្អូន​យល់​ថា ដូច​ប៉ុន្មាន​ភាគរយ? ក្រោយ​បងប្អូន​មួយ​ចំនួន​មើល​ស្ទើរតែ​ច្រឡំ​នោះ ក៏​មាន​មហាជន​ខ្លះ​បាន​ដាក់​រហ័ស​នាម​អោយ​លោក​ថា​ជា លោក ព្រាប​សុវត្ថិ​ទី​២ ព្រោះ​សំឡេង និង​កាយវិការ ស្ទា​យ​ច្រៀង​របស់​លោក​ស្ទើរតែ​ដូច​កំពូល​តារាចម្រៀង​រូប​នោះ ។

ទន្ទឹង​នឹង​នេះ​ដែរ មហាជន​ខ្លះ​បាន​លើក​ឡើង​ថា « ដូច​ទាំង​មុខ​ដូច​ទាំង​សំឡេង លោក​ព្រាប សុវត្ថិ​ទី​២» ។ មហាជន​ខ្លះ​ទៀត​បាន​សរសើរ​ថា « ពិ​រោះ​ណាស់​បង អាយ​ដល ដូច​លោក​ព្រាប សុវត្ថិ​ណាស់​បង​»​។ អ្នកគាំទ្រ​ផ្សេង​ទៀត​លើក​ឡើង​បែប​នេះ « បង​មុខ​ដូច​ពូ ព្រាប សុវត្ថិ ហើយ​សំឡេង​ក៏​ពីរោះ​ប្រហាក់ប្រហែល​ទៀត ចូល​សិល្បៈ​ទៅ​បង​»​។

ក្នុង​នេះ​ដែរ​ឃើញ​ថា មាន​បងប្អូន​យើង​ជា​ច្រើន​ចាប់អារម្មណ៍​នឹង​សំ​ឡេ ង​របស់​បុរស​រូប​នេះ ដោយ​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់ ខ្លះទៅ​ក៏​សំណូមពរ​ជា​បទ​ចម្រៀង ខ្លះ​ក៏​ចង់អោយ​លោក​ប្រឡង​ចម្រៀង ព្រោះ​សំឡេង​ក៏​ពិ​រោះ មុខមាត់​ក៏​សង្ហារ ដូច​ទៅ​នឹង​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ​នោះ ។ តើ​បងប្អូន​យល់​ថា ដូច​ប៉ុ​នា្ម​ន​ភាគរយ ហើយ​អោយ​ប៉ុន្មាន​ពិន្ទុ ក្រោយ​ស្តាប់​ការ​បកស្រាយ​របស់​លោក​នោះ?

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក សុខ សោ​ភ័​ណ្ឌ ដែល​មានមុខមាត់​ប្រហាក់ប្រហែល​លោក​ព្រាប សុវត្ថិ​នោះ លោក​ថា ពិតជា​ស្រឡាញ់​កំពូល​តារាចម្រៀង​រូប​នេះ​ខ្លាំង​ណាស់ ដោយ​តាំងពី​លោក​ដឹងក្តី​មក លោក​តែងតែ​ត្រាប់​សំឡេង​របស់​លោក មិន​ថា ការ​និយាយ​ស្តី កាយវិការ អោយ​ដូច​ទៅ​នឹង​តារាចម្រៀង​ជួរ​មុខ​លោក ព្រាប សុវត្ថិ​នោះ ។

លោក ព្រាប សុវត្ថិ​ទី​២​បន្ត​ថា លោក​ត្រាប់​កំពូល​តារាចម្រៀង​រូប​នេះ ទី​មួយ​មក​ពី​ការ​ស្រឡាញ់ និង​ទី​ពីរ អាច​ថា អំណោយទាន​ពី​ធម្មជាតិ ទេព​កោសល្យ សមត្ថភាព ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង ។ លោក​ថា កាលពី​កន្លង​ទៅ​ក៏​មាន​មហាជន​ខ្លះ​ថា លោក​មានមុខមាត់​សំឡេង ប្រហាក់ប្រហែល​លោក​ព្រាប សុវត្ថិ ផង​ដែរ​។ តែ​លោក​ក៏​ដឹង​ខ្លួនឯង​ច្បាស់​ថា សមត្ថភាព​លោក​នៅ​មាន​កម្រិត ហើយ​លោក​ក៏​មិន​ដែល​ឆ្លងកាត់​ការ​ប្រឡង​ចម្រៀង​អ្វី​នោះ​ទេ ។ ចំពោះ​ការ​ច្រៀង​នេះ​ទៀត​សោត លោក​ថា លោក​ធ្លាប់តែ​ច្រៀង​នៅ​សាលា ច្រៀង​កម្សាន្ត​លេង ម្តង​ម្តា​ល ដោយពេល​ទៅ​សាលា​ជន​កាល​ក៏​គ្រូ​អោយ​ច្រៀង​អោយ​មិត្ត​រួម​ថ្នាក់​ស្តាប់​ផង​ដែរ ព្រោះ​ឃើញ​ថា លោក​មាន​សំឡេង និង​អំណោយទាន​ពី​ធម្មជាតិ​មក​នោះ ។

សម្រាប់​បទ​ដែល​លោក សុខ សោ​ភ័​ណ្ឌ​អាច​ច្រៀ​ទៅ​បាន មាន​ច្រើន​បទ ដូច​ជា​បទ « ខ្លុយ​ស្នេហ៍​ត្នោត​ទេរ » « បើ​សៀវភៅ​ឃើញ​ស្នេហ៍ » « Call tune តំណាង​ចិត្ត​ស្មោះ » ដែល​លោក​អាច​បកស្រាយ​ទៅ​បាន លើស​ពី​នេះ​ក៏​មាន​បទ « ទឹកភ្នែក​បង​ស្រក់​មិនមែន​គ្មាន​បញ្ហា » « គោះ​ទ្វារ​បេះដូង » និង​បទ« ចាំ​ទឹកភ្នែក​បង​ស្ងួត​សិន » ដែល​សុទ្ធសឹងតែ​បទ​ដែល​ល្បី​ៗ​ទទួល​បានការ​គាំទ្រ​ខ្លា​ង​កាលពី​កន្លង​ទៅ​នោះ ។

ជា​ចុង​ក្រោយ លោក​បន្ថែម​ថា លោក​ពិតជា​អរគុណ​ខ្លាំង​ណាស់ ចំពោះ​ការ​សរសើរ​និង​ការ​គាំទ្រ​សម្រាប់​លោក​ផ្ទាល់ បន្ថែម​ពី​នេះ ប្រសិនបើ​មាន​ឪ​កាស​លោក​ក៏​ចង់​បង្ហាញ​សមត្ថភាព​ប្រឡង​តាម​កម្មវិធី​លើក​កញ្ចក់​ទូរទស្សន៍ និង​សមត្ថភាព​ច្រៀង​របស់​លោក​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ