ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់ជាកំពូលតារាសម្តែង ពេលនេះជីវិតធ្លាក់ដល់បាត! តុលាការចិនរកឃើញថា តារាស្រី Zheng Shuang គ្មានលុយមួយរៀលបង់ថ្លៃពិន័យឡើយ

3 ខែ មុន

(ចិន)៖ ធ្លាប់ជាតារាកំពូលក្នុងប្រទេសចិន នាង Zheng Shuang (ជឹង ស័ង)ត្រូវបានក្រុមហ៊ុនថតរឿង ប្តឹងទាមទារសំណងចំនួន ១២,៥ លានដុល្លារ។…

(ចិន)៖ ធ្លាប់ជាតារាកំពូលក្នុងប្រទេសចិន នាង Zheng Shuang (ជឹង ស័ង)ត្រូវបានក្រុមហ៊ុនថតរឿង ប្តឹងទាមទារសំណងចំនួន ១២,៥ លានដុល្លារ។ យ៉ាង​ណា​មិញ តារា​ស្រី​រូប​នេះ​ត្រូវបានតុលាការរកឃើញថានាងមិនមានថវិកាគ្រប់គ្រាន់ក្នុងការឱ្យថ្លៃពិន័យឡើយ។

កាលពីថ្ងៃទី០១ ខែមេសា កាសែត Donews បានរាយការណ៍ថា តុលាការបានចេញសាលក្រមថ្មីក្នុងជម្លោះរវាងនាង Zheng Shuang (ជឹង ស័ង) និងក្រុមហ៊ុនដែលផលិតភាពយន្ត Jade Lover ដែលថតរួចរាល់ប៉ុន្តែមិនអាចចាក់បញ្ជាំងបានដោយសារតែតួឯកស្រីគឺនាង Zheng Shuang (ជឹង ស័ង) មានរឿងអាស្រូវរហូតត្រូវលុបឈ្មោះមិនឱ្យមានក្នុងសិល្បៈចិន។

ដូច្នោះហើយ បន្ទាប់ពីអាជ្ញាធរបានប្រើគ្រប់វិធានការស៊ើបអង្កេត លើ នាង Zheng Shuang ត្រូវបានកំណត់ថាគ្មានទ្រព្យសម្បត្តិ និងមិនមានសិទ្ធិបន្តការកាត់ទោសនោះទេ។

លើសពីនេះ ផលិតករនៃគម្រោងភាពយន្ត Secret Keepersក៏ប្តឹង Zheng Shuang ផងដែរ ពីព្រោះរឿងអាស្រូវអំពីជីវិតឯកជនរបស់នាង បានធ្វើឱ្យកាលវិភាគចាក់ផ្សាយរបស់ភាពយន្តនេះ ត្រូវបានលុបចោលនៅលើកញ្ចក់ទូរទស្សន៍ CCTV (China Central Television) ធ្វើឱ្យខាតអស់រាប់លានដុល្លារ។

នាង Zheng Shuang (ជឹង ស័ង) កើតនៅឆ្នាំ១៩៩១ ដែលល្បីល្បាញដោយសារខ្សែភាពយន្តដូចជា Love O20, Let’s Watch the Meteor Shower, Mural, Love at First Sight, Ancient Sword of War។ នាងធ្លាប់ជាតារាកំពូលរបស់ប្រទេសចិន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ នាងត្រូវបាហាមឃាត់ និងលុបឈ្មោះ មិនឱ្យមានមុខលើវិស័យសិល្បៈតាំងពីខែមករា ឆ្នាំ ២០២១ ដោយសារតែការគេចពន្ធ ការពពោះជំនួស និងការចោទប្រកាន់ថាបានបោះបង់ចោលកូនទាំងពីររបស់នាង។ សព្វថ្ងៃ Zheng Shuang (ជឹង ស័ង) គេចខ្លួនទៅនៅសហរដ្ឋអាមេរិក និងមិនមានការងារធ្វើឡើយ ដោយរស់នៅពឹងផ្នែកលើប្រាក់សន្សំរបស់ឱពុកម្តាយ៕ ប្រភព៖ 163.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ